Honey Ant

 

តាមពិតទៅ សំណួរខាងលើនេះ ត្រូវបានធ្វើតេស្តសិក្សា យ៉ាងក្បោះក្បាយ ដោយអ្នកប្រាជ្ញ E.O. Wilson ដែលជាអ្នកជំនាញឈានមុខគេក្នុងលោកអំពីសត្វស្រមោច។

 

នៅពេលស្រមោចមួយក្បាលស្លាប់ ស្រមោចដទៃទៀត មិនបានចាប់អារម្មណ៍នោះទេ។ គឺមិនចាប់អារម្មណ៍ទាល់តែសោះ។ ពួកវា ដើរកាត់ក្បែរស្រមោចដែលស្លាប់នោះ ហាក់ដូចជា គ្មានស្រមោចដែលស្លាប់នោះ នៅទីនោះអញ្ចឹង ឬ ហាក់ដូចជា ស្រមោចដែលស្លាប់នោះ នៅឈរធម្មតាអញ្ចឹង។

 

3 ថ្ងៃក្រោយមក ពួកវាចាប់ផ្តើមចាប់អារម្មណ៍។ ប្រសិនបើស្រមោចដែលស្លាប់នោះ ស្ថិតនៅក្នុងសំបុកវា នោះស្រមោចមួយទៀត នឹងពាំសាកសពនោះ រួចយកទៅបោះចោលនៅគំនរសំរាមក្រៅសំបុក ឬ ទីបញ្ចុះសាកសពរបស់អាណាចក្រស្រមោច។

 

ហេតុអ្វី 3 ថ្ងៃក្រោយ? វាត្រូវការរយៈពេលយូរ ដើម្បីអោយសាកសពរបស់ស្រមោចរលួយខូច រហូតដល់ចេញ ទឹកអាស៊ីត អូឡេក (Oleic Acid) ។ វាបញ្ចេញក្លិនស្រមោចដែលរលួយ និងជា សេចក្តីស្លាប់របស់ស្រមោច។ រហូតទាល់តែ ស្រមោចចេញនូវជាតិអាស៊ីតអូឡេកនេះ ទើបស្រមោចដទៃទៀតអាចកត់សំគាល់ថាបានស្លាប់ហើយ។

 

ដូចគ្នានេះដែរ ប្រសិនបើអ្វីផ្សេងទៀតក៏ដោយ ដែលចេញទឹកអាស៊ីតអូឡេកនេះ ស្រមោចវាសន្មត់ថា គឺជាស្រមោចស្លាប់ បើទោះជាវាមិនទាន់ស្លាប់ក៏ដោយ។ លោក E.O. Wilson បានល្បងតេស្តយកក្រដាសមួយដែលមានលាប់ទឹកអាស៊ីតនេះ ស្រមោចក៏បានពាំវាបោះចោលភ្លាម។ បន្ទាប់មកលោកបាន ព្យាយាមចាប់យកស្រមោចដែលរស់ មកលាបវានឹងទឹកអាស៊ីតអូឡេកនេះ។ ដ៏រាបណា ស្រមោចដែលមានទឹកអាស៊ីតនោះ នៅក្នុងសំបុក នោះស្រមោចមួយទៀត ក៏រត់ទៅពាំស្រមោចនោះទៅបោះចោល។ ស្រមោចដែលត្រូវបានលាបទឹកអាស៊ីតនោះ មិនបានតតាំងអ្វីទេ តែខំប្រឹស្រវ៉ា ឡើងមកដោយខ្លួនឯង និង សំអាតខ្លួនរបស់វា មុននឹងទៅសំបុកវាវិញ។ ប្រសិនបើវាមិនសំអាចអោយចប់ចុងចប់ដើមនោះទេ នោះវានឹងត្រូវគេពាំយកទៅបោះចោលម្តងទៀតជាមិនខាន។

 

ប្រភព៖ Wikipedia