កាលពីសប្តាហ៍មុន ចែកចាយ បានបង្ហាញមុខកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់ជាងគេបំផុត សម្រាប់ ឆ្នាំ២០១៥។ ថ្ងៃនេះ យើងនឹងបន្តចាប់អារម្មណ៍អំពីបាល់ទាត់ និងប្រាក់ឈ្នួលដដែល ប៉ុន្តែបង្វែរ​ការចាប់​អារម្មណ៍ទៅលើគ្រូបង្វឹកវិញម្តង។ តើអ្នកដឹកនាំក្លឹបបាល់ទាត់ រូបណាដែលស៊ីថ្លៃ ជាងគេបំផុត នាពេលបច្ចុប្បន្ននេះ?

#1 : ប៊ិប ហ្គាឌីអូឡា (Pep Guardiola) របស់ក្លឹប Bayern Munich (អាឡឺម៉ង់) ប្រាក់ឈ្នួល ២៤លានដុល្លារ ក្នុងមួយឆ្នាំ
បុរសវ័យ៤៤ឆ្នាំរូបនេះ បានក្លាយជាគ្រូបង្វឹកបាល់ទាត់ ដែលមានថ្លៃខ្លួនខ្ពស់ជាងគេបំផុតក្នុងលោក។ បច្ចុប្បន្នគាត់ ជាអ្នកដឹកនាំក្រុមជើង​ឯក Bendesliga អាឡឺម៉ង់ ចាប់ពីឆ្នាំ២០១៣មក ហើយបាននាំ​ឲ្យក្លឹបយក្សមួយនេះ ទទួលបានជើងឯករហូតដល់ពីរដងជាប់ៗគ្នា។ មុនពេលចូលកាន់ទឹកដីអាឡឺម៉ង់ Pep ធ្លាប់បានដឹកនាំក្រុមអ្នកមានបុណ្យ Barcelona បួនសម័យ ដោយឈ្នះពានរង្វាន់កំពូល​អេស្ប៉ាញ ៣សម័យ និងពានរង្វាន់កំពូលរបស់ អឺរ៉ុប Champions League ពីរសម័យកាលផងដែរ។

0x600
លោក ប៊ិប ហ្គាឌីអូឡា (Pep Guardiola)

#2 : ចូសេ ម៉ូរីញ៉ូ (Jose Mourinho) របស់ក្លឹប Chelsea (អង់គ្លេស) ប្រាក់ឈ្នួល ១៧លានដុល្លារ ក្នុងមួយឆ្នាំ
ដូចគ្នានឹង Pep Guardiola ដែរ លោកគឺជាកំពូលគ្រូបង្វឹកដែលល្បីល្បាញបំផុតក្នុងលោក ជាមួយ​ជោគជ័យជាច្រើន។ បច្ចុប្បន្នលោកបានកំពុងដឹកនាំក្រុមតោខៀវ Chelsea ចាប់ពីឆ្នាំ២០១៣ នឹងបាន​នាំពាន​កំពូល​អង់គ្លេសនៅរដូវកាល២០១៤-២០១៥។ លោកក៏ធ្លាប់បានដឹកនាំក្លឹបនេះ​ម្តងរួម​មកហើយ គឺពីឆ្នាំ២០០៤ ដល់២០០៨ ដែលធ្វើឲ្យក្លឹបធំមួយនេះ ទទួលបានពានរង្វាន់ English Premier Leagues ពីរដង មុនពេលផ្លាស់ទៅក្លឹបអ៊ីតាលី Inter Milan និង Real Madrid ដែលសុទ្ធតែបាន​នាំឲ្យក្លឹបទាំងនេះទទួលបានពានជើងឯក។

Jose Mourinho
លោក ចូសេ ម៉ូរីញ៉ូ (Jose Mourinho)

