Phone interview_0

តើលោកអ្នកធ្លាប់សម្ភាសន៍ការងារតាមរយៈទូរស័ព្ទដែរឬទេ? តើអ្វី ជាការសម្ភាសន៍តាមទូរស័ព្ទ? ហេតុអ្វីគេចាំបាច់ត្រូវប្រើប្រាស់វិធីសាស្រ្តនេះ? តើអ្នកត្រូវធ្វើអ្វីខ្លះ និងគួរជៀសវាងអ្វីខ្លះ បើអ្នកត្រូវបានគេសម្ភាសន៍តាមទូរស័ព្ទបែបនេះ?

ការសម្ភាសន៍ប្រភេទ ធ្វើឡើងចំពោះតួនាទីណា​ដែលបេក្ខជន​មិនបាន​ស្ថិតនៅក្នុងប្រភេទ ឬស្ថិតនៅតំបន់ឆ្ងាយ។ ម្យ៉ាងទៀត ការសម្ភាសន៍​ប្រភេទ​នេះ​ ក៏​ត្រូវបង្កើតសម្រាប់ការសួរសំណួរបឋមមួយចំនួនមុន ពេលអញ្ជើញឲ្យ​មាន​​​​ការសម្ភាសន៍ផ្លូវការមួយ ដែលមានពេលវេលាកំណត់​ច្បាស់លាស់។ អ្នកក៏​អាចត្រូវបានគេសួរសំណួរមួយចំនួន ដូចនឹងការ​សម្ភាសន៍​​​​​​​ផ្សេងៗទៀតដែរ។

ជាទូទៅការសម្ភាសន៍ ត្រូវបានកំណត់នូវពេលវេលា ច្បាស់លាស់បំផុត មួយតាមរយៈទូរស័ព្ទ។ ប៉ុន្តែក្នុងករណីអ្នកសម្ភាសន៍ ទូរស័ព្ទទៅអ្នកដោយមិន​បាន​​គ្រោងទុកជាមុន សូមស្នើសុំកំណត់ពេលវេលាច្បាស់លាស់មួយ ដោយត្រូ​វ​ប្រើ​​ប្រាស់ពាក្យសំដីដ៏សមរម្យ និងសុភាពរាបសារ។

សម្រាប់ការសម្ភាសន៍នេះ សូមប្រយ័ត្នចំណុចមួយចំនួន៖

  • កុំបិទទូរស័ព្ទ ឬបិទសម្លេងរោទ៍
  • ត្រូវសាកថ្មឲ្យបានគ្រប់ ទោះបីគេប្រើប្រាស់ក្នុង​រយៈពេលខ្លី
  • និយាយក្នុងបន្ទប់ស្ងាត់មួយ ដែលមិនមានការរំខានពីអ្នកដទៃ
  • ជៀសវាង ការញ៉ាំអាហារ ញ៉ាំទឹក ឬទំពារស្ករកៅស៊ូជាដើម…។

ប្រភព៖ careersinfood.com