wreck_scene
គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ដែលបង្កដោយឡានក្រុងក្រុមហ៊ុនវៀតណាម ដែលបានបណ្តាលឲ្យ កម្មករស្លាប់១៩នាក់ របួស២១នាក់ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥ (រូបភាព៖ Facebook)

យោងតាមសារព័ត៌មានបរទេស មនុស្ស ១,២១២ នាក់បានស្លាប់ ដោយគ្រោះថ្នាក់ធ្លាក់យន្តហោះដោយរាប់បញ្ចូលជាមួយចំនួនមនុស្សដែលបាត់ស្រមោល ២៣៩នាក់ជាមួយយន្តហោះម៉ាឡេស៊ី MH370 ដែលមិនទាន់មានដំណឹងនៅឡើយផង។ តែបើមើលរបាយការណ៍របស់ប៉ូលីសចរចរណ៍កម្ពុជាវិញ មនុស្ស ២១៤៨នាក់ បានបាត់បង់ជីវិត ក្នុងឆ្នាំ២០១៤ ដែលមានន័យថា លើសរហូតដល់ជិតពីរដង។

គួរបញ្ជាក់ផងដែរថា៖ កំណត់ត្រានៃគ្រោះថ្នាក់ ធ្លាក់យន្តហោះ ឆ្នាំ១៩៧២ ជាឆ្នាំអាក្រក់បំផុត ពោលគឺមានការបាត់បង់ជីវិតរហូតដល់ ២៤២៩ នាក់ ហើយឆ្នាំ២០១៤ ជាកំណត់ត្រាឆ្នាំអាក្រក់បំផុតសម្រាប់សតវត្សរ៍ទី២១ ស្របពេលដែលកម្ពុជាស្ទើររាល់ឆ្នាំ ត្រូវបានចាត់ទុកជាឆ្នាំអាក្រក់ នៃគ្រោះថ្នាក់ចរាចរណ៍។

យោងតាមទិន្នន័យខាងលើ តើយើងអាចនិយាយបានថា ការធ្វើដំណើរតាមយន្តហោះលើមេឃ អាចមានសុវត្ថិភាពជាងធ្វើដំណើរលើដីនៅកម្ពុជាបានទេ?

 

© រក្សាសិទ្ធិដោយ៖ គេហទំព័រចែកចាយ (jakjay.com)

………………………………………………….

ការលួចចម្លងអត្ថបទយកទៅធ្វើអាជីវកម្មដោយគ្មានការអនុញ្ញាត គឺជាទង្វើអសីលធម៌ និងខុសច្បាប់

…………………………………………………….