article-2615668-1D6DE51B00000578-435_634x376
កីឡាករខ្សែប្រយុទ្ធ Cristiano Ronaldo

 

កំពូលខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ របស់អធិរាជស Real Madrid គឺ Cristaino Ronaldo នឹងបង្ហាញខ្លួនក្នុងជំនួបជាមួយក្រុមអ្នកមាន Manchester City នៅយប់នេះ។ តើ Ronaldo អាចជួយក្រុម Real Madrid ឡើងទៅជួបនឹង Atletico Madrid នៅវគ្គផ្តាច់ព្រ័ត្របានទេ? 

កីឡាករវ័យ៣១ឆ្នាំនេះ បានខកខានពីប្រកួតជើងទីមួយ នៅទឹកដី Man City ដែលកាលនោះលទ្ធផលក្រុមទាំងពីរ គឺសូន្យស្មើ។ ប៉ុន្តែសម្រាប់យប់នេះ Ronaldo គឺ Fit ១០០ភាគរយ ដើម្បីត្រៀមខ្លួនជួយក្រុម ឡើងទៅវគ្គផ្តាច់ព្រ័ត្រ។ “Cristiano គឺ OK 100%។ គាត់បានហ្វឹកហាត់កាលពីព្រឹកមិញនេះ ហើយគាត់នឹងបង្ហាញខ្លួននៅថ្ងៃស្អែក” នេះគឺជាការបញ្ជាក់របស់គ្រូបង្វិករបស់ក្រុម Real Madrid លោក Zinedine Zidane។

សម្រាប់ក្រុម Man City វិញ កីឡាករខ្សែបម្រើ Yaya Toure បានចូលហ្វឹកហាត់ជាមួយក្រុមវិញដែរ ក្រោយពេលខកខាតពីរប្រកួតចុងក្រោយ ដោយសារបញ្ហារបួសភ្លៅ។ ប៉ុន្តែកីឡាករសំខាន់មួយចំនួនទៀត ដូចជា ខ្សែបម្រើសញ្ជាតិបារាំង Samir Nasri, ខ្សែប្រយុទ្ធអេស្ប៉ាញ David Silva  និងខ្សែការពារ Pablo Zabaleta នឹងអវត្តមានដោយសារបញ្ហារបួស។

សូមបញ្ជាក់ថា ក្រុមយក្សអេស្ប៉ាញ Read Madrid និងប្រកួតជាមួយក្លិប Manchester City របស់អង់គ្លេស នៅយប់នេះ ក្នុងជំនួបជើងទី២ ក្រោយក្រុមទាំងពីរស្មើគ្នា០ទល់០ ក្នុងជើងទី១ នៅទឹកដីអង់គ្លេស។ ក្រុមដែលឈ្នះនឹងត្រូវកក់កៅអីវគ្គផ្តាច់ព្រ័ត្រនៅទីក្រុង Milan ប្រទេសអ៊ីតាលី ដោយជួបជាមួយក្រុមជើងខ្លាំងការពារ Atletico Madrid ដែលបានឈ្នះក្រុមជើងឯកអាឡឺម៉ង់ Bayern Munich ដោយ Away Goal។

សូមអានអត្ថបទ៖ សំបុត្រវគ្គផ្តាច់ព្រ័ត្រ UEFA Champion League តម្លៃប៉ុន្មាន?

 

 


ប្រភព៖ BBC