យើងទាំងអស់គ្នា ប្រហែលជាស្គាល់នរណាម្នាក់ (ប្រហែលជាខ្លួនយើង) ដែលហាក់ដូចជាគោលដៅពេញចិត្តសម្រាប់សត្វមូស។ ពួកគេ បានទាក់ទាញសត្វល្អិតទាំងនេះ ជាងអ្នកណាផ្សេងទៀត ដោយហេតុផលអាថ៌កំបាំងមួយចំនួន។

គេបានរកឃើញថា មានហេតុផលមួយ ដែលបញ្ជាក់អំពី ហេតុអ្វីបានជា ពួកវា ខាំមនុស្សម្នាក់ច្រើនជាងអ្នកដទៃម្នាក់ទៀត។ ក្រុមអ្នកជំនាញសុខភាព ជឿថា សត្វមូស ត្រូវបានទាក់ទាញទៅនឹងតែប្រភេទមួយចំនួននៃមនុស្សប៉ុណ្ណោះ។ ខាងក្រោមនេះ ជាកត្តា 4 ដែលកំណត់ថាតើអ្នកអាចជាប្រភេទមួយនៃពួកគេ ឬយ៉ាងណា។

 

  1. ស្រ្តីមានផ្ទៃពោះ

មូស ត្រូវបានទាក់ទាញដោយកាបូនឌីអុកស៊ីតដែលមនុស្សបង្កើត នៅពេលពួកគេដកដង្ហើម។ ស្ត្រីមានផ្ទៃពោះ ផលិតកាបូនឌីអុកស៊ីតច្រើនជាងធម្មតា, ដែលមានន័យថា សត្វមូស អាចយកចិត្តទុកដាក់ជាពិសេស ចំពោះពួកគេ (ស្រ្តីមានផ្ទៃពោះ)។ វាមានតម្លៃ ក្នុងការចងចាំអំពីហេតុផលនេះ ពិចារណាពីវិសាលភាពដែលបច្ចុប្បន្នមេរោគ Zika បង្កការគំរាមកំហែងពិតប្រាកដ ទៅដល់កុមារ។

 

  1. អ្នកធ្វើលំហាត់ប្រាណ

អ្នកមិនគួរមានការភ្ញាក់ផ្អើលដែលបានរកឃើញថា សត្វមូសនឹងវាយប្រហារជាពិសេស បន្ទាប់ពីអ្នកបានរត់ហាត់កីឡា ឬ ធ្វើលំហាត់ប្រាណដទៃទៀត។ ពួកវា ត្រូវបានទាក់ទាញ ដោយ អាស៊ីតឡាក់ទិដែលត្រូវបានផលិតឡើងក្នុងបរិមាណធំនៅក្នុងសាច់ដុំរបស់អ្នក។

 

  1. អ្នកពិសារគ្រឿងស្រវឹង

ក្រុមអ្នកជំនាញបានរកឃើញថាភេសជ្ជៈផលិតកំដៅ ធ្វើឱ្យយើងក្លាយទៅជាវត្ថុទាក់ទាញសម្រាប់ សត្វមូស។ ជាពិសេស គ្រឿងស្រវឹង បង្កើនសីតុណ្ហភាពរាងកាយរបស់យើង ហើយ សត្វមូស សំដៅទៅរកតែ