092011_AAO_0095

 

ធ្មេញត្រង់ និងការតម្រឹមថ្គាម បង្កើតស្នាមញញឹមដ៏ស្រស់ស្អាត និងជួយរក្សាធ្មេញរបស់កុមារ​ឲ្យមាន​សុខភាពល្អ។ នៅពេលដែលមាត់ និងធ្មេញរបស់កូនៗលោកអ្នកត្រូវបានតម្រឹមយ៉ាងល្អ វានឹងផ្តល់​ភាព​ងាយ​ស្រួលក្នុងការទំពារអាហារ​។ ខាងក្រោម គឺជាសំណួរ និងចម្លើយ អំពីកុមារ និងការពត់ធ្មេញ​ឲ្យត្រង់ជួរ។

 

តើពេលណាដែលកុមារគួរជួបពិភាក្សាជាមួយគ្រូពេទ្យឯកទេសពត់ធ្មេញជាលើកទីមួយ?

បើយោងតាមសមាគមគ្រូពេទ្យឯកទេសពត់ធ្មេញអាមេរិច បានណែនាំថាកុមារ គួរធ្វើការណាត់​ជួប​ជាមួយគ្រូពេទ្យឯកទេសពត់ធ្មេញ ជាលើកដំបូងនៅអាយុ​ 7ឆ្នាំ ដោយសារពេលនេះគេអាចរកឃើញ​សញ្ញា​មិនប្រក្រតីនៃ​ការលូតលាស់ឆ្អឹងថ្គាម និងដំណុះធ្មេញស្រុក។

ប៉ុនែ្តការពត់ធ្មេញជាទូទៅត្រូវបានធ្វើឡើងនៅអាយុចន្លោះអាយុពី 9 ទៅ 14 ឆ្នាំ ពីព្រោះជាកំឡុងពេល​ដែលកុមារមានការលូតលាស់ខ្លាំង វាផ្តល់ភាពងាយស្រួសអោយគ្រូពេទ្យឯកទេស មានលទ្ធភាព​ជួយ​កែប្រែនូវទំនាក់ទំនងឆ្អឹងថ្គាម និងធ្មេញដែលខុសប្រក្រតីទទួលបានលទ្ធផលខ្ពស់ និងចំណាយ​​ពេលវេលាលឿនជាងការពត់នៅអាយុច្រើនជាងនេះ។

image_4-1366x645_c

 

 

តើកុមារអាចធ្វើការពត់ធ្មេញក្មេងបំផុតនៅអាយុប៉ុន្មាន?      

គ្មានការកំណត់ច្បាស់លាស់ អំពីអាយុកុមារអាចទទួលការពត់ធ្មេញបាន រឺមិនបាននោះទេ? ប៉ុន្តែពត់ធ្មេញត្រូវធ្វើឡើងទៅតាមស្ថានភាពនៃបញ្ហាជាក់​ស្តែងរបស់អ្នកជំងឺផ្សេងៗគ្នា។

 

ឧទាហរណ៍ៈ ទារកមាត់ឆែប ត្រូវបានទទួលការកែតំរូវក្រអូមឆែប​ ជាមួយឧបករណ៍​កែតម្រូវ​ក្រអូម តាំងពីពេលដែលពួកគេមានអាយុតិចជាងមួយសប្តាហ៍ ដើម្បីធ្វើអោយទំហំនៃតំបន់ក្រអូម​ដែល​ឆែប​រួមតូច​ជាងមុន និងខិតជិតគ្នាដើម្បីងាយស្រួលដល់ការវះកាត់។ ចំនែកឯកុមារក្រុមផ្សេង​ទៀត​ ដែលមិនមានបញ្ហាមាត់ឆែបក៏អាចទទួលការព្យាបាលទំនាក់ទំនងឆ្អឹងថ្កាម និងធ្មេញ ដែល​ខុសប្រក្រតី នៅចន្លោះអាយុពី 6ឆ្នាំ ទៅ​ 9ឆ្នាំ។ ការព្យាបាលដំណាក់កាលដំបូងនេះ ដើម្បីទប់ស្កាត់ និងសំរួលបញ្ហា សំរាប់ការពត់ធ្មេញដំណាក់ការទី២ រឺចុងក្រោយ ដោយបង្កើត​ទី​តាំងសំរាប់ធ្មេញស្រុកដុះ និងលូតលាស់ចូលទីតាំងនោះ។ ដូច្នេះហើយសំរាប់​កុមារ​ដែលមានបញ្ហាមិនប្រក្រតីនៃទំនាក់ទំនង​ឆ្អឹងថ្គាម និងធ្មេញចាប់ពីអាយុ 6ឆ្នាំ ទៅ 7ឆ្នាំ គួរធ្វើការព្យាបាលបញ្ហានោះដំណាក់ការដំបូង​មួយដំណាក់​សិន ហើយក៏ត្រូវទទួល​ការ​ព្យាបាលពត់ធ្មេញ មួយលើកទៀតនៅអាយុ ៩ឆ្នាំ ទៅ ១៤ឆ្នាំ ដើម្បីទទួលបានកំណាំធ្មេញ ​និងទំនាក់ទំនងឆ្អឹងថ្គាមដែលល្អ។

braces

 

 

តើការពត់ធ្មេញ មានការឈឺចាប់ដែរ រឺទេ?

