Everyone_thought_Mark_Zuckerberg_was-91c9c86369fbab43a93ef1a79c8acbb3

 

មនុស្សគ្រប់គ្នាគិតថាលោក Zuckerberg ជាមនុស្សឆ្កួតដែលទៅទិញកម្មវិធីមួយ ដែលមានបុគ្គលិក 13នាក់ ក្នុងតម្លៃ $ 1 ពាន់លានដុល្លារ – ឥឡូវ Instagram គឺមើលទៅដូចជាចំណែកមួយនៃការទិញយកក្រុមហ៊ុនបច្ចេកវិទ្យាដែលអស្ចារ្យបំផុតដែលមិនធ្លាប់បានធ្វើ

 

នៅខែមេសាឆ្នាំ 2012 នាយកប្រតិបត្តិ Facebook លោក Mark Zuckerberg បានធ្វើរឿងមិនអាចស្មានដល់មួយ។ ជាមួយក្រុមហ៊ុននឹងចាប់ផ្តើម បង្ហាញការលក់ភាគហ៊ុនជាសាធារណៈ របស់ខ្លួន លោកបានសម្រេចចិត្តទិញយកដ៏ឱ្យភ្ញាក់ផ្អើលមួយ នូវ កម្មវិធីចែករំលែករូបថតដែលមានអាយុកាល ២ ឆ្នាំមួយ ដែលគេស្គាល់ថា Instagram ។

 

អ្វីច្រើនទៀតនេះទៅទៀតនោះ, Zuckerberg បានចំណាយទិញវាក្នុងតម្លៃ $1 ពាន់លានដុល្លារសម្រាប់កម្មវិធីមួយដែលមានបុគ្គលិក 13, ប្រាក់ចំណូល សូន្យ ហើយដែលភាគច្រើននៃអ្នកវិនិយោគដែលនឹងចូលរួមក្នុងហ្វេសប៊ុក ការបោះផ្សាយមូលបត្រជាសាធារណៈ IPO ប្រហែលជាមិនដែលឮ។

 

កិច្ចព្រមព្រៀងនេះបណ្តាលឱ្យមានការព្រួយបារម្ភជាភ្លាមៗ។ មនុស្សមួយចំនួនចាត់ទុកថាជាកិច្ចព្រមព្រៀងនេះជាសញ្ញាណធម្មជាតិដែលខ្វះការគិតរបស់ Zuckerberg និងការចោទសួរថាតើស្ថាបនិកវ័យ 27 ឆ្នាំ ដែលតែងតែពាក់អាវយឺតរូបនេះ បានត្រៀមខ្លួនជាស្រេច-ក្នុងការដឹកនាំសាជីវកម្មសាធារណៈមួយនេះ។

 

វាប្រហែលជារឿងមួយដែលឆ្លាតបំផុតដែល Zuckerberg បានធ្វើ។

 

Everyone_thought_Mark_Zuckerberg_was-41c23566f758c77f2bf3cbc645e76e9f
Mark Zuckerberg និង សហ ស្ថាបនិក Instagram លោក Kevin Systrom

 

ម៉ាស៊ីនប្រាក់ចំណូលបន្ទាប់ពី Facebook

Instagram គឺជាតារាលើឆាកក្នុងអំឡុងត្រីមាសទី 4 នៃរបាយការណ៍ប្រាក់ចំណូល របស់Facebook កាលពីថ្ងៃពុធខណៈវិនិយោគិនបានភ្លក់រសជាតិដំបូងនៃម៉ាស៊ីនកើបលុយដ៏ធំបន្ទាប់ពី Facebook ។

Facebook នឹងមិនបង្ហាញច្បាស់អំពីរបៀបដែល Instagram រកប្រាក់ចំណូលបានប៉ុណ្ណានោះទេ, និងការចូលរួមចំណែករបស់ Instagram ដល់ខ្សែបន្ទាត់ចំណូលកំពូលរបស់ Facebook គ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។

ប៉ុន្តែវាបានចាប់ផ្តើមមានឥទ្ធិពលហើយ។ ប្រធាននាយកប្រតិបត្តិប្រតិបត្តិការ Facebook លោកស្រី Sheryl Sandberg បានកត់សម្គាល់ថានៅក្នុងសន្និសីទប្រាក់ចំណូលថា 98 នៃ 100 នៃ អ្នកផ្សព្វផ្សាយពាណិជ្ជកម្មកំពូលហ្វេសប៊ុក ក៏បានផ្សព្វផ្សាយនៅលើ Instagram​ ផងដែរ។

 

កត្តា “អស្ចារ្យ”

 

ក្រុមហ៊ុនអ៊ីនធឺណិតអាចបាត់បង់កត្តា “អស្ចារ្យ” របស់ពួកគេបានយ៉ាងលឿន ដោយសារតែក្រុមអ្នកប្រើប្រាស់វ័យក្មេង ស៉ាវ៉ាងាយនឹងផ្លាស់ប្តូររកអ្វីដែលថ្មីៗ និងប្រើប្រាស់សេវាកម្មថ្មីៗ។

 

Instagram ដែលបច្ចុប្បន្ននេះមានអ្នកប្រើប្រាស់ 400 លាននាក់កំពុងជួយហ្វេសប៊ុក អោយស្ថិតនៅរស់រវើក និង “អស្ចារ្យ” ជាមួយក្មេងៗជំនាន់ក្រោយ។

 

សូមពិចារណាយោបល់ផ្ទុយ ២នេះ ក្មេងៗជំទង់ ដែលបានចេញរបាយការណ៍បន្ទាប់ពីការស្ទាបស្ទង់មតិបច្ចេកវិទ្យាស៊ីជម្រៅថ្មីរបស់ Business Insider បានធ្វើឡើងដោយ:

 

“ខ្ញុំប្រើហ្វេសប៊ុក ប៉ុន្តែខ្ញុំមានអារម្មណ៍ថាខ្ញុំមិនអាចក្លាយជាខ្លួនឯងអោយពិតប្រាកដនៅលើ Facebook ដោយសារតែឪពុកម្តាយខ្ញុំ និង ឪពុកម្តាយមិត្តភក្តិរបស់ខ្ញុំ គឺជាមិត្តភក្តិហ្វេសប៊ុករបស់ខ្ញុំ។” – ក្មេងអាយុ 16 ឆ្នាំ

 

Snapchat និង Instagram, ខ្ញុំចូលចិត្តការចែករំលែករូបថតទាំងអស់នៃអ្វីដែលខ្ញុំបានធ្វើនិងកន្លែងដែលខ្ញុំបានទៅ។ ខ្ញុំក៏ចូលចិត្តសង្កេតមើលអ្វី ដែលអ្នកដទៃទៀត កំពុងតែធ្វើដែរ។ – ក្មេងអាយុ 15 ឆ្នាំ

 

ប្រភព៖ Yahoo Business News