vitaminb

 

ក្នុងការរបស់នៅប្រចាំថ្ងៃ ដើម្បីឲ្យរាងកាយរបស់មនុស្សម្នាក់ៗ មានសុខភាពល្អ រឹងមាំ និងប្រយុទ្ធប្រឆាំងនឹងជំងឺផ្សេងៗបាន យើងត្រូវធ្វើការបរិភោគនូវអាហារ ផ្សេងៗដែលសម្បូរទៅដោយវីតាមីនផ្សេងៗដែលអាចជួយទ្រទ្រង់រាងកាយ។ ក្នុងចំណោមវីតាមីនទាំងនោះ ប្រភេទនៃក្រុមវីតាមីន B ជាប្រភេទវីតាមីន ដែលយើងត្រូវការ ដើម្បីជាជំនួយ ថែរក្សា ជួសជុល និងបំប៉នរាងកាយរបស់យើង ឲ្យមានសុខភាពល្អ។ វីតាមីន B ទាំងនេះ មាន វីតាមីន B1 វីតាមីន B6 វីតាមីន B12។

 

maxresdefault

 

តាមការសិក្សាស្រាវជ្រាវមួយ របស់អ្នកស្រាវជ្រាវពីប្រទេសជប៉ុន បានបង្ហាញពីការទាក់ទងជាមួយវីតាមីន B ផ្សេងៗថា វីតាមីន​ B1 ជួយក្នុងការបំលែង និងប្តូរការបូអ៊ីដ្រាត ឲ្យក្លាយទៅជាថាមពល ក្នុងការបង្កើត សាច់ដុំ និងប្រព័ន្ធប្រសាទ។ វីតាមីន B6  ជួយបង្កើតគីមីឲ្យខួរក្បាល និង មានប្រព័ន្ធទំនាក់ទំនងសរសៃប្រសាទដែលសំខាន់ៗ។ ចំណែកវីតាមីន B12 ជួយក្នុងការបង្កើតគ្រាប់ឈាម ក្រហមផ្តុំថាមពលរបស់សាច់ដុំ ពេលវីតាមីន B ប្រភេទ ធ្វើការរួមគ្នា ជួយបន្ថយអាការហត់នឿយ ស្ពឹក និងការឈឺចាប់បានល្អ។

 

vitamin-b-rich-foods

 

យោងតាមការស្រាវជ្រាវនេះ យើងគ្រប់រូប គួរជ្រើសរើសយកអាហារណា ដែលផ្តល់ផលប្រយោជន៍ ដល់រាងកាយ អាចកាត់បន្ថយជាតិពុលពីក្នុងខ្លួនយើងបាន។ ចូរបរិភោគអាហារដែលជួយកាត់បន្ថយជាតិពុល កុំបរិភោគអាហារដែលបង្កើនជាតិពុល៕

 

ប្រភព៖ គេហទំព័រ សុខភាពប្រចាំថ្ងៃ

រក្សាសិទ្ធិដោយ៖ គេហទំព័រ ចែកចាយ (JakJay)