មេដឹកនាំ៦រូប

គ្មានអំណាចណាដែលនៅស្ថិតស្ថេរជាអមតៈនោះឡើយ។ មេដឹកនាំមួយចំនួនបានអស់អំណាច ហើយបានបញ្ចប់ជីវិតយ៉ាងមានសេចក្តីសុខ សន្តិភាពបំផុត និងបានចំណាយជីវិតយ៉ាងមានប្រយោជន៍សម្រាប់ប្រទេសជាតិ។ ពេលនេះ យើងខ្ញុំសូមបង្ហាញពីជីវិតក្រោយអស់អំណាច របស់មេដឹកនាំពិភពលោកនៃបស្ចិមប្រទេសចំនួន៦រូប។ 

១. បារ៉ាក់ អូបាម៉ា (ប្រធានាធិបតីអាមេរិច)៖ សរសេរសៀវភៅ និងចូលរួមសកម្មភាពនានា ទាំងនយោបាយ និងកិច្ចការសង្គម ពិសេសកិច្ចការដែលពាក់ព័ន្ធជាមួយយុវជន។
២. តូនី ប្លែរ (នាយករដ្ឋមន្រ្តីអង់គ្លេស)៖ ធ្វើជាបេសកជនពិសេសរបស់អង់គ្លេសប្រចាំអង្គការ និងប្រទេសធំៗ និងបានបង្កើតអង្គការមនុស្សធម៌រហូតដល់៣។
៣. ចច ដាប់ប៊លយូ ប៊ូស (ប្រធានាធិបតីអាមេរិច)៖ បង្កើតបណ្ណាល័យ និងសារមន្ទីរមួយ។
៤. ប៊ីល គ្លីនតុន (ប្រធានាធិបតីអាមេរិច)៖ បង្កើតអង្គការមនុស្សធម៌ ធ្វើជាអ្នកនិយាយជាសាធារណៈ និងចូលរួមកិច្ចការមនុស្សធម៌មួយចំនួនទៀត។
៥. ដេវីដ កាម៉េរុន (នាយករដ្ឋមន្រ្តីអង់គ្លេស)៖ សរសេរសៀវភៅ និងបង្កើតអង្គការមនុស្សធម៌។
៦. ស្ទេហ្វិន ហាភឺ (នាយករដ្ឋមន្រ្តីកាណាដា)៖ បង្កើតក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកជំនួញអន្តរជាតិ។

ក្នុងចំណោមពួកគាត់៦នាក់ហ្នឹង មានពីររូបសម្រេចចុះចេញពីតំណែង ដោយមិនទាន់ដល់ពេលផង គឺ លោកតូនីប្លែរ និងលោក ដេវីដ កាម៉េរុន (អង់គ្លេសទាំងពីរ)។

ក្រោយចាកចេញពីតំណែងជាប្រមុខរដ្ឋាភិបាល ឬប្រមុខរដ្ឋ អ្វីដែលយើងមើលឃើញ ពួកគាត់ហាក់មានសេរីភាព មានសេចក្តីសុខផ្លូវចិត្ត បន្តបង្កើតតម្លៃជូនសង្គម និងពិភពលោក ជាដើម។

ទទួលសិទ្ធិផ្សព្វផ្សាយអត្ថបទពី៖ ហាតប៊ុក

សៀវភៅ «២១» មេដឹកនាំពិភពលោក២១រូប នាដើមសតវត្សរ៍ទី២១