បាត់បង់ស្នាមញញឹម មិនហ៊ានសើចមែនទេ?
បាត់បង់ស្នាមញញឹម មិនហ៊ានសើចមែនទេ?

 

ញញឹម គឺជាកត្តាមួយដ៏សំខាន់ក្នុងការប្រកបរបរ រកស៊ី ក៏ដូចជា ក្នុងជីវិតរស់នៅរបស់មនុស្សគ្រប់រូប។ ការញញឹមដែលមើលទៅដោយមានផាសុខភាព ក៏ផ្អែកលើកត្តាបីយ៉ាង ដូចជា សុខភាព ជីវភាព និងសុភមង្គល។ ចំពោះសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្តអារម្មណ៍ សុទ្ធតែជាកត្តាសំខាន់ ដែលធ្វើឲ្យយើងអាចញញឹមបានដោយពេញលក្ខណៈ ហើយមើលទៅគួរជាទីទាក់ទាញ។ តែទោះជាយ៉ាងណា សុខភាពផ្លូវកាយ នៅតែជាមូលហេតុដែលធ្វើឲ្យផ្លូវអារម្មណ៍លោកអ្នកប្រែប្រួល តួយ៉ាងដូចជាសុខភាពមាត់ធ្មេញជាដើម។

 

ឈឺជើងធាត់ ឈឺមាត់ស្គម
ឈឺជើងធាត់ ឈឺមាត់ស្គម

 

ជាការពិត ដូចពាក្យចាស់លោកតែងតែពោលថា “ឈឺជើងធាត់ ឈឺមាត់ស្គម” ពីព្រោះប្រសិនបើលោកអ្នកឈឺជើងលោកអ្នកអាចបរិភោគអាហារបានដោយងាយ តែបើឈឺមាត់វិញ លោកអ្នកពិតជាពិបាករហូតដល់ពេលខ្លះតមអាហារក៏ថាបាន។ ការញញឹមរបស់លោកអ្នក ក៏កាន់តែបាត់បង់លក្ខណៈជាធម្មជាតិទៅទៀត ប្រសិនបើលោកអ្នកទទួលរងនូវជំងឺមួយនេះ។ ចូរធ្វើការស្វែងយល់ពីបញ្ហាសុខភាពមាត់ធ្មេញ ឲ្យបានកាន់តែច្បាស់ដើម្បីថែរក្សាស្នាមញញឹមរបស់លោកអ្នក ពីព្រោះលោកអ្នកមិនត្រឹមតែបាត់បង់ស្នាមញញឹមនោះទេ ថែមទាំងបាត់បង់ដល់សុខភាពផ្សេងៗទៀត ដូចជាបញ្ហាក្លិនមាត់ ក្រពះ ភ្នែក ។ល។ ដោយសារតែការធ្វេសប្រហែសនូវការយល់ដឹង ពីបញ្ហាមាត់ធ្មេញនេះ។  តែទោះជាយ៉ាងណាក៏ដោយ លោកអ្នកអាចស្វែងរកវិធីព្យាបាលវា ដោយទៅជួបនឹងទន្តបណ្ឌិតដែលជំនាញ​នៅជិតលោកអ្នកបំផុតដើម្បីដោះស្រាយបញ្ហានេះ និងទាញយកស្នាមញញឹមជាធម្មជាតិរបស់លោកអ្នកមកវិញ។

 

រូបភាពតំណាងពីការដាក់ធ្មេញ មួយឬច្រើន (Crown or Bridge)
រូបភាពតំណាងពីការដាក់ធ្មេញ មួយឬច្រើន (Crown or Bridge)

 

ក្រៅពីបញ្ហាស្នាមញញឹម ដោយសារខ្វះការថែទាំ នៅមានបញ្ហាមួយចំនួនទៀតដែលធ្វើឲ្យ លោកអ្នកពិបាកក្នុងការញញឹម ទៅរកអ្នកដទៃ ដោយសារសោភ័ណភាពមាត់ធ្មេញរបស់លោកអ្នកតែម្តង ដូចជាធ្មេញចេញចូលមិនត្រង់ជួរ ធ្មេញខ្មៅ ឆ្អឹងនៃមាត់ធ្មេញមិនមានលក្ខណៈស្តង់ដារ ធ្មេញខ្លីពេក ឬវែងពេក ធ្មេញចន្លោះប្រហោង​ ធ្មេញធំពេក ឬតូចពេក ធេ្មញខំាមិនដល់គ្នា ធ្មេញដែលខូច។ល។ ជាការពិត ស្នាមញញឹមដែលធ្លាប់តែស្រស់ស្រាយ នឹងបាត់បង់ដោយសារតែបញ្ហាទាំងនេះ។ តាមយោបល់របស់អ្នកបច្ចេកទេស លោកអ្នកអាចស្តារវាវិញបានតាមលក្ខណៈបច្ចេកទេស ដោយធ្វើការប្រឹក្សាយោបល់ជាមួយអ្នកជំនាញឲ្យបានច្បាស់ ដើម្បីទទួលសេវាកែលម្អទាំងនេះ។ សេវាទាំងនេះមានដូចជា ដាក់ធ្មេញថ្មី ជំនួសធ្មេញចាស់របស់អ្នក (Crown and Bridge) ដូចជា ធ្មេញសេរ៉ាមិច (ធម្មតា ធ្មេញគ្មានជាតិនីកែល ធ្មេញទីតាញ៉ូម ធ្មេញហ្ស៊ីកូនៀម ធ្មេញមាស….) ឬផ្លាស់ដោយការដំាបង្គោលក្នុងឆ្អឹង (Implant) ។

 

nice smile

 

ចំពោះសោភ័ណភាពលោកអ្នកអាចធ្វើការប៉ះប៉ូវ ដាក់ថ្នាំចំពោះធ្មេញចន្លោះ ឬខ្មៅ និងជ្រើសរើសយកការពត់ធ្មេញចំពោះធ្មេញមិនត្រង់ជួរ ព្រមទាំងទទួលសេវាផ្សេងៗទៀតសំរាប់កែលំអសោភ័ណភាពទាំងនោះ ដោយស្របតាមបច្ចេកទេស។ ធ្វើដូចនេះ លោកអ្នកនឹងទទួលបានស្នាមញញឹមមកវិញប្រកបដោយភាពជឿជាក់ ជាមិនខាន៕

 

រក្សាសិទ្ធិដោយ៖ គេហទំព័រ ចែកចាយ (JakJay.com)