សារឆ្លងឆ្លើយគ្នាថ្មីៗ របស់អ្នកនយោបាយខ្មែរ និងកំណែទម្រង់ការអប់រំ​បានធ្វើឲ្យគ្រប់គ្នា​ចាប់អារម្មណ៍​ខ្លាំង​ទៅលើវិស័យអប់រំនៅកម្ពុជា ពិសេសគុណភាពអប់រំ។​ ប៉ុន្តែយើងសុំ​បង្វែរចំណាប់អារម្មណ៍​ប្រិយមិត្ត​អ្នកអានពីការផ្លោងពាក្យសំដីដាក់គ្នានេះ ឲ្យទៅចាប់អារម្មណ៍អំពីការអប់រំ​របស់បណ្តា​ប្រទេស​ជឿនលឿន មួយចំនួនពិសេសចំណាត់ថ្នាក់ផ្សេងៗ។

យោងតាមរបាយការណ៍ដែលចេញផ្សាយដោយ អង្គការសម្រាប់ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការផ្នែក​សេដ្ឋកិច្ច (OEDC) កាលពីឆ្នាំ២០១០ បានបង្ហាញថាបង្ហាញចំណាត់ថ្នាក់ប្រទេសនីមួយៗ ដោយផ្អែក​លើ​កត្តា​​​​បីសំខាន់គឺ ការអាន គណិតវិទ្យា និងវិទ្យាសាស្រ្ត។

១. ប្រទេសដែលពូកែខាង ការអាន

ប្រទេសកូរ៉េខាងត្បូង នៃទ្វីបអាស៊ី បានជាប់ចំណាត់លេខទី១ តាមពីក្រោយដោយ ប្រទេសហ្វាំងឡង់ (អឺរ៉ុប) និងកាណាដា (អាមេរិចខាងជើង)។ លេខ៤ គឺប្រទេសញ៉ូហ្ស៊េឡែន លេខ៥ ប្រទេសជប៉ុន និងលេខ៦ ប្រទេសអូស្រ្តាលី។ ចំណែកប្រទេសមហាអំណាចសេដ្ឋកិច្ចទី១ អាមេរិច ស្ថិតនៅលេខ​រៀងទី ១៤ ជាប្រទេសចូលចិត្តអាន។

175585146_d1

និស្សិតកូរ៉េខាងត្បូង កំពុងអានសៀវភៅ ក្នុងបណ្ណាល័យ២. ប្រទេសដែលពូកែខាងគណិតវិទ្យា

ទោះបីមិនធ្លាប់មានអ្នកគណិតវិទូ ដូចបណ្តាប្រទេសនៅអឺរ៉ុបក្តី ក៏នាគអាស៊ីកូរ៉េខាងត្បូង ស្ថិតនៅលេខ​រៀង​ទី១ ត្បិតអីនេះជារបាយការណ៍នៃការសិក្សាថ្មីៗនេះ។ ឯហ្វាំងឡង់​នៅតែ​​ស្ថិត​នៅលេខរៀងទី២ ហើយលេខរៀងទី៣ គឺប្រទេសស្វីស លេខ៤ ប្រទេសជប៉ុន និងលេខ៥ ប្រទេសកាណាដា។

SEOUL, SOUTH KOREA - MARCH 28: Students write equations at the board during an algebra class at Seoul Global High School on March 28, 2013 in Jongno-gu, Seoul, South Korea. The public school, which was established in 2008, holds many classes in English and boards students on campus during the week. (AP Photo/The Christian Science Monitor, Ann Hermes)

សិស្សកូរ៉េម្នាក់កំពុងគិតលេខ លើក្តារខៀន នៅសាលារៀនមួយ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង (រូបភាព៖ Ann Hermes)៣. ប្រទេសដែលពូកែខាងវិទ្យាសាស្រ្ត

ខាងផ្នែកវិទ្យាសាស្រ្តវិញ លេខរៀងទី១ គឺប្រទេសហ្វាំងឡង់ (ដើមកំណើតរបស់ទូរស័ព្ទ Nokia) ដែល តាមពីក្រោយដោយប្រទេសជប៉ុន ដែលពូកែខាងផលិតគ្រឿងអេឡិចត្រូនិច និងរថយន្ត។ លេខរៀង​ទី​៣ គឺប្រទេសកូរ៉េខាងត្បូង ដែលបច្ចុប្បន្នត្រូវបានគេមើលឃើញមានការរីកចម្រើនយ៉ាងខ្លាំងផ្នែក​បច្ចេកវិទ្យា ដូចជា រថយន្ត គ្រឿងអេឡិចត្រូនិក និងទូរស័ព្ទជាដើម។

highres_nokiahouse04
ការិយាល័យកណ្តាល របស់ក្រុមហ៊ុន Nokia នៅទីក្រុង Espoo ប្រទេស Finland

តាមរយៈការសិក្សាដែលបង្ហាញខាងលើ មិនមានឡើយលេខរៀងសម្រាប់ប្រទេសកម្ពុជាយើង គឺមានតែបណ្តាប្រទេសដែលមានកម្រិតអប់រំ ខ្ពស់ជាងគេបំផុត៣៤ប្រទេសប៉ុណ្ណោះ។

ប្រភព៖ The Guardian

រក្សាសិទ្ធិដោយ៖ គេហទំព័រ ចែកចាយ (jakjay.com)