រូបសំណាករបស់ «ខុងជឺ» ដែលដាក់តំកល់នៅសាកលវិទ្យាល័យ Adelaide ប្រទេសអូស្រ្តាលី
រូបសំណាករបស់ «ខុងជឺ» ដែលដាក់តំកល់នៅសាកលវិទ្យាល័យ Adelaide ប្រទេសអូស្រ្តាលី

ខុង ជឺ ជាកំពូលទស្សនៈវិទូ ជាគ្រូបង្រៀន និងជាតំណាងអ្នកនយោបាយបុរាណជនជាតិចិនដ៏មានឥទ្ធពលមួយរូប ដែលពេញមួយជីវិតរបស់គាត់ ត្រូវបានគេស្គាល់ថាជាបុគ្គលគម្រូក្នុងសង្គម។

ជាបីតាទស្សនៈវិទូជ្រៅជ្រះរបស់ចិន ដែលស្លាប់តាំងពីថ្ងៃ ២១ ខែ វិច្ឆិកា ឆ្នាំ ៤៧៩ មុនគ្រឹះសករាជ នៅទីក្រុង ឈូលូ ប្រទេសចិន​ មួយឆ្នាំក្រោយមរណៈភាពរបស់កូនគាត់, ស៊ូលូ, នៅក្នុងសង្គ្រាម។ ក្នុងកំឡុងសតវត្សទី ៤ មុនគ្រឹះសករាជ ខុង ជឺ ត្រូវបានស្គាល់ថាជាបុគ្គលប្រកបដោយគតិបណ្ឌិត ដែលទ្រឹស្តីទាំងឡាយរបស់គាត់ បានក្លាយជាមូលដ្ឋានគ្រឹះនៃគំនិត សម្រាប់ប្រជាពលរដ្ឋចិនក្នុងរាជវង្សហានដំបូង នៅសតវត្សទី ២ មុនគ្រឹះសករាជ រហូតមកដល់បច្ចុប្បន្នជាប្រវត្តិសាស្រ្ត។ ខាងក្រោម ជាពាក្យស្លោករបស់លោកទាំង ៧ យ៉ាងសម្រាប់ជាគំនិតដល់មិត្តអ្នកអាន។

១. សូមកុំធ្វើដាក់អ្នកដទៃនូវអ្វីដែលអ្នកមិនចង់ធ្វើសម្រាប់ខ្លួនឯង។ នេះជាពាក្យពេជន៍ដែលគ្រប់គ្នាតែងត្រូវបានរៀនសូត្រចាប់តាំងពីកុមារភាពម្លេះ។ ចូរប្រព្រឹត្តិចំពោះអ្នកដទៃ ដូចអ្វីដែលអ្នកបានធ្វើចំពោះខ្លួនឯង។ វាជាពាក្យពេជន៍សាមញ្ញ តែបានផ្តល់នូវការផ្លាស់ប្តូរយ៉ាងខ្លាំងចំពោះជីវិត។

២. បើខ្ញុំគ្រាន់តែលឺ វានឹងភ្លេចទៅវិញ ហើយនៅពេលដែលខ្ញុំឃើញ ខ្ញុំគ្រាន់តែចងចាំ ផ្ទុយទៅវិញ បើធ្វើជាក់ស្តែង ខ្ញុំនឹងយល់ច្បាស់។ ពាក្យពេជន៍នេះ បានរំលឹកដល់ពាក្យមួយទៀតដែលគេតែងនិយាយថា ឲ្យត្រីមួយទៅនរណាម្នាក់ គេបរិភោគបានតែមួយថ្ងៃ តែបើបង្រៀនគេឲ្យចេះស្ទួចត្រី គេនឹងអាចចញ្ចឹមជីវិតរបស់គេបានមួយជីវិត។

៣. គ្រប់រឿងរ៉ាវទាំងអស់ សុទ្ធតែមានគុណតម្លៃរបស់វា ប៉ុន្តែមិនត្រូវបានមើលឃើញគ្រប់គ្នានោះទេ។ គ្រប់មនុស្សទាំងអស់សុទ្ធតែមានគោលគំនិតរៀងៗខ្លួន ក្នុងការធ្វើរឿងរ៉ាវក្នុងគុណតម្លៃផ្ទាល់ខ្លួន។ គុណតម្លៃនៃរឿងរ៉ាវ ឬវត្ថុណាមួយ មិនផ្អែកលើ រូបរាងវាឡើយ។ អ្នកត្រូវតែមើលឲ្យជ្រៅទៅក្នុងហេតុផលវាបន្តិចជាជាងមើលតែរូបរាងខាងក្រៅ។ ប្រសិនបើអ្នកជ្រើសរើសតែសម្បកក្រៅនៃសម្រស់ នោះអ្នកនឹងរំលងភាពអស្ចារ្យនៃទំនាក់របស់វា ព្រមទាំងបាត់បង់ឱកាសក្នុងគុណតម្លៃដែលស្មានមិនដល់នេះ។

