150706110127-san-francisco-gay-pride-parade-kiss-exlarge-169
គូសង្សារជាបុរសស្រលាញ់បុរស ក្នុងព្យុហយាត្រាមួយនៅសហរដ្ឋអាមេរិច កាលពីខែមិថុនា ឆ្នាំ២០១៥

១០. អង់គ្លេស៖ ត្រូវបានគេចាត់ទុកថាជាប្រទេសដែលមានសិទ្ធិសេរីភាពល្អបំផុតផងដែរ ក្នុងពិភពលោក។ នៅអង់គ្លេស បុរសស្រលាញ់បុរស (gay) ក៏អាចរៀបការជាមួយគ្នាបានដោយស្របច្បាប់ផងដែរ។ ទិន្នន័យដ៏ភ្ញាក់ផ្អើលគឺ ក្នុងចំណោមបុរសអង់គ្លេស២០នាក់ ១នាក់ គឺជាមនុស្សប្រុសស្រលាញ់ភេទដូចគ្នា។

៩. តៃវ៉ាន់៖ ប្រទេសក្នុងទ្វីបអាស៊ីដែលមានវប្បធម៌ចម្រុះ និងមានភាពទាក់ទាញទេសចរណ៍មួយនេះ ក៏ជាប់ជាប្រទេសសម្បូរក្រុមមនុស្សខ្ទើយដែរ។ ក្នុងចំណោមបុរសតៃវ៉ាន់១៨នាក់ គឺមានម្នាក់ជាមនុស្សខ្ទើយ។

៨. ហ្វីលីពីន៖ ប្រទេសដែនកោះដ៏ស្រស់ស្អាត និងជាប់ជាប្រទេសដែលមានប្រជាជនរួសរាយរាក់ទាក់ផងនោះ ក៏ជាប់ជាប្រទេសសម្បូរខ្ទើយផងដែរ។ ក្នុងទសវត្សរ៍ចុងក្រោយនេះ ចំនួនបុរសស្រលាញ់បុរសនៅហ្វីលីពីនមានការកើនឡើងយ៉ាងខ្លាំងបំផុត។ ទោះបីមិនបានដឹងអំពីភាគរយនៃការកើនឡើង ប៉ុន្តែអ្នកជំនាញបានបង្ហាញថា មានខ្ទើយប្រហែលជាង ៨០ម៉ឺននាក់ (ក្នុងចំណោមបុរស១៦នាក់ មានខ្ទើយម្នាក់)។

៧. ឥណ្ឌា៖ ជាប់ជាប្រទេសដែលមានប្រជាជនច្រើនជាងគេទី២ បន្ទាប់ពីចិន តែជាប់ចំណាត់ថ្នាក់ទី៧ នៃប្រទេសដែលមានប្រជាជនខ្ទើយ។ ឥណ្ឌា គឺជាប្រទេសប្រជាធិបតេយ្យធំជាងគេក្នុងលោក ប៉ុន្តែមានច្បាប់តឹងរ៉ឹងបំផុតសម្រាប់សេរីភាពនៃការរៀបការរបស់មនុស្សភេទដូចគ្នា។ ក្នុងប្រទេសអាស៊ីខាងត្បូងនេះ ក្នុងចំណោមបុរស១៤នាក់ មានបុរស១នាក់ គឺជា Gay។

៦. សហរដ្ឋអាមេរិច៖ បិតាប្រជាធិបតេយ្យ និងជាប្រទេសមហាអំណាចទី១របស់ពិភពលោកនេះ មានចំនួនបុរសស្រលាញ់បុរស ប្រមាណ៥លាននាក់ (ក្នុងចំណោមបុរស១២ មានខ្ទើយម្នាក់)។

៥. បារាំង៖ បារាំងមិនសូវបើកទូលាយឡើយសម្រាប់សិទ្ធិសេរីភាពពួកខ្ទើយ ប៉ុន្តែទិន្នន័យគួរឲ្យភ្ញាក់ផ្អើលបានបង្ហាញថា ក្នុងចំណោមបុរសបារាំង១០នាក់ មានម្នាក់ជាខ្ទើយ។

៤. កាណាដា៖ ប្រទេសក្នុងតំបន់ត្រជាក់ ដែលបើកទូលាយសម្រាប់ប្រជាជនមកពីជុំវិញពិភពលោក និងមានវប្បធម៌ ភាសាចម្រុះមួួយនេះ ក៏ជាប់ជាប្រទេសសម្បូរបុរសខ្ទើយផងដែរ។ ១ ក្នុងចំណោម៩ គឺជាទិន្នន័យគួរឲ្យចាប់អារម្មណ៍បំផុតដែរ សម្រាប់ប្រទេសដែលមានផ្ទៃដីធំទី២លើលោក។

៣. អុីតាលី៖ ប្រទេសដើមកំណើត Pizza ក៏សម្បូរដោយបុរសខ្ទើយផងដែរ។ តាមការប៉ាន់ស្មាន នៅឆ្នាំ២០១៤ អុីតាលីមានមនុស្សខ្ទើយប្រមាណជាង៥លាននាក់ ហើយម្នាក់ក្នុងចំណោមបុរស៨នាក់។

២. ហ៊ូឡង់៖ ស្ថិតនៅអឺរ៉ុបដូចគ្នា ទិន្នន័យបុរសខ្ទើយ ប្រហាក់ប្រហែលគ្នានឹងអុីតាលីដែរ ពោលក្នុងចំណោមបុរសហ៊ូឡង់៧នាក់ មានខ្ទើយម្នាក់ទៅហើយ។ ហ៊ូឡង់ ក៏ជាប់ជាប្រទេសដែលមានខ្ទើយ រួសរាយរាក់ទាក់ជាងគេបំផុតនៅទ្វីបអឺរ៉ុប ហើយប្រទេសតូចមួយនេះក៏មានច្បាប់អនុញ្ញាតឲ្យមានការរៀបការភេទដូចគ្នាផងដែរ។

១. ចិន៖ ពិតជាមិនគួរឲ្យជឿទេ ថាប្រទេសចិន គឺជាប្រទេសដែលសម្បូរខ្ទើយជាងគេបំផុតក្នុងលោក។ ក្នុងចំណោមបុរសចិន៦រូប មានបុរសស្រលាញ់បុរសម្នាក់ទៅហើយ។

 

ប្រភព៖ www.insidermonkey.com

© រក្សាសិទ្ធិដោយ៖ គេហទំព័រចែកចាយ (jakjay.com)

………………………………………………….

ការលួចចម្លងអត្ថបទយកទៅធ្វើអាជីវកម្មដោយគ្មានការអនុញ្ញាត គឺជាទង្វើអសីលធម៌ និងខុសច្បាប់

…………………………………………………….