16-The_Travelers_and_the_Plane-tree

កាលពីព្រេងនាយ មានបុរសអ្នកដំណើរពីរនាក់បានធ្វើដំណើរ​យ៉ាងឆ្ងាយ កាត់កំដៅថ្ងៃយ៉ាងក្តៅក្នុង រដូវប្រាំង។ ភ្លាមៗនោះ ពួកគេបានក្រលែកឃើញដើមឈើមួយដើម រួចក៏ប្រញាប់រួតរះនៅជ្រកក្រោម ម្លប់ដើមឈើនោះ។ សម្លឹងទៅលើ ឃើញមែកឈើ បុរសម្នាក់បានបន្ទោរសំឡេងឡើង “ដើមឈើនេះ ពិតជាគ្មានប្រយោជន៍មែន ផ្លែមួយក៏គ្មានដែរ ហើយម្យ៉ាងវិញទៀតដើមវាក៏យកទៅធ្វើអីមិនកើត ដែរ”

ភ្លាមៗនោះ បុរសម្នាក់ទៀតបានបន្លឺជំទាស់ “ឯងពិតជាគ្មានដឹងគុណស្រ័យ​អីបន្តិចមែន។ ទោះបីយ៉ាង ណា ក៏ដើមឈើនេះមានប្រយោជន៍សម្រាប់ពួកយើងដែរ ដោយវាបានជួយការពារយើង ពីកំដៅថ្ងៃ ដ៏ក្តៅហែងនៅពេលនេះ​ដែរ។ តែឯងបែរជា និយាយថា ដើមឈើនេះគ្មានប្រយោជន៍ទៅវិញ”

…………………………

គតិអប់រំក្នុងរឿងនេះគឺ៖ របស់ទាំងអស់ក្នុងលោក សុទ្ធតែមានប្រយោជន៍រៀងៗខ្លួន។ សំខាន់តើយើងស្គាល់ពីគុណប្រយោជន៍វាដែរ ឬអត់។

…………………………

សៀវភៅ៖ ចំណេះដឹងសកល ភាគ១ (បោះពុម្ពដោយ ហាតប៊ុក)

ដកស្រង់ពី៖ សៀវភៅ “និទានផ្តល់គំនិត”

ទទួលសិទ្ធិដោយ៖ គេហទំព័រចែកចាយ (JakJay)