ពស់នៅក្នុងបង្គន់ ពីមុន វាគ្រាន់តែជារូបភាពដែលគេធ្លាប់តែឃើញនៅតាមបណ្តាញសង្គមជាញឹកញាប់ ដែលពេលខ្លះគេគិតថា ជាការកាត់តរូបភាព ដែលគ្មានប្រភពច្បាស់លាស់ និង មិនសូវមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់បណ្តាជន។ ប៉ុន្តែទោះជាជឿ ឬមិនជឿ មនុស្សមួយចំនួន ក៏ព្រឺព្រួចគូទខ្លះដែរ នៅពេលចូលបង្គន់ម្តងៗ ដោយសារតែនឹកឃើញរូបភាពទាំងនោះ។

 

ប៉ុន្តែថ្មីៗនេះ រឿងពស់នៅក្នុងបង្គន់នេះ បានផ្ទុះឡើងកក្រើកជាផ្លូវការ ដោយសារតែបុរសថៃម្នាក់ ដែលរស់នៅខេត្ត Chachoengsao បានជួបគ្រោះថ្នាក់ដោយសារពោះថ្លាន់ ប្រវែងប្រមាណ ៣.៥ ម៉ែត្រ បានខំាចំប្រដាប់ភេទ នៅពេលដែលគាត់អង្គុយលើបង្គន់របស់គាត់ ហើយ គាត់បានតស៊ូរំដោះប្អូនគាត់ ចេញពីពោះថ្លានកំណាចនេះ ប្រមាណ ៣០ នាទី ទើបសង្គ្រោះជីវិតទាំង ២នាក់បងប្អូនបាន។ ហេតុការណ៍របស់បុរស Atthaporn Boonmakchuay ម្នាក់នេះ ត្រូវបានផ្សព្វផ្សាយដោយ ប្រព័ន្ធផ្សព្វផ្សាយ CNN, BBC  និង បណ្តាព័ត៌មានល្បីៗលើពិភពលោកជាច្រើនទៀត។

 

_89812386_033145274
បុរស Atthaporn Boonmakchuay កំពុងសម្រាកព្យាបាល ឥឡូវបានជាសះស្បើយហើយ

 

_89812396_033145262
ពស់ថ្លាន់ដែលបានខាំចំប្អូនប្រុសតូចរបស់គាត់

 

ព័ត៌មានទាំងនេះ បានធ្វើអោយអ្នកលេងបណ្តាញសង្គមមួយចំនួន បានផ្តល់ជាគំនិតថាតើអ្នកត្រូវធ្វើយ៉ាងម៉េច ដើម្បីអាចដឹងថាមានពស់ឬគ្មាន នៅក្នុងបង្គន់ និង វិធីទប់ស្កាត់ ដូចខាងក្រោម៖

 

1- ផ្លុំខ្លុយ ឬ ផ្លុំប៉ី ដើម្បីអោយដឹងថា មានពស់ឬអត់ នៅក្នុងបន្គន់ 

13254165_1796803003885616_4397198704628947873_n

 

2- ត្រៀមជានិច្ច នូវកាំបិតតាំងតោ រាល់ពេលចូលទៅក្នុងបង្គន់

13245416_1568100826824160_3873636086915965442_n

 

3- ទំលុះកៅអី ដើម្បីបានជាប្រហោង

13260008_1568101653490744_1179782651624610732_n

 

4- ប្រើប្រាស់ជណ្តើរ

 

13269270_1568101453490764_6110732989380705833_n

 

13310344_1568100783490831_9067939447528661755_n

 

6- ជាន់កន្លែងណាក៏ដោយអោយតែខ្ពស់ កុំអោយពស់ខាំដល់

13254626_1796802883885628_1318166745364955320_n

 

13256523_1796802893885627_5383170789901604139_n

 

13244780_1568100743490835_5842431823795367618_n

 

ពិតជា ច្នៃប្រឌិតខ្ពស់ណាស់មែនទេ? 

 

យោងតាមប្រភពមិនច្បាស់លាស់មួយ បានផ្តល់ជាមតិថា ដើម្បីការពារកុំអោយពស់ចិត្តមកស្នាក់អាស្រ័យនៅក្នុងបន្ទប់បង្គន់របស់អ្នក ប្រេងកាត គឺជា ឧបករណ៍ដ៏សាកសិទ្ធិបំផុត ដោយហេតុថា សព្វពស់ មិនចូលចិត្តក្លិនរបស់ប្រេងកាតនោះទេ។ ប្រភពដដែលបាន ណែនាំថា គ្រាន់តែចាក់ប្រេងកាតចូលទៅក្នុងបង្គន់ រួចក្រឡុកទឹកក្នុងបង្គន់នោះ រួចចាក់ ២ ឬ ៣ សារទៀត ដើម្បីអោយប្រាកដថា ក្លិនប្រេងកាតនោះ ជ្រាបពាសពេញលូបង្គន់ ដែលធ្វើអោយពស់ស្អប់មិនឡើងពីលូបង្គន់ មកចេញតាមបង្គន់។

 

ទោះជាយ៉ាងណាក៏ដោយ ក៏មិនទាន់មានការណែនាំជាផ្លូវការ និង កក់ក្តៅណាមួយឡើយអំពីវិធានការការពារដ៏មានប្រសិទ្ធិភាពណានៅឡើយនោះទេ។

 

ដោយ៖ ចែកចាយ