អនាម័យ គឺជាការអនុវត្តដែលជាទំលាប់ ក្នុងភ្នែកសាធារណៈជន។ មនុស្សគ្រប់គ្នាចង់មានភាពស្អាតល្អ, ស្រស់ស្រាយ និង មានក្លិនល្អ។ បំណងប្រាថ្នានេះ ត្រូវបានរងឥទ្ធិពល ដោយការផ្សព្វផ្សាយពាណិជ្ជកម្ម និង ការភ័យខ្លាចដែលអ្នកដទៃយល់ចំពោះខ្លួន។ សាកលវិទ្យាល័យកាលីហ្វញ៉ា សាលាវេជ្ជសាស្រ្តនៃក្រុង San Diego បានធ្វើការសិក្សាមួយ ដែលបានបង្ហាញថា ការងូតទឹកជាញឹកញាប់ គឺមិនមានសុខភាពល្អ ឬ មិនចាំបាច់។

 

សាប៊ូដុសខ្លួន បំបាត់/កំចាត់ចោល ប្រេងធម្មជាតិ ពីស្បែករបស់អ្នក ធ្វើឱ្យវាក្លាយទៅជាស្ងួត និង គ្រើម។ សាប៊ូកក់សក់ ដកប្រេងពី ស្បែកក្បាល និង ឫសសក់របស់អ្នក ដែលបណ្តាលឱ្យសក់ ស្ងួត និង ខ្សោយ។

រាល់ពេលដែលអ្នកងូតទឹកនិងដុសខាត់ស្បែកខ្លួន, អ្នកបំបែកស្រទាប់ខាងលើនៃស្បែក ដែលជាស្បែកដែលការពារស្បែកខាងក្រោមដែលងាយទទួលរងគ្រោះ។ អ្នកកាន់តែ ដុសខាត់ស្បែកខ្លួនកាន់តែច្រើន ការខូចខាតកាន់តែច្រើនឡើង។ ក្រៅពីស្បែកខាងលើដែលមានសុខភាពល្អ ត្រូវបានដុសខាត់ចេញ បាក់តេរីដែលល្អសម្រាប់រាងកាយមួយចំនួន ក៏ត្រូវបានដុសចេញផងដែរ។ បាក់តេរីទាំងនោះ ជួយការពារស្បែក និង បញ្ឍប់រាល់ការចម្លងមេរោគ។

 

អ្នក គ្រាន់តែត្រូវការងូតទឹក និងដុះក្អែល មួយថ្ងៃម្តង ឬ ២ ដងក្នុង១ថ្ងៃ សម្រាប់ខែក្តៅ ឬ ២ ថ្ងៃម្តងសម្រាប់ខែ/តំបន់ត្រជាក់។ នៅពេលងូតទឹក, អ្នកអាចលាងជម្រះ ញើស និង ភាពកខ្វក់។ អ្នក គួរតែសម្អាត ក្រលៀនរបស់អ្នក, ក្លៀក និង ជើង នៅពេលដែអ្នកងូតទឹក។ អ្នកអាចរំលងកន្លែងឯទៀត ដោយសារតែ បាក់តេរីនៅលើស្បែករបស់អ្នក នឹងរក្សាឱ្យតំបន់ទាំងនោះអោយមានសុខភាពល្អ។

 

អ្នកនឹងអាចសន្សំសំចៃប្រាក់ លើថ្លៃទឹក, សាប៊ូ និងឡេលាបខ្លួន។ វិធីសាស្រ្តនេះ នឹងអនុញ្ញាតឱ្យអ្នកមានក្លិនជារបស់អ្នក (ក្នុងន័យថា ក្លិនល្អ), ជំនួសឱ្យក្លិនរបស់គ្រឿងសំអាងពាណិជ្ជកម្ម។

 

ប្រភព៖ High Perspective