សុភាពមាត់ធ្មេញមានសារៈសំខាន់ណាស់ និងមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងសុខភាពទូទៅ ក្នុងគុណភាពនៃជីវិត។ មានការលើកឡើងមួយថា បញ្ហាសុភាពមាត់ធ្មេញ នឹងប៉ះពាល់ដល់ផ្លូវដង្ហើម មហារីកបំពង់ក មេរោគផ្សេងៗក្នុងមាត់ ជាមួយនឹងការគេងស្រមុក ជំងឺអញ្ចាញ ពុកផុយធ្មេញ បាត់បង់ធ្មេញធម្មជាតិ និងជំងឺផ្សេងៗទៀតដែលរំខាន ដល់ការហូបចុក ខាំទំពារ ការញញឹម ការនិយាយ និងសមត្ថភាពក្នុងការចូលរួមសង្គមផងដែរ។

 

ការវិវត្តនៃធ្មេញរបស់កុមារ (បញ្ជាក់៖ ធ្មេញនៃធ្គាមទាល់ មិនទាន់បំលែងទៅជារឹងដូចថ្មកំបោរនៅឡើយសម្រាប់កុមារអាយុ ៤ឆ្នាំ)

 

តាមការស្រាវជ្រាវរបស់ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា មានចំនួនសិស្សសាលាចាប់ពី ៦០% ទៅ ៩០% និង មនុស្សពេញវ័យស្ទើរតែទាំងអស់ នៅជុំវិញពិភពលោក ស្វែងរក និងទទួលការព្យាបាលមាត់ធ្មេញ ដោយការឆាបធ្មេញធម្មជាតិ ដើម្បីធ្វើការព្យាបាល។ជំងឺសុខភាពមាត់ធ្មេញនេះ ភាគច្រើនកើតលើក្មេង និងយុវវ័យក្នុងគ្រួសារក្រីក្រ និងខ្វះខាត។ បញ្ហាចម្បងដែលបញ្ហានេះកើតឡើង គឺដោយសារការខ្វះការថែទាំ ឬខ្វះការយល់ដឹងពីការថែទាំ ព្រមទាំងមិនស្គាល់ពីផលិតផលដែលត្រឹមត្រូវសម្រាប់ការថែទាំមាត់ធ្មេញរបស់ខ្លួន។

តាមវេជ្ជបញ្ជាទូទៅ សម្រាប់ទន្តបណ្ឌិតជំនាញៗ តែងតែណែនាំឲ្យមិនថាក្មេងៗ ឬចាស់ៗនោះទេ ត្រូវធ្វើការថែទាំធ្មេញរបស់ខ្លួន ដោយការប្រើប្រាស់ប្រភេទថ្នាំ ហ្វ្ល័រអ៊ុយរ៉ាយ (Fluoride) ដើម្បីចៀសវាងពីបញ្ហាទាំងនេះ។

លើសពីបញ្ហារហូតឈានដល់ការឆាបធ្មេញនេះ ផងដែរ ជំងឺអញ្ចាញ (Periodontal Disease) ជាជំងឺមួយដែលអាចនាំឲ្យមានការបាត់បង់ធ្មេញទាំងស្រង់ ដែលនៅក្នុងរបាយការណ៍ WHO បានបង្ហាញថា​ វាបានកើតឡើងចំពោះមនុស្សវ័យកណ្តាល (អាយុ ៣៥ ដល់ ៤៤ឆ្នាំ) មានរហូតដល់ទៅ ១៥% ទៅ ២០% ឯណោះ ។ បន្ថែមពីលើនេះ នៅទូទាំងសកលលោក មានមនុស្សវ័យចំណាស់ពីអាយុ ៦៥ឆ្នាំ ដល់ ៧៤ឆ្នាំ ចំនួន ៣០% បាត់បង់ធ្មេញធម្មជាតិទាំងស្រុង។

មានកត្តាច្រើនណាស់ដែលបណ្តាលឲ្យ មានបញ្ហាសុខភាពមាត់ធ្មេញនេះកើតឡើង ដែលមានដូចជា ការបរិភោគចំណីអាហារដែលគ្មានអនាម័យ ឬចំណីអាហារដែលខូចសុភាព ការជក់បារី ផឹកស្រា ឬជាតិអាល់កុលដែលមានកំហាប់ពុលខ្ពស់ ខ្វះអនាម័យក្នុងការថែទាំរបស់បុគ្គលផ្ទាល់ និងជាបរិយាកាសសង្គមដែលមិនមានការអប់រំពាក់ព័ន្ធនឹងបញ្ហាសុខភាពមាត់ធ្មេញបានច្បាស់លាស់។

 

ចំណុចគួរកត់សម្គាល់នៅពេលដែលធ្មេញវិវត្តដល់ការខូចខាត

 

ដូច្នេះ ដើម្បីធ្វើការការពារ និងព្យាបាលបញ្ហាទាំងនេះ ដែលកើតមានឡើង យើងគួរកាត់បន្ថយការប្រើប្រាស់ និងរក្សាសមតុល្យជាតិស្ករ បរិភោគបន្លែផ្លែឈើ ដែលមានសារធាតុប្រឆាំងនឹងមហារីកមាត់ធ្មេញ ឈប់ជក់បារី កាត់បន្ថយការប្រើប្រាស់ជាតិអាល់កុល ថែទាំមាត់ធ្មេញជាមួយអនាម័យខ្ពស់ ធ្វើការការពារគ្រោះថ្នាក់ដោយចៃដន្យណាមួយ ដែលអាចប៉ះពាល់ដល់មុខ និងមាត់ធ្មេញរបស់លោកអ្នកជាមួយនឹងសម្ភារៈការពារ ។ល៕