ការិយាល័យកណ្តាលរបស់ ក្រុមហ៊ុន Google (ប្រភព រូភាពពីគេហទំព័រ Reuters)
ការិយាល័យកណ្តាលរបស់ ក្រុមហ៊ុន Google (ប្រភព រូភាពពីគេហទំព័រ Reuters)

ក្រុមហ៊ុន Google ជាក្រុមហ៊ុន ដែលទទួលបានប្រាក់ចំណេញ លើប្រតិបត្តិការណ៍របស់ខ្លួននៅទូទាំងពិភពលោក ជាពិសេស សហគមន៍អឺរ៉ុប ដែលកន្លងមក មិនដែលបានបង់ពន្ធជូនរដ្ឋ នៃប្រទេសដែលខ្លួនប្រតិបត្តិឡើយ។ តើអ្នកដឹងថា ក្រុមហ៊ុនយក្សពិភពលោកមួយនេះ បានទទួលប្រាក់ចំណូលប៉ុន្មានពីប្រទេសទាំងនោះទេ?

បន្ទាប់ពីបានធ្វើការចំណាយទឹកប្រាក់ អស់ប្រមាណជា ១០០០លានដុល្លារអាមេរិកប្រចាំឆ្នាំ ដល់ក្រុមហ៊ុន Apple នាពេលថ្មីៗ នេះ ដើម្បីរក្សាកម្មវិធីឧបករណ៍ស្វែងរកទិន្នន័យ របស់ខ្លួន ក្នុងប្រព័ន្ធទូរស័ព្ទ iPhone ហើយនោះ ក្រុមហ៊ុន Google ត្រូវធ្វើការចំណាយបន្ថែមទៀត នៅលើទឹកប្រាក់ ១៣០លានផោន ដែលស្មើនឹង ១៨៥លានដុល្លារអាមេរិក ចំពោះពន្ធចំណូល ដែលខ្លួនបានទទួលពីប្រទេសមួយនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ចំណាយត្រឹមតែចំនួននេះ វាមិនគ្រប់គ្រាន់ឡើយ ចំពោះអ្នករិះគន់ទាំងឡាយ ដែលនិយាយថា គួរតែលើសពីនេះទៀត ដោយសារ តែក្រុមហ៊ុន យក្សមួយនេះ បានទទួលចំណូលច្រើនណាស់ ពីប្រទេសមួយនេះ។

កាលពីឆ្នាំ ២០០៥ និង ឆ្នាំ ២០១៣ ក្រុមហ៊ុន Google បានទទួលប្រាក់ចំណូលពី ប្រទេសអង់គ្លេស ប្រហែល ១៧ ពាន់លានផោន ដែលត្រូវបង់ពន្ធចូលរដ្ឋ ចំនួន ៥៣លានផោន តាមច្បាស់របស់ប្រទេស។ នៅក្នុងឆ្នាំ ២០១៤ ក្រុមហ៊ុនមួយនេះ ទទួលបាន ចំណូល ប្រហែល ៤ពាន់លានផោន ដោយយោងតាម របាយការណ៍ប្រចាំឆ្នាំរបស់ ក្រុមហ៊ុន ប៉ុន្តែ មិនទាន់មានការបង្ហាញជាសាធារណៈពាក់ព័ន្ធនឹងការបង់ពន្ធនេះ នៅឡើយ៕

 

ប្រភព៖ គេហទំព័រ Reuter