Drinking-coffee

ទោះបីជាមិន​ទាន់​មាន​ទិន្នន័យ​ស្រាវជ្រាវអំពីចំនួនអ្នកទទួលទានកាហ្វេនៅកម្ពុជា ក៏គេអាចប៉ាន់ប្រមាណថា ច្រើនមិន​ចាញ់​​ប្រទេសធំៗឡើយ។ តើប្រិយមិត្តដែលនិយមទទួលទានកាហ្វេជាប្រចាំ បានដឹងអំពីអត្ថប្រយោជន៍ របស់កាហ្វេដែរឬទេ?

១. ក្លិនរបស់កាហ្វេ អាចកាត់បន្ថយភាពតប់ប្រមល់ (Stress) បានច្រើន៖ តាមការស្រាវជ្រាវរបស់​សាកលវិទ្យាល័យជាតិសេអ៊ូល របស់កូរ៉េខាងត្បូងបានបង្ហាញថា សារជាតិដែលមាននៅក្នុងកាហ្វេ អាចជួយឲ្យខួរក្បាលបន្ថយភាពតប់ប្រមល់បាន។

២. កាត់បន្ថយជំងឺញ័រ៖ របាយការណ៍ឆ្នាំ២០១២ បានបង្ហាញថា ការទទួលទានកាហ្វេ អាចជួយ​មនុស្សគ្រប់គ្រងជំងឺបញ្ហាញ័រ និងពិបាកធ្វើចលនាបាន។ លោកវេជ្ជបណ្ឌិត Ronald Postuma អ្នកស្រាវជ្រាវ និងអ្នកនិពន្ធវេជ្ជសាស្រ្ត បានលើកឡើងថា៖ មនុស្សដែលទទួល​ទានជាតិកាហ្វេ (មានជាតិកាហ្វេអុីន) អាចជួយទប់ស្កាត់ជំងឺញ័រ (ពិបាកធ្វើចលនា) បាន ហើយអ្នកដែល​មានជំងឺ​នេះហើយ ក៏អាចជួយឲ្យពួកគេអាចគ្រប់គ្រងបាន និងធ្វើចលនាបានល្អផងដែរ។

សៀវភៅ៖ ឥទ្ធិពល – The Influence (ដោយ ញ៉ូង រ៉ាយ៉ា)

៣. កាហ្វេល្អសម្រាប់ថ្លើម ពិសេសមនុស្សដែលទទួលទានគ្រឿងស្រវឹង៖ ការសិក្សាមួយដែល​ធ្វើឡើង​នៅ​ឆ្នាំ២០០៦ ដោយបានសិក្សាលើមនុស្សដែលមានវ័យចាប់​ពី២២ឆ្នាំឡើង ចំនួន១២៥,០០០នាក់ បានបង្ហាញថា៖ អ្នកដែលទទួលទានកាហ្វេជាប្រចាំ (១កែវក្នុងមួយថ្ងៃ) មានហានិភ័យទាបជាង អ្នក ដែលមិនធ្លាប់ទទួលទានសោះរហូតដល់ ២០%។ ការទទួលទានគ្រឿងស្រវឹង គឺជាប្រភពដែលបង្កឲ្យ​មាន​ជំងឺថ្លើម​ធ្ងន់ធ្ងរ ដូចនេះការទទួលទានកាហ្វេ ក៏អាចជួយសម្រាលហានិភ័យនេះផងដែរ។

៤. ធ្វើឲ្យអារម្មណ៍លោកអ្នកកាន់តែរីករាយ៖ សារជាតិកាហ្វេអ៊ីន (Caffeine) នៅក្នុងកាហ្វេអាចជួយ​បង្កើតអារម្មណ៍រីករាយសម្រាប់អ្នកបាន។ អ្នកទទួលទាន​កាហ្វេ​ច្រើនអាចមានអារម្មណ៍ស្រស់ស្រាយ និងរីករាយ នេះយោងតាមរបាយការណ៍ស្រាវជ្រាវ របស់វិទ្យាស្ថាន​ជាតិ​​​សុខាភិបាលរបស់អាមេរិច។

 

tumblr_this-is-the-thyme

៥. ការទទួលទានកាហ្វេ អាចបន្ថយអាត្រាសម្លាប់ខ្លួន៖ វាអាចជារឿងមិនគួរឲ្យជឿ ដែលការសិក្សា​របស់​វិទ្យាស្ថានសុខាភិបាល របស់សាកលវិទ្យាល័យ Harvard បាន​បង្ហាញ​ថា ការទទួលទាន​កាហ្វេ​ក្នុង​ចន្លោះ២ ទៅ៤ពែង អាចជួយបន្ថយការគិតសម្លាប់​ខ្លួនរហូតដល់៥០​ភាគរយ។​ ប៉ុន្តែនេះជាការពិត ពីព្រោះសារជាតិកាហ្វេ បានជួយកាត់បន្ថយការគិត និងភាពស្មុគស្មាញ តាមរយៈសារជាតិ neurotransmitter។​

