obama
លោកប្រធានាធិបតីអាមេរិច អូបាម៉ា ក្នុងពិធីបើកកិច្ចប្រជុំកំពូល អាមេរិច-អាស៊ាន (រូបភាព៖ YouTube)

 

ជាទូទៅ កិច្ចប្រជុំធំៗភាគច្រើនដែលរៀបចំនៅសហរដ្ឋអាមេរិច ត្រូវបានធ្វើឡើងនៅទីក្រុងញ៉ូយក ឬរដ្ឋធានីវ៉ាស៊ីនតោន។ ប៉ុន្តែសម្រាប់កិច្ចប្រជុំកំពូលនៃមេដឹកនាំអាមេរិច-អាស៊ានលើកទី១ ដែលរៀបចំដោយអាមេរិច នៅថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ បែរជាធ្វើនៅរដ្ឋកាលីហ្វ័រញ៉ាទៅវិញ។ តើមកពីមូលហេតុអ្វី? 

ទាំងក្នុងពិធីការផ្លូវទូត ឬជីវិតរស់នៅធម្មតាក្តី ជាម្ចាស់ផ្ទះ ការរៀបចំបដិសណ្ឋារកិច្ចទៅកាន់ភ្ញៀវ គឺជារឿងសំខាន់បំផុត។ យកចិត្តទុកដាក់ចំពោះភ្ញៀវ ជាងខ្លួនឯង ដែលនេះ គឺជាមូលហេតុដែលកិច្ចប្រជុំកំពូលនេះធ្វើឡើងនៅរដ្ឋកាលីហ្វ័រញ៉ា។ តាមរយៈសន្ទរកថាបើកកិច្ចប្រជុំ លោកប្រធានាបតីអាមេរិច បារ៉ាក់ អូបាម៉ា សហប្រធាន និងជាម្ចាស់ផ្ទះ បានស្វាគមន៍ និងសរសើរអំពីការស្វាគមន៍យ៉ាងកក់ក្តៅពីបណ្តាមេដឹកនាំអាស៊ាន ក្នុងទស្សនកិច្ចរបស់លោកកន្លងមក។ លោកប្រធានាធិបតីបានបន្តទៀតថា ដើម្បីឆ្លើយតបនឹងការស្វាគមន៍ដ៏កក់ក្តៅនេះ ទើបលោកសម្រេចមិនរៀបចំកិច្ចប្រជុំកំពូលនេះ នៅទីក្រុងវ៉ាស៊ីនតោន ពីព្រោះនៅទីនោះត្រជាក់ខ្លាំង និងមានធ្លាក់ទឹកកក។ លោកបានលើកឡើងថា “ដូចនេះយើងសូមស្វាគមន៍លោកអ្នកមកកាន់ ទឹកដីដែលមានអាកាសធាតុក្តៅល្មម”។

សូមបញ្ជាក់ថា៖ រដ្ឋកាលីហ្វ័រញ៉ា មានអាកាសធាតុល្អប្រសើរជាងគេបំផុតនៅសហរដ្ឋអាមេរិច មិនត្រជាក់ខ្លាំង និងមិនក្តៅខ្លាំង មានន័យថា អាកាសធាតុប្រហាក់ប្រហែលនឹងប្រទេសនៅអាស៊ាន។

 

វីដេអូ៖ សន្ទរកថាបើកកិច្ចប្រជុំ របស់ប្រធានាធិបតីអាមេរិច អូបាម៉ា

 


ប្រភព៖ YouTube កិច្ចប្រជុំកំពូលអាមេរិច-អាស៊ាន