#3 : ម៉ារស៊ីឡូ លីពី (Marcello Lippi) របស់ក្លឹប Guangzhou Evergrande (ចិន) ប្រាក់ឈ្នួល ១៤លានដុល្លារ ក្នុងមួយឆ្នាំ
បុរសសញ្ជាតិអ៊ីតាលី វ័យ៦៦ឆ្នាំរូបនេះ ធ្លាប់ចំណាយពេលក្នុងការដឹកនាំក្លឹបជាច្រើន នៅដែនដី កំណើតរបស់ខ្លួនដូចជា ក្លឹប Napoli, ក្លឹបសេះ​បង្កង Juventus, Inter Milan និងក្រុមជម្រើសជាតិ ដែលឈ្នះពាន​រង្វាន់បាល់ទាត់​ពិភពលោកកាល​ពីឆ្នាំ២០០៦។ លោកសម្រេចចិត្តលាឈប់ពីការដឹកនាំ ក្រុមជម្រើសជាតិ ក្រោយ​លទ្ធផលមិនល្អ​សម្រាប់​ World Cup 2010 ហើយពីរឆ្នាំក្រោយមក លោកក៏ សម្រេចចិត្ត​ទៅដឹកនាំ​ក្លឹបអ្នកមាន​របស់​ចិន រហូតដល់បច្ចុប្បន្ន។

3
លោក ម៉ារស៊ីឡូ លីពី (Marcello Lippi)

#4 : ហ្វាប៊ីអូ កាប៉េឡូ (Fabio Capello) របស់ជម្រើសជាតិ រុស្ស៊ី  ប្រាក់ឈ្នួល ១៣លានដុល្លារ ក្នុងមួយឆ្នាំ
លោកក៏ធ្លាប់ជោគជ័យជាមួយក្លឹបយក្ស របស់អឺរ៉ុបដូចជា AC Milan, Roma, Juventus និង Real Madrid ជាដើម។ ការសម្រេចចិត្តមកកាន់តំណែងជាគ្រូបង្វឹក ក្រុមជម្រើសជាតិរុស្ស៊ី បន្ទាប់ពីបាន​ដឹកនាំ​ក្រុមជម្រើសជាតិអង់គ្លេសដោយលទ្ធផលអាក្រក់បំផុតក្នុងយុទ្ធនាការ World Cup 2010 និង Euro 2012 ។

4
លោក ហ្វាប៊ីអូ កាប៉េឡូ (Fabio Capello)

#5 : កូឡូស អាសេឡូទី (Carlo Ancelotti) របស់ក្លឹប Real Madrid (អេស្ប៉ាញ) ប្រាក់ឈ្នួល ១០.៥០លានដុល្លារ ក្នុងមួយឆ្នាំ
មុនចូលមកកាន់ក្លឹប Real Madird ដែលឧស្សាហ៍ដូចគ្រូបង្វឹក លោកបានដឹកនាំក្លឹប Paris Saint-Germain របស់បារាំង។ លោកចូលមកកាន់កៅអីក្តៅរបស់ Real នៅខែកក្កដា ឆ្នាំ២០១៣ និងបាន​នាំឲ្យក្លឹបនេះ ទទួលបានពានរង្វាន់កំពូលអឺរ៉ុប Champions League ក្រោយបំបាក់ក្រុម Atletico Madrid។

5
លោក កូឡូស អាសេឡូទី (Carlo Ancelotti)

ក្រៅពីកំពូលគ្រូបង្វឹកទាំង៥រូបខាងលើ ក៏មាន៖

ទី៦៖ លោក Arsene Wenger របស់ក្លឹប Arsenal ប្រទេស អង់គ្លេស (១០លានដុល្លារ)

ទី៧៖ លោក Gerardo Martino របស់ក្លឹបអ្នកមានបុណ្យ Barcelona ប្រទេស អេស្ប៉ាញ (៧.៥០លានដុល្លារ)

ទី៨៖ លោក Jurgen Klopp របស់ក្លឹប Borussia Dortmund ប្រទេស អាឡឺម៉ង់ (៦លានដុល្លារ)

ទី៩៖ លោក Manuel Pellegrini របស់ក្លឹបអ្នកមាន Manchester City ប្រទេស អង់គ្លេស (៥.៧៥ លានដុល្លារ)

ទី១០៖ លោក Jorge Jesus របស់ក្លឹប Benfica ប្រទេស ព័រទុយហ្គាល (៥.៥លានដុល្លារ)

6
លោក Arsene Wenger
7
លោក Gerardo Martino
8
លោក Jurgen Klopp
9
លោក Manuel Pellegrini
10
លោក Jorge Jesus

ប្រភព៖ ទស្សនាវដ្តី ហ្វេបស៍ (Forbes)