៦. កាហ្វេល្អសម្រាប់អត្តពលិក (កីឡាករ) ទាំងឡាយ៖ សារព័ត៌មាន The New York Times បានបង្ហាញពីថា៖ អ្នកវិទ្យាសាស្រ្ត ក៏ដូចជាអត្តពលិកជាច្រើន បានដឹងថា ការទទួលទាន​កាហ្វេមួយ​ពែង​មុនពេលចាប់ផ្តើមហ្វឹកហាត់ ឬការប្រកួត គឺជាការល្អ​ប្រសើរបំផុត។ សារជាតិ Caffeine បង្កើននូវ​ចំនួនសារជាតិ Acid ម្យ៉ាង​ដែលជួយ​ឲ្យសម្ពាធឈាមដើរស្រួល ជួយបង្កើនសាច់ដុំ និងដុតកំដៅ​សារជាតិ​​ខ្លាញ់ជាដើម។

៧. កាហ្វេជួយកាត់បន្ថយហានិភ័យ នៃជំងឺទឹកនោមផ្អែម ប្រភេទ២៖ កាហ្វេ ជួយបន្ថយកម្រិត​ហានិភ័យ នៃជំងឺទឹកនោមផ្អែមប្រភេទទី២ នេះបើយោងតាមការស្រាវជ្រាវរបស់​វិទ្យាស្ថានគីមីសាស្រ្ត​របស់​សហរដ្ឋអាមេរិច។ ការរកឃើញរបស់អ្នកស្រាវជ្រាវបានបង្ហាញឲ្យដឹងថា អ្នកដែលទទួលទាន​កាហ្វេ​ចាប់ពី៤ពែង ក្នុងមួយថ្ងៃ អាចកាត់បន្ថយការវិវត្តន៍របស់ជំងឺទឹកនោមផ្អែមប្រភេទទី២ រហូតដល់​៥០ភាគរយ។

៨. ធ្វើឲ្យខួរក្បាលមានសុខភាពល្អ៖ នេះជារបាយការណ៍ដែលបង្ហាញដោយ ពីរស្ថាប័នផ្សេងគ្នា គឺ សាកលវិទ្យាល័យ California ខាងត្បូង និង សាកលវិទ្យាល័យ Miami ថាខួររបស់មនុស្ស​ចាស់អាយុ​ចាប់​ពី៦៥ឆ្នាំឡើងដែលមានកម្រិតសារជាតិកាហ្វេអ៊ីន អាចដំណើរការបានល្អ និងបានយូរជាងមនុស្ស​ធម្មតា​​ដែលមិនញ៉ាំកាហ្វេ២ ទៅ៤ឆ្នាំ។

សៀវភៅ៖ ការលើកទឹកចិត្ត និងអភិវឌ្ឍន៍ខ្លួនឯង (បោះពុម្ពផ្សាយដោយហាតប៊ុក)

៩. ធ្វើឲ្យខួរក្បាលកាន់តែឆ្លាតវៃ៖ នេះបានយោងតាមការផ្សាយរបស់ទូរទស្សន៍ CNN ដ៏ល្បីល្បាញ​របស់​អាមេរិច។ ការផ្សាយនោះបានបង្ហាញ​ថា កាហ្វេអាចធ្វើឲ្យខួរកាន់តែគិតបានលឿន កាន់តែឆ្លាត និងបង្កើនគុណភាព​នៃការ​គិត។

១០. ធ្វើឲ្យស្រកទម្ងន់ និងបន្ថយជាតិខ្លាញ់៖ ដោយសារកាហ្វេ មានផ្ទុយសារជាតិ ម៉ាញេស្យូម និង​ប៉ូតាស្យូម ដែលអាចជួយរាងកាយបន្ថយបរិមាណ​នៃសារ​ជាតិស្ករដែលអាចបង្កជាការឡើងទម្ងន់។ លើស​ពីនេះ វាក៏អាចជាសារជាតិដុតជាតិខ្លាញ់ផងដែរ។

ប៉ុន្តែទោះបីបែបនេះក្តី កាហ្វេ ក៏អាចបង្កជាបញ្ហាមួយចំនួនផងដែរ ដូចជា កាហ្វេក្លែងក្លាយ (កាហ្វេគីមី) អាចបង្កទៅជាជំងឺផ្សេងៗបាន។ លើសពីនេះ កាហ្វេមិនល្អសោះឡើយ សម្រាប់កុមារ និងស្រ្តីដែលមានផ្ទៃពោះ។

ប្រភព៖  Huffpost

© រក្សាសិទ្ធិដោយ៖ គេហទំព័រចែកចាយ (jakjay.com)

………………………………………………….

ការលួចចម្លងអត្ថបទយកទៅធ្វើអាជីវកម្មដោយគ្មានការអនុញ្ញាត គឺជាទង្វើអសីលធម៌ និងខុសច្បាប់

…………………………………………………….

Chob Cha – ទឹកល្អក់២
ផ្លូវ១៥០​ ខាងត្បូងអាគារថ្មី​សាកលវិទ្យាល័យអាសុីអឺរ៉ុប​