លោកយាយ Misao Okawa ស្រ្តីដែលចាស់ជាងគេបំផុតក្នុងលោក កំពុងទទួលទាននំខួបកំណើត គំរប់១១៦ឆ្នាំ នៅទីក្រុងអូសាកា (រូបភាព៖ Kyodo/Reuters)
លោកយាយ Misao Okawa ស្រ្តីដែលចាស់ជាងគេបំផុតក្នុងលោក
កំពុងទទួលទាននំខួបកំណើត គំរប់១១៦ឆ្នាំ នៅទីក្រុងអូសាកា (រូបភាព៖ Kyodo/Reuters)

របបអាហារ ឬរបៀបទទួលទាន គឺជាមូលហេតុដំបូងគេ និងសំខាន់ ជាងគេ។ ជាទូទៅប្រជាជនជប៉ុនចូលចិត្តទទួលទានអាហារដែលមានជាតិកាឡូរីតិ ដែលមាននៅក្នុងសាច់ត្រី និង បន្លែផ្លែឈើជាច្រើនទៀត។ លើសពីនេះ អាហារភាគច្រើនៅជប៉ុន ត្រូវបានរៀបចំលំអក្នុងចានយ៉ាងស្រស់ស្អាតរំលេចដោយពណ៌ចម្រុះប្លែកៗដ៏ទាក់ទាញចិត្ត និងចង់បរិភោគ ដែលនេះជាការរួមចំណែកដល់សុខភាព និង កំណើនអាយុរបស់ពួកគេ។ សាច់ត្រី និងបន្លែបែបធម្មជាតិ តែងតែបង្ហាញវត្តមានជានិច្ច ក្នុងចានអាហាររបស់ប្រជាជនជប៉ុន។

រឿងដ៏សំខាន់មួយទៀតដែលយើងត្រូវដឹង គឺថាកោះអូគីណាវ៉ា ជា ប្រភពផ្គត់ផ្គង់ចំណីអាហារដ៏សំខាន់បំផុត សម្រាប់ប្រជាជនជប៉ុនទាំងមូល។ កោះនេះមានភាពល្បីល្បាញក្នុងការផ្គត់ផ្គង់ បន្លែ ផ្លែឈើ និងចំណីអាហារផ្សេងទៀត។ ទៀតសោត បន្ថែ ផ្លែឈើ ត្រីសាច់ដែលផលិតនៅកោះនេះ ត្រូវអ្នកស្រាវជ្រាវវេជ្ជសាស្ត្រអះអាងថា មានសារធាតុចិញ្ចើមច្រើនប្រភេទដែលអាចជួយបង្ការមិនឲ្យមានដល់ជំងឺផ្សេងៗដូចជាមហារីក ជំងឺបេះដូង និង លើសឈាមជាដើម។

សៀវភៅ៖ ចំណេះដឹងសកល ភាគ១ (បោះពុម្ពដោយ ហាតប៊ុក)

មិនតែប៉ុណ្ណោះ កត្តាសុខាភិបាល និងការគាំពាសង្គម ក៏ជាមូលហេតុ សំខាន់មួយផងដែរ។ ប្រជាជនវ័យចំណាស់របស់ជប៉ុនត្រូវបានគេមើលឃើញថា មិនមានបញ្ហាតានតឹងផ្លូវអារម្មណ៍ខ្លាំងដូចប្រជាជនបណ្ដាប្រទេសផ្សេងៗ ឡើយ។ ពេលគេចាស់ គេកាន់តែមានសុភមង្គល ត្បិតអីគេមិនសូវខ្វាយខ្វល់រឿងផ្នែកហិរញ្ញវត្ថុ ពីព្រោះគ្រួសារគេ ពិសេសកូនៗមានជីវភាពល្អប្រសើរ និងពិសេសចាស់ៗនៅជប៉ុន តែងតែទទួលបានការជួយគាំពារផ្នែកសុខាភិបាលយ៉ាងយកចិត្តទុកដាក់ និងមានគុណភាពខ្ពស់ទៀតផង។

ទំនៀមការរស់នៅ ការហូបចុកបានត្រឹមត្រូវ កម្រិតជីវភាពល្អ និងការ គាំទ្រពីរដ្ឋាភិបាល ទាំងនេះហើយដែលជាកត្តាធ្វើឲ្យប្រជាជនជប៉ុនរស់នៅបានយូរជាងប្រជាជនប្រទេសផ្សេងទៀតនៅពេលបច្ចុប្បន្ននេះ។

 

ដោយ៖ ស សុធន

ប្រភព៖ Global Post, Seoul (South Korea)

រក្សាសិទ្ធិដោយ៖ ចែកចាយ

សៀវភៅ៖ ការលើកទឹកចិត្ត និងអភិវឌ្ឍន៍ខ្លួនឯង (បោះពុម្ពផ្សាយដោយហាតប៊ុក)