israel

 

តើហេតុអ្វី បានជាអ៊ីស្រាអែល នៅតែអាចឈរជើងរឹងមាំបាន និង ជោគជ័យ? 

មូលហេតុ ៥ ចំបងដែលអ្នកគួរតែយល់ដឹង៖

 

  1. ការគំរាមកំហែងពីខាងក្រៅឥតឈប់ឈរ

 

អ៊ីស្រាអែល ត្រូវតែមានការត្រៀមខ្លួនជានិច្ច ដើម្បីប្រឈមនឹងសង្គ្រាម។ ដូចគ្នានឹង ប្រព័ន្ធភាពស៊ាំដែលទទួលបានថ្នាំបង្ការ និង សាច់ដុំ ដែលទទួលបានលំហាត់កីឡា នេះដែរ ភាពតានតឹងមកពីខាងក្រៅ បានរក្សាខ្ជាប់ សភាវគតិរបស់ខ្លួន ឱ្យមានការត្រៀមខ្លួន ចូលឆាកសង្រ្គាម គ្រប់ពេលវេលា។ គ្មានរឿងអ្វីដែលត្រូវឆ្ងល់ទេថា ពួកគេមានកម្លាំងការពារជាតិមួយដែលមានអនុភាពខ្លាំងណាស់។

 

  1. អន្តោប្រវេសន៍ដែលខ្លាំងៗ មកពីប្រទេសផ្សេងទៀត

 

នៅពេលដែលអ៊ីស្រាអែលត្រូវបានបង្កើតឡើងនៅឆ្នាំ 1948 ប្រជាជនជ្វីហ្វមកពីទូទាំងពិភពលោក (ពីប្រទេសរុស្ស៊ី, ប្រទេសអូទ្រីស, សហរដ្ឋអាមេរិក) បានមកដល់ទឹកដីរហោស្ថានមួយនេះ។ មនុស្សជាច្រើនដែលបានមកទាំងនេះ សុទ្ធតែធ្លាប់កាន់តំណែងកំពូលៗ នៅក្នុងសង្គម របស់ពួកគេ មុនពេលចាប់ផ្តើមនៃសង្រ្គាម។ ឥឡូវនេះដោយបានកាត់បន្ថយដល់ភាពទាល់ក្រ, មនុស្សទាំងនេះ ចាប់ផ្តើមកសាងឡើងវិញក្នុងសង្គមរបស់ពួកគេ។ មិនដូចគ្នានឹងជនអន្តោប្រវេសន៍ដែលបានផ្លាស់ប្តូរពីប្រទេសក្រីក្រនោះទេ ជនអន្តោប្រវេសន៍ជនជាតិ ជ្វីហ្វ មានបទពិសោធន៍ខ្លាំងៗ ពីអតីតភាពនៃថ្នាក់ដឹកនាំ របស់ខ្លួន នៅក្នុងពាណិជ្ជកម្ម, វិទ្យាសាស្រ្ត និង សិល្បៈ។ ពួកគេបាននាំយក ការអនុវត្តល្អៗបំផុត មកពីទូទាំងពិភពលោក ចូលក្នុងប្រទេសនេះ។

 

  1. គ្មានធនធាន ទើបត្រូវតែមានធនធាន

 

អ៊ីស្រាអែលមិនមានធនធានធម្មជាតិសំខាន់ៗទេ។ ដោយគ្មាននូវធនធានធម្មជាតិគ្រប់គ្រាន់បែបនេះហើយ ប្រទេសនេះ យកចិត្តទុកដាក់សង្កត់ធ្ងន់ទៅលើការអភិវឌ្ឍមនុស្ស ខ្លាំងជាង ប្រទេសដែលមានធនធានច្រើនក្រៃលែង។ សេដ្ឋកិច្ចរបស់ប្រទេសនេះ មិនអាចពឹងផ្អែកលើប្រេងរ៉ែ ឬ កេរ្តិ៍មរតកវប្បធម៌ បាននោះទេ។ ហេតុនេះហើយ វាបានធ្វើអោយប្រទេសនេះ មានរូបិយវត្ថុខ្សោយ (ងាយស្រួលប្រកួតប្រជែងអន្តរជាតិ) និង រដ្ឋាភិបាលផ្តោតសំខាន់ខ្លាំងទៅលើសេដ្ឋកិច្ច។ អ្នកអាចមើល ឈុតឆាកនេះ នៅប្រទេសដែលខ្វះខាតធនធានផ្សេងទៀត ដូចជា ជប៉ុន, សិង្ហបុរី និង តៃវ៉ាន់ ជាដើម។

 

  1. វេចខ្ចប់នៅក្នុងតំបន់តូចមួយ

 

អ្នកប្រហែលជានឹងគិតថា ផ្ទៃដីទំហំតូចមួយ គឺជាគុណវិបត្តិមួយ។ ផ្ទុយទៅវិញ, វាគឺជាអត្ថប្រយោជន៍មួយ។ នៅពេលដែលអ្នក វេចខ្ចប់មនុស្សពូកែៗមួយចំនួនធំ ទៅក្នុងតំបន់តូចមួយ ផ្កាភ្លើងនៃបញ្ញវន្ត ងាយស្រួលបង្កើតជា ភ្លើងនៃភាពច្នៃប្រឌិតបង្កើតថ្មី។ នេះ ពិតជាត្រឹមត្រូវណាស់ សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកលើធនធានមនុស្សរបស់ខ្លួន។

 

5. អំណាចនៃក្រុម ជ្វីហ្វសាកលលោក

 

លើសពីនេះ, ជនជាតិអ៊ីស្រាអែល មានកម្លាំងក្រុម ជ្វីហ្វសាកលលោក ដ៏ខ្លាំងនៅក្នុងសហរដ្ឋអាមេរិក និង អឺរ៉ុបហើយជា ជំនួយរបស់រដ្ឋអ៊ីស្រាអែល។ ជាថ្មីម្តងទៀត នេះគឺជារឿងធម្មតាទេ មិនថាក្រុមជនជាតិណាក៏ដោយ អោយតែរស់នៅប្រទេសគេ មិនដែលភ្លេចឡើយ និង ខិតខំប្រឹងប្រែងខ្លាំង សម្រាប់ជួយដល់មាតុប្រទេសរបស់ពួកគេទោះបីជាមានការកម្លាំងតិចតួចក៏ដោយ។

 

ដោយ៖ សំបូរ ប្រាជ្ញា

© រក្សាសិទ្ធិដោយ៖ គេហទំព័រចែកចាយ (jakjay.com)

………………………………………………….

ការលួចចម្លងអត្ថបទយកទៅធ្វើអាជីវកម្មដោយគ្មានការអនុញ្ញាត គឺជាទង្វើអសីលធម៌ និងខុសច្បាប់

…………………………………………………….