naked , nude sleep

ទាក់ទងនឹងការបោះចោលខោអាវគេងរាត្រីនេះ: មានការសិក្សា និងការស្ទង់មតិជាច្រើន បានបង្ហាញថា ការគេងអាក្រាត ពិតជាល្អ សម្រាប់អ្នក។ មាន 4 ហេតុផល ដែលអ្នកគួរតែពិចារណាវា (គេងអាក្រាតកាយ):

 

  • អ្នកអាចចូលចិត្តដៃគូរបស់អ្នកច្រើនជាងមុន: ការស្ទង់មតិឆ្នាំ 201​​4 របស់ Brits by Cotton USA បានរកឃើញថា 57% នៃអ្នកដែលបានគេងអាក្រាតកាយ បានរាយការណ៍ថា ពួកគេ មានសុភមង្គល ជាមួយនឹងទំនាក់ទំនងរបស់ពួកគេ។​ រីឯ ការគេងដោយស្លៀកពាក់ខោអាវគេងយប់ (Pyjamas) មានចំនួន 48% និង តាមពីក្រោយដោយ 43% នៃអ្នកពាក់ឈុតរាត្រី nightie ។ អ្នកដែលពាក់សំលៀកបំពាក់ ខោនិងអាវជាប់គ្នាតែមួយ Onesie សម្រាប់គេង មានតែ 38 % ប៉ុណ្ណោះ (ប្រភព៖ Daily Mail) ។

 

  • វាអាចជួយការពារជំងឺទឹកនោមផ្អែម: វាហាក់ដូចជា ពិបាកជឿបន្តិច, ប៉ុន្តែនេះ គឺជាតក្ក:ភាព៖ ការសិក្សារយៈពេលបួនខែ បានបង្ហាញថា បន្ទប់គេងមានសីតុណ្ហភាពកាន់តែត្រជាក់ (ប៉ុន្តែ គេងបានស្រួល) ធ្វើអោយកាត់បន្ថយហានិភ័យទឹកនោមផ្អែម។ ដោយហេតុថា ការគេងអាក្រាតកាយ ជួយបន្ថយកំដៅក្នុងខ្លួន ដែលមានន័យថា បន្ថយសីតុណ្ហភាពត្រជាក់ នោះវាក៏អាចជួយបន្ថយហានិភ័យជំងឺទឹកនោមផ្អែមដែរ។

 

  • វាជាការល្អប្រសើរ សម្រាប់សុខភាពប្រពន្ធរបស់អ្នក: ដំបូន្មានរបស់ Cosmopolitan វេជ្ជបណ្ឌិត Jennifer Landa បានចង្អុលបង្ហាញថា បរិស្ថានក្តៅពេក អាចជំរុញឱ្យមានផ្សិត ឬ បាក់តេរីរីកលូតលាស់នៅក្នុងតំបន់ទ្វារមាសរបស់ស្រ្តី។ ដោយគ្មានឆ្លងកាត់សំលៀកបំពាក់, អ្នក មានឱកាសបើកអោយខ្យល់ចេញចូលតំបន់ទាំងនោះ និងអាចការពារ ការឆ្លងមេរោគ។

 

  • វាអាចនឹងល្អប្រសើរសម្រាប់ប្រព័ន្ធភាពស៊ាំ៖ Mic បានរាយការណ៍ថា នៅពេលដែលទំនាក់ទំនងស្បែកនឹងស្បែកកើតឡើង ក្រពេញលើតម្រងនោមរបស់យើងទទួលបានសារ៖ បង្កើនឡើងនូវលើការផលិតនៃ ស្ត្រេសអ័រម៉ូន។ ហើយ ស្ត្រេសអ័រម៉ូនប្រភេទនេះ ធ្វើអោយប្រព័ន្ធភាពស៊ាំកាន់តែដំណើរការ។ ទំនាក់ទំនងស្បែកនឹងស្បែក ក៏ជួយបង្កើនកម្រិតនៃអ័រម៉ូន oxytocin ដែលអាចមានផលវិជ្ជមានទៅលើសម្ពាធឈាមនិងព្យាបាល។

 

ដោយ៖ សិដ្ឋ សំភា

ប្រភព៖ Foxnewx