រាំញីកែងជើង

 

ក្នុងអំឡុងពេលចូលឆ្នាំប្រពៃណីខ្មែរម្តងៗ ផលិតកម្មចម្រៀងក្នុងស្រុកជាច្រើន បានប្រកួតប្រជែង និងប្រឹងប្រែងផលិត និង ចេញផ្សាយបទចម្រៀងជាច្រើនវ៉ុល ដើម្បីទទួលស្វាគមន៍ឆ្នាំថ្មី និងកំដរការស្តាប់និងរាំលេងកម្សាន្ត របស់ប្រជាពលរដ្ឋខ្មែរ។ ជាពិសេស បទចម្រៀងល្បីបំផុតប្រចាំឆ្នាំនីមួយៗ ត្រូវបានពលរដ្ឋខ្មែរ ជ្រើសរើសឬចាត់ថ្នាក់ នៅក្នុងក្រអៅចិត្តរបស់ពួកគេ តាមរយៈការចាក់បទល្បីបំផុតនោះដដែលៗ សឹងតែរាល់ថ្ងៃចូលឆ្នាំ និង គ្រប់ភូមិ គ្រប់សុ្រក ដើម្បីរាំលេងកំសាន្ត។

 

ដោយឡែក ក្នុងអំឡុងចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំវក (ឆ្នាំ ២០១៦) នេះ ក៏មិនខុសពីឆ្នាំរាល់ដងដែរ។ បទចម្រៀងដែលឃើញថា ទទួលបានប្រជាប្រិយភាពបំផុតក្នុងឆ្នាំថ្មីឆ្នាំ ២០១៦ នេះ គឺបទ រាំញីកែងជើង របស់លោក G Devith ដែលផ្តើមដោយ “ស៊ីបាយមាន់ដុតៗ ៗ”។ មិនត្រឹមតែ ប្រជាពលរដ្ឋខ្មែរធម្មតា ចូលចិត្តបទនេះខ្លាំងនោះទេ ប៉ុន្តែថែមទាំង ប្រមុខដឹកនាំកម្ពុជាមួយចំនួន រួមទាំងសម្តេច ហ៊ុន សែន ក៏បានសាកល្បងរាំបទនេះ ក្នុងអំឡុងពេល អង្គរសង្ក្រាន្ត ផងដែរ។

 

ចំនុចពិសេសអ្វី ដែលបទ រាំញីកែងជើង ក្លាយជាបទចម្រៀងល្បីបំផុត (Song of the Year) សម្រាប់បុណ្យចូលឆ្នាំខ្មែរប្រចាំឆ្នាំ ២០១៦?

 

អ្វីដែលពិសេសបំផុតនៅក្នុងបទចម្រៀងនេះ តាមពិតទៅ មិនមែនជាអត្ថន័យនៃបទនេះដែលពិរោះណាស់ណានោះទេ ប៉ុន្តែគឺជា ក្បាច់រាំថ្មីប្លែក និង ចង្វាក់ភ្លេង នៃបទនេះតែម្តង។ រីឯ បទល្បីៗប្រចាំឆ្នាំមុនៗ ដូចជាបទ “ទា់ឆ្កែ១ជើង ទុកជាការហាត់ប្រាណ” របស់នាយ ពាក់មី ឬក៏ បទ “សុំមេមាន់មួយ” របស់លោក ចាន់ សាមៃ មិនមានក្បាច់រាំណាថ្មីនិងប្លែក ដូចបទនេះនោះទេ។

 

តើលោកអ្នកយល់ឃើញយ៉ាងណាដែរ?

 

 

រាំញីកែងជើង៖ អ្នកគាំទ្របាល់ទាត់ចង់រាំពេលប្រកួតជាមួយចិនតៃបិ

cover

 

ដោយ៖ ចែកចាយ