៤. មិនថាអ្នកទៅដល់ទីណានោះទេ ចូរធ្វើដំណើរដោយក្តីស្រឡាញ់ពេញបេះដូងរបស់អ្នក។ នេះជាពាក្យស្លោកដ៏ពេញនិយមមួយ ត្រូវបានប្រើប្រាស់គ្រប់លំដាប់ថ្នាក់។ ប្រសិនបើអ្នកចង់ធ្វើអ្វីមួយ “ធ្វើឲ្យអស់ពីចិត្ត” កុំគ្រាន់តែចង់ ហើយទុកវាកណ្តាលទី។ ធ្វើវាឲ្យអស់ពីបេះដូង ទោះបីជាមានឧបសគ្គឈានដល់ការដួលក៏ដោយ។ យ៉ាងហោចណាស់ អ្នកដឹងថា អ្នកបានប្រឹងប្រែងអស់ពីសមត្ថភាព និងលទ្ធភាពរបស់អ្នករួចហើយ។

៥. កិត្តិនាមដ៏អស្ចារ្យរបស់យើងមិនដែលសាបរលាបនោះទេ វាតែងតែសាយភាយកាន់តែក្រអូប នៅពេលដែលយើងកសាងវា។ ត្រូវចងចាំថា “នៅពេលដែលបានឆ្លងកាត់ភ្នក់ភ្លើង យើងនឹងកាន់តែខ្លាំង” ។ ចូររៀនសូត្រពីបទពិសោធន៍បរាជ័យ ហើយប្រែក្លាយវាទៅជាមេរៀនដ៏ល្អ សម្រាប់ជោគជ័យបន្ទាប់។

៦. ចំណេះដឹងពិតប្រាកដកើតមានឡើងនៅពេលដែល ចាប់ផ្តើមយល់ពីភាពល្ងង់ខ្លៅរបស់នរណាម្នាក់។ ក្នុងន័យនេះ ត្រូវធ្វើឲ្យបា្រកដថា អ្វីទៅជាភាពខុសគ្នា រវាង ភាពល្ងង់ខ្លៅ និងភាពឆ្កួតលីលា។ ល្ងង់ខ្លៅកើតមានឡើងដោយសារខ្វះការយល់ដឹងផ្នែកចំណេះវិជ្ជា ហើយភាពឆ្កួតលីលា ដោយសារខ្វះបញ្ញា ឬបញ្ហាទូទៅ។ មនុស្សដែលមានបញ្ញា ដឹងពីអ្វីដែលខ្លួនមិនបានដឹង ហើយព្យាយាម អភិវឌ្ឍន៍បន្ថែមចំពោះចំណុចទាំងនេះ។

៧. ប្រសិនបើអ្នកបានក្រលេកមើលទៅក្នុងខ្លួន ឬបេះដូងរបស់អ្នក ហើយមិនមានអ្វីខុសប្រក្រតីទេ មានអ្វីដែលត្រូវបារម្ភ? មានអ្វីដែលត្រូវខ្លាចក្នុងការធ្វើនូវអ្វីមួយទៅ? ប្រសិនបើយើងប្រព្រឹត្តិនៅក្នុងជីវិត ជាមួយនឹងចិត្តគំនិត និងបេះដូង ព្រមជាមួយគោលបំណងត្រឹមត្រូវច្បាស់លាស់ នោះយើងនឹងអាចធ្វើរឿងទាំងនេះបានដោយងាយ។ ប្រសិនបើយើងបានធ្វើនូវរឿងទាំងនោះ​ ជាមួយនឹងទង្វើរល្អចេញពីបេះដូងហើយនោះ ដូចជាគ្មានអ្វីដែលយើងត្រូវព្រួយបារម្ភ ឬខ្លាចក្នុងការធ្វើទៀតឡើយ។ វានឹងផ្តល់ផលឲ្យយើងវិញ ដូចដែលយើងបានផ្តល់ឲ្យនូវរឿងរ៉ាវទាំងនោះ៕

 

ប្រភព៖ Daily Vibes

© រក្សាសិទ្ធិដោយ៖ គេហទំព័រ ចែកចាយ (jakjay.com)

………………………………………………….

ការលួចចម្លងអត្ថបទយកទៅធ្វើអាជីវកម្មដោយគ្មានការអនុញ្ញាត គឺជាទង្វើអសីលធម៌ និងខុសច្បាប់

…………………………………………………….