ប្រាសាទបុរាណ សិល្បៈ វប្បធម៌ដ៏ចំណាស់ និងប្រជាជនរួសរាយរាក់ទាក់ បានធ្វើឲ្យពិភពលោកស្គាល់កម្ពុជា។ ប៉ុន្តែប្រទេសតូចមួយដែលស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ ក៏បានបំបែកកំណត់ត្រាពិភពលោក (Guinness World Record) ចំនួន៧ផ្សេងទៀត។ តើមានអ្វីខ្លះទៅ?

១. មនុស្សច្រើនបំផុតដែលរាំចង្វាក់ ម៉ាឌីហ្ស៊ូន៖ ក្នុងកំឡុងថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំខ្មែរ កាលពីឆ្នាំ២០១៥ មានមនុស្ស២០១៥នាក់បានរាំចង្វាក់ម៉ាឌីហ្ស៊ុនរួមគ្នា។ ការរាំរួមគ្នានៅតំបន់ប្រាសាទបុរាណអង្គរដ៏ល្បីល្បាញរបស់កម្ពុជា បានបំបែកកំណត់ត្រាចាស់របស់ប្រទេសអូស្រ្តាលីដែលធ្វើបានកាលពីឆ្នាំ២០១៤ ជាមួយអ្នករាំ ១,១៥០នាក់។

២. នំអន្សមយក្ស ធំជាងគេ៖ មានទម្ងន់រហូតដល់៤០០០គីឡូក្រាម ក្រោយធ្វើក្នុងរយៈពេលតែពីរថ្ងៃ នំអន្សមយក្សរបស់កម្ពុជា បានបំបែកកំណត់ត្រា ជានំធំជាងគេក្នុងលោក ក្នុងថ្ងៃជាមួយនឹងកំណត់ត្រារាំម៉ាឌីហ្ស៊ុនដូចគ្នាដែរ។ នំខ្មែរធំមួយនេះ ត្រូវបាន​ធ្វើឡើង និងចម្អិនដោយចុងភៅជាង១០០នាក់។

៣. មានតួអក្សរច្រើនជាងគេ៖ អក្សរខ្មែរ មានតួអក្សរច្រើនជាងគេនៅក្នុងលោក ដែលមានរហូតដល់ ៧៤តួ ទោះបីអក្សរខ្លះមិនបានប្រើប្រាស់ក៏ដោយ។

៤. ព្រះមហាក្សត្រដែលមានតួនាទីច្រើនជាងគេ៖ សម្តេចព្រះនរោត្តមសីហនុ មានតួនាទីច្រើនជាងគេបំផុត កាលព្រះអង្គនៅមានព្រះជន្ម។ ទ្រង់ធ្លាប់ធ្វើជាព្រះមហាក្សត្រ ជានាយករដ្ឋមន្រ្តី ព្រះប្រមុខរដ្ឋ ជាប្រធានរដ្ឋាភិបាលនិរទេស ជាប្រមុខរដ្ឋនិទេស និងជាប្រធានក្រុមប្រឹក្សាជាតិជាដើម។

៥. ទន្លេដែលមានទឹកឡើង លឿនជាងគេបំផុត៖ នៅរដូវវស្សា ទឹករបស់ទន្លេមេគង្គកម្ពុជា អាចកើនឡើងលឿនបំផុត២០ដង ដែលលាតសន្ធឹងប្រមាណ ១០ ទៅ១៥គីឡូម៉ែត្រក្រឡា។ លំហូរដ៏លឿននេះ លឿនជាងពីរដង នៃទឹកជ្រោះ Niagara ក្នុងប្រទេសកាណាដា និងសហរដ្ឋអាមេរិច។

៦. សត្វអណ្តើកដែលខ្ជិលជាងគេ៖ មានអណ្តើតមួយប្រភេទដែលកំពុងរស់នៅក្នុងដងទន្លេមេគង្គក្នុងប្រទេសកម្ពុជា។ សត្វមួយនេះ បានចំណាយអាយុរបស់ខ្លួនប្រមាណ៩៥% ដោយពួនរស់នៅក្រោមបាតទន្លេ ដោយរង់ចាំចំណីចូលទៅក្នុងមាត់វាតែម្តង។ វាបានឡើងមកលើផ្ទៃទឹកទន្លេប្រមាណតែប៉ុន្មានដងប៉ុណ្ណោះក្នុងមួយ ដើម្បីដកដង្ហើម។

៧. សំណង់សាសនាធំជាងគេបំផុតក្នុងលោក​៖ សំណង់បុរាណនានានៅក្នុង និងជុំវិញប្រាសាទអង្គរវត្ត ដែលមានទំហំដីប្រមាណ ១,៦២៦ហិតតា បានក្លាយជាសំណង់សាសនាធំជាងគេបំផុតក្នុងលោក។ ព្រះមហាក្សត្រខ្មែរ ព្រះបាទជ័យវរ្ម័នទី២ បានសាងសង់ប្រាសាទនេះឡើង ដើម្បីឧទ្ទិសដល់ព្រះព្រហ្ម និងព្រះវិស្ហុ។

ប្រភព៖ trycambodia.com

ទទួលសិទ្ធិចែករំលែកដោយ៖ គេហទំព័រ ហាតប៊ុក (heartbookcambodia.com)