ជាមួយនឹងអ្នកប្រើប្រាស់ប្រមាណជាង ៩០០លាននាក់ កម្មវិធី Facebook Messenger បានក្លាយជាកម្មវិធីដ៏មានប្រជាប្រិយភាពជាងគេក្នុងចំណោមប្រភេទកម្មវិធីស្រដៀងគ្នា។ វាក៏បានក្លាយកម្មវិធីផ្ញើសារដ៏សាមញ្ញមួយសម្រាប់អ្នកប្រើប្រាស់ផងដែរ។ រូបរាងថ្មីបានបំពាក់មកជាមួយនូវប្រព័ន្ធទំនាក់ទំនងដ៏ងាយស្រួលសម្រាប់អ្នកប្រើប្រាស់ ដែលមិនអាចបោះបង់កម្មវិធីមួយនេះ បាន ទោះបីជាមានកម្មវិធីថ្មីៗផ្សេងទៀតកំពុងបង្កើតឡើងក៏ដោយ។ តើហេតុអ្វី បានជាអ្នកប្រើប្រាស់មិនព្រមងាកចេញពីការប្រើប្រាស់កម្មវិធីមួយនេះ?

 

fg-pin05_l6vwxync

 

ជាការពិត ដែលអ្នកគាំទ្រកំពុងប្រើប្រាស់កម្មវិធីមិនអាចងាកចេញ ឬឈប់ប្រើប្រាស់វា បានគឺដោយសារការចំណាយពេលតិចក្នុងការប្រើប្រាស់ មានការរៀបចំស្អាតបាត និងផ្សេងៗទៀត ដូចខាងក្រោម៖

១. មានភ្ជាប់ជាមួយនឹងកម្មវិធីហៅទៅកាន់ Uber និង Lyft ដែលជាបណ្តាញមធ្យោបាយធ្វើដំណើររបស់អាមេរិកបានយ៉ាងងាយ ហើយរហ័សទាន់ចិត្ត

 

Uber and Lyft

 

២. រក្សាសារសម្ងាត់ពីមនុស្សដែលមិនធ្លាប់ស្គាល់ ដែលបានស្នើសុំផ្ញើសារមកអ្នកនៅក្នុងប្រអប់មួយ ដែលធ្វើឲ្យអ្នកប្រើប្រាស់ងាយស្រួលក្នុងការមើល និងដឹងថា នរណាផ្ញើរសារមកគេទាំងដែលមនុស្សមិនដែលស្គាល់ផងនោះ

 

Secret inbox

 

៣. អាចលេងល្បែងកំសាន្ត (Game) ដែលមិនបានតំឡើងក្នុងទូរស័ព្ទអ្នកបានតាមវិធីងាយៗ ។ ឧទាហរណ៍ ប្រសិនបើលោកអ្នកចង់លេងល្បែងកំសាន្ត បាល់បោះ លោកអ្នកគ្រាន់តែ ផ្ញើរូបសញ្ញាបាល់បោះទៅកាន់មិត្តភក្តិរបស់អ្នក ហើយចុចនៅលើវា នោះវានឹងបង្ហាផ្ទាំងល្បែងកំសាន្តបាល់បោះលេងកំសាន្តភា្លម។ ហើយបើចង់លេង ល្បែងចក្រត្រង្គ​ (អុក) លោកអ្នកគ្រាន់តែចុចបែបនេះ “@fbchess play” ជាការស្រេច។

 

hidden game

 

៤. អាចធ្វើការហៅទៅកាន់មិត្តភក្តិជាក្រុម ដើម្បីជជែកកំសាន្តបានយ៉ាងងាយ ហាក់ដូចជាកំពុងអង្គុយនិយាយលេងនៅកន្លែងតែមួយ។

 

group calls

 

៥. មិនត្រឹមតែជាការទំនាក់ទំនងប៉ុនណ្ណោះទេ លោកអ្នកក៏អាចធ្វើការផ្ញើប្រាក់ទៅឲ្យមិត្តភក្តិ ទៅកាន់គណនីម្ចាស់បំណុល របស់លោកអ្នកតាមរយៈកម្មវិធីមួយផងដែរ។

 

pay

 

៦. អាចធ្វើការកែតម្រូវឈ្មោះក្រុមពិភាក្សាដែលលោកអ្នកកំពុងធ្វើការពិភាក្សា តាមការចង់បាន។

 

rename group

 

៧. មានបំពាក់មកជាមួយនូវកម្មវិធីរក្សាឯកសារ ឬរូបភាពផ្សេងៗ ដើម្បីចែករំលែកដល់មិត្តភក្តិរបស់អ្នក ដូចជា Dropbox ជាដើម។

 

drop box

 

៨. អាចបិតចំពោះការសន្ទនាណា ដែលលោកអ្នកមិនចង់ឲ្យវារំខានពេលវេលារបស់លោកអ្នក តាមពេលវេលាកំណត់បាន។

 

Turn off notification

 

៩. មានភាពងាយស្រួលក្នុងការដាក់ឈ្មោះហៅក្រៅ (Nick Name) ចំពោះមិត្តភក្តិរបស់លោកអ្នក ដើម្បីងាយស្រួលចងចាំ។

 

Nick Name

 

១០. លោកអ្នកក៏អាចដឹងថា សារដែលអ្នកបានបញ្ជូនទៅឲ្យនរណាម្នាក់ បានទទួល ឬបានអានរួចរាល់ផងដែរ។

 

read message

 

ហេតុផលទាំងនេះ ហើយដែល កម្មវិធីដ៏ពិសេសមួយនេះ អាចរក្សាការពេញនិយមពីសំណាក់អ្នកប្រើប្រាស់គ្រប់ស្រទាប់ គ្រប់វ័យ ទោះបីជាមានកម្មវិធីផ្សេងទៀតល្អ ឬប្រហាក់ប្រហែលក៏ដោយ៕

 

ដោយ៖ គេហទំព័រ ចែកចាយ (JakJay.com)