ការពត់ធ្មេញមិនមានការឈឺចាប់លក្ខណៈធ្ងន់ធ្ងរទេ គ្រាន់តែបង្ករអោយមានការរំខានខ្លះៗ ពិសេស​ចំពោះ​អ្នកជំងឺទទួលការពត់ធ្មេញជាលើកដំបូង និងពេលផ្លាស់ប្តូរ​ឧបករណ៍ពត់​ធ្មេញ ដែលប៉ះទង្គិចលើ​ជាលិកា​ទន់ក្នុងមាត់ អ្នកជំងឺអាចប្រើប្រាស់ក្រមួនពត់ធ្មេញ​សំរាប់បិទបាំង​កន្លែង​​​ដែល​បង្ករការប៉ះទង្គិចនោះ។

ChildrenTeenBraces-870x320

 

តើការពត់ធ្មេញចំណាយរយៈពេលប៉ុន្មានឆ្នាំ?

រយៈពេលនៃការព្យាបាលពត់ធ្មេញភាគច្រើន អាស្រ័យទៅលើកត្តាសំខាន់៤ គឺ ទី១ ស្ថានភាព​នៃ​លក្ខណៈធ្មេញ​របស់​អ្នក​ជំងឺ ទី២ ការធ្វើគំរោងព្យាបាលដែលត្រឹមត្រូវ​របស់គ្រូពេទ្យ ទី៣ ឧបករណ៍​ពត់ធ្មេញដែលប្រើ និងទី៤ កិច្ចសហការបានល្អរបស់អ្នកជម្ងឺជាមួយគ្រូពេទ្យ។ ប៉ុន្តែការព្យាបាល​ពត់ធ្មេញ ជាទូទៅចំណាយ​រយៈពេលចន្លោះពី​ 18 ខែ ទៅ 24 ខែ តែប៉ុណ្ណោះសំរាប់ករណីធម្មតា និង​ 36 ខែ សំរាប់ករណីដែលមានភាពស្មុកស្មាញខ្លាំង។

Real People: Head Shoulders Three Caucasian Smiling Sisters

 

 

តើទន្តបណ្ឌិតទូទៅអាចធ្វើការព្យាបាលពត់តំរង់ធ្មេញ បានដូចទន្តបណ្ឌិតឯកទេស​ផ្នែក​ពត់​តំរង់​ធ្មេញដែរ រឺទេ?

ត្រឹមត្រូវណាស់ទន្តបណ្ឌិតទូទៅភាគច្រើនបានចូលរួមបណ្តុះបណ្តាលវគ្គពត់តំរង់ធ្មេញ ប៉ុនែ្តបើសិនជាលក្ខណៈនៃបញ្ហារបស់អ្នកជំងឺពត់ធ្មេញនោះមានសភាពស្មុគស្មាញ វាជាការល្អដែលអ្នកត្រូវស្វែងរកការប្រឹក្សា​ និងព្យាបាលពីទន្តបណ្ឌិតឯកទេសផ្នែកពត់តំរង់ធ្មេញ។ ទន្តបណ្ឌិតឯកទេសផ្នែក​ពត់តំរង់ធ្មេញបានទទួលការសិក្សាលំអិត ៣ឆ្នាំទៅ ៤ឆ្នាំ បន្ថែមទៀតផ្នែកពត់តំរង់ធ្មេញ បន្ទាប់ពីបាន​បញ្ចប់ ថ្នាក់ទន្តបណ្ឌិតទូទៅ។ ដូច្នេះហើយ គាត់មានជំនាញច្បាស់លាស់ ក្នុងការធ្វើពត់ធ្មេញអោយត្រង់បានល្អ និងដោះស្រាយទំនាក់ទំនងឆ្អឹងថ្គាម។

Portrait of a group of dentists smiling and looking at the camera - healthcare and medicine concepts

 

 

 

 

……………………………………………

រៀបរៀងដោយៈ ទន្តបណ្ឌិត យឹម សេដ្ឋាវុទ្ធ

មន្ទីរព្យាបាលធ្មេញបស្ចិម សាខាសូរិយា