Jayavaraman VII 2

 

ទុក្ខសោករបស់រាស្រ្ត គឺជាទុក្ខសោករបស់ខ្ញុំ។ Citizen’s miserableness is my miserableness.ព្រះបាទជ័យវរ្ម័នទី៧ (King Jayavarman VII) អតីតមហាវីរក្សត្រខ្មែរសម័យអាណាចក្រអង្គរ

អ្នកណាឈ្នះ អ្នកណាចាញ់មិនសំខាន់ទេ សំខាន់ គឺកុំឲ្យជាតិបែកបាក់។ Not important of who will win or lose. Most important is a nation to be unit. សម្តេច ហ៊ុន សែន (Hun Sen) នាយករដ្ឋមន្រ្តីកម្ពុជា (កើត 1952)

មនុស្សដែលមិនហ៊ានស្លាប់ដើម្បីអ្វីមួយទេ គឺគេមិនសមនឹងរស់នៅលើលោកនេះឡើយ។ A man who won’t die for something is not fit to live. ម៉ាទីន លូធឺឃីង (Martin Luther King) សកម្មជនទាមទារសិទ្ធិសេរីភាពសម្រាប់ជនជាតិស្បែកខ្មៅ (1929 –1968)

បន្ទាប់ពីអ្នកទាំងអស់គ្នាបានលះបង់ដើម្បីប្រទេសជាតិរបស់យើងអ្នកត្រូវតែដឹងថា ប្រទេសជាតិនឹងតែងតែស្មោះត្រង់ជាមួយអ្នកដែរ។ After all you’ve given to our nation, you have to know your nation will always be faithful to you. បារ៉ាក់ អូបាម៉ា (Barack Obama) ប្រធានាធិបតីទី៤៤ សហរដ្ឋអាមេរិច (កើត1961) 

ការស្រលាញ់ជាតិ គឺមានន័យថា ឈរលើស្មារតីជាតិ មិនមែនទន់ទេទៅខាងប្រធានាធិបតី ឬខាងមន្រ្តីរដ្ឋការណាមួយទេ។ The love of the nation means standing by her but not standing by the president or any official. ធេអូឌ័រ រូសឺវេលត៍ (Theodore Rosservelt) ប្រធានាធិបតីទី២៦ សហរដ្ឋអាមេរិច 

យើងមានអាវុធសំងាត់មួយ នោះគឺ គំនិតជាតិនិយម។ We have a secret weapon…it is called Nationalism. ហ៊ូ ជីមីញ (Ho Chiminh) បិតាបង្រួបបង្រួមជាតិវៀតណាម 

ខ្ញុំស្រលាញ់ប្រទេសរបស់ខ្ញុំ មិនមែនរដ្ឋាភិបាលរបស់ខ្ញុំទេ។ I love my country, not my government. ជេសស៍ វេនទូរ៉ា (Jesse Ventura)ប្រវត្តិវិទូ និងអ្នកនយោបាយអាមេរិច

ការប្រឆាំងនឹងអំពីពុករលួយនៅក្នុងរដ្ឋាភិបាល គឺជាកាតព្វកិច្ចដ៏ឧត្ដុង្គឧត្ដមបំផុតនៃគំនិតស្នេហាជាតិ។To oppose corruption in government is the highest obligation of patriotism. អ៊ែតវឺត ហ្រ្គីហ្វីន (G.Edward Griffin) អ្នកនយោបាយ ជនជាតិអាមេរិច

ភក្តីភាពចំពោះប្រទេសជាតិ តែងតែមានជារៀងរហូត។ ភក្តីភាពចំពោះរដ្ឋាភិបាល គឺមានតែនៅក្នុងពេលសមស្របមួយប៉ុណ្ណោះ។ Loyalty to country ALWAYS. Loyalty to government, when it deserves it. ម៉ាក ធ្វីន (Mark Twain) អ្នកនិពន្ធ ជនជាតិអាមេរិច

គ្មាននរណាម្នាក់អាចគំរាមកំហែងដល់ប្រទេសជាតិទាំងមូលបានទេ លុះត្រាតែយើងទាំងអស់គ្នាសមគំនិតជាមួយគេ។ No one can terrorize a whole nation, unless we are all his accomplices. អ៊ែតវ៉ាដ អរ. ម៊ូរ៉ូវ (Edward R. Murrow) អ្នកសារព័ត៌មានអាមេរិច

 

ដកស្រង់ និងប្រែសម្រួលពី៖ Daily Quotes, Good Reads, Brainy Quotes

© រក្សាសិទ្ធិដោយ៖ គេហទំព័រចែកចាយ (jakjay.com)

………………………………………………….

ការលួចចម្លងអត្ថបទយកទៅធ្វើអាជីវកម្មដោយគ្មានការអនុញ្ញាត គឺជាទង្វើអសីលធម៌ និងខុសច្បាប់

…………………………………………………….