keyboard-laptop

 

តើអ្នកដែលធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជា អក្សរនៅលើក្តារចុចលើកុំព្យូទ័រ (Keyboard) របស់អ្នក មិនត្រូវបានតម្រៀបជាលំដាប់លំដោយ ABCDEF ប៉ុន្តែបែរជាតម្រៀបជាលំដាប់ QWERTY ទៅវិញ?

 

ដើម្បីឆ្លើយតបនឹងសំណួរនេះ អ្នកត្រូវបកក្រោយត្រឡប់ទៅដល់សម័យអង្គុលីលេខ ក្នុងទស្សវតន៍ 1860 ពីព្រោះថា ក្តារចុចរបស់កុំព្យូទ័រ (Computer keyboard) គឺធ្វើឡើងតាមទាំងស្រុងនឹង ក្តារចុចរបស់ម៉ាស៊ីនអង្គុលីលេខ (typewriter keyboard)។

 

នៅពេលដែលបង្កើតដំបូង, ព្យព្ជានៈនិងស្រៈទាំងអស់ របស់ម៉ាស៊ីនអង្គុលីលេខ ត្រូវបានតំរៀបជាលំដាប់លំដោយ ABCDEF ប៉ុន្តែ ដោយសារតែមនុស្សវាយក្តារចុចអក្សរ លឿនជាងល្បឿនដែលម៉ាស៊ីនខ្លួនវាដំណើរការ នោះវាបណ្តាលអោយអក្សរដែលវាយចេញមក ជាន់លើគ្នាឥតសណ្តាប់ធ្នាប់។

 

ដូច្នេះហើយ បានជាគេប្តូរការតំរៀបតាមលំដាប់លំដោយនេះ អោយទៅជារញ៉េរញ៉ៃ ក្នុងគោលបំណង បន្ថយល្បឿននៃការវាយអក្សរក្នុងអង្គុលីលេខ។

 

ប្រភព៖ The Guardian