Source:nytimes.com

ការប្រែប្រួលរយៈពេល ៥ ឆ្នាំ ចុងក្រោយនេះ បានបង្ហាញយ៉ាងច្បាស់អំពីមហាអំណាចអាស៊ី និងពិភពលោកលំដាប់ថ្នាក់ទី ២មួយនេះ។ កាលពីសប្តាហ៍កន្លងទៅ ក្រុមប្រទេស ១១ បានចុះកិច្ចព្រមព្រៀងលើ ការដោះដូរពាណិជ្ជកម្ម ដែលមានអាមេរិកជាតំណាងគូរភាគីរវាងចិន ប៉ុន្តែនៅពេលដែលប្រធានាធិបតីទី ៤៥របស់អាមេរិក ដូណាល់ត្រាំ ដកខ្លួនចេញភា្លម ជំហានបានឈានឆ្ពោះទៅមុខដោយគ្មានមហាអំណាចទី ១ មួយនេះ។ វាគឺជាដំណាក់កាលក្នុងការប្រែប្រួលចុងក្រោយបង្អស់ ពីវត្តមានរបស់អាមេរិក មកជាស្ថានភាពថ្មីមួយនឹកស្មានមិនដល់។

កម្រិតនៃការប្រែប្រួលពិតជាពិបាកស្មានថាវានឹងលោតឡើងខ្ពស់យ៉ាងណានោះ។ មហាអំណាចទាំងពីរកំពុងរិះរកយុទ្ធសាស្រ្តដើម្បីផ្លាស់ប្តូរបរិបទប្រព័ន្ធសេដ្ឋកិច្ច និងនយោបាយនៅក្នុងតំបន់ដែលប្រជាជនច្រើនបំផុតសម្រាប់រូបភាពរៀងខ្លួន។

មូលដ្ឋានទ័ពអាមេរិកនៅតែមានភាពរឹងមាំ ក្នុងតំបន់អាស៊ី ប៉ុន្តែចិន បានចាប់ផ្តើមពង្រីកមូលដ្ឋានអំណាចទ័ពរបស់ខ្លួន ព្រមជាមួយនឹងការក្តោបក្តាប់សេដ្ឋកិច្ច ដើម្បីបង្វែរទិសនៃតំបន់នេះ ដោយដាក់យុទ្ធសាស្រ្តអូសទាញសម្ព័ន្ធមិត្តយូរអង្វែងរបស់អាមេរិកជាមុន ដែលមាន ហ្វ៊ីលីពីន និងឥណ្ឌូនេស៊ី។

ទំនោរនេះទំនងជានឹងរុញកាន់តែខ្លាំងក្នុងអាណត្តិរបស់លោក ដូណាល់ត្រាំ ដែលជាប្រធានាធិបតីមិនខ្វល់អំពី គោលនយោបាយបរទេស ហើយព្យាយាមច្រានចោលនូវរាល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន ដែលនាំឲ្យប្រទេសតំបន់អាស៊ី វិលវល់ក្នុងការសម្រេចចិត្តជាយុទ្ធសាស្រ្តផ្ទាល់ខ្លួន។

ជាក់ស្តែង ការដោះដូរពាណិជ្ជកម្មកាលពីសប្តាហ៍កន្លងទៅ គឺជាសញ្ញាដ៏សំខាន់ដែលប្រទេសទាំងឡាយ ដូចជា អូស្រ្តាលី និងជប៉ុន បានចាប់ផ្តើមឡើង ដោយគ្មានអាមេរិក។ សូម្បីតែគ្រប់ប្រទេសស្ទើរតែទាំងអស់ក្នុងតំបន់អាស៊ី បាន នឹងកំពុងធ្វើពាណិជ្ជកម្មជាមួយចិន ច្រើនជាង អាមេរិក ។ ដោយមេដឹកនាំអាស៊ី ដឹងច្បាស់ចំពោះទំនោរសេដ្ឋកិច្ចរបស់ខ្លួន សូម្បីតែនយោបាយក្នុងប្រទេស ក៏ពឹងផ្អែកលើទីក្រុងប៉េកាំង ដែលនឹងទទួលបានទំហំការវិនិយោគចំពោះប្រទេសដែលជាសម្ព័ន្ធមិត្ត និងនឹងទទួលទណ្ឌកម្មសេដ្ឋកិច្ចចំពោះអ្នកដែលមិនគោរពតាម។

ប៉ុន្តែ នៅក្នុងសេនារីយ៉ូនៃឥទ្ធពលអំណាចផ្សេងមួយទៀត បានបង្ហាញថា អាមេរិកនៅតែនាំមុខលើការជួញដូរអាវធយុទ្ធភ័ណ្ឌ។

ប្រទេសដែលទិញអាវុធពីអាមេរិក បានភ្ជាប់គោលនយោបាយយោធា និងគោលនយោបាយបរទេសជាមួយនឹងអាមេរិក។ សម្រាប់ជាលទ្ធផល វាមានភាពដាច់ស្រឡះពីសង្រ្គាមត្រជាក់ដែលបានកើតឡើងនៅតំបន់អឺរ៉ុប ដែលត្រូវបានបែងចែកដាច់ដោយឡែកពីរផ្សេងគ្នា។ ចំណែកឯអាស៊ីវិញ ឧបទ្វីបមួយនេះ នឹងប្រេះផុយស្រួយចេញជាខ្សែច្រើននៅពេលដែលមានប្រទេសទាំងនោះទទួលយក បដិសេធ ឬប្រឹងប្រែងទប់ស្កាត់ពីការរីករាលដាលនៃអំណាចនេះ។

យុទ្ធសាស្រ្តនិមួយៗ ពាក់ព័ន្ធនឹងការសម្រុះសម្រួលដ៏ពិបាក ហើយផ្តល់មកវិញនូវមេរៀនជាបទពិសោធន៍សម្រាប់អាស៊ី។ ថ្ងៃណាមួយ ប្រហែលជាសកលលោកនឹងគ្របដណ្តប់ដោយពិភពចិនអាមេរិក។

Full article: https://www.nytimes.com/interactive/2018/03/09/world/asia/china-us-asia-rivalry.html?smid=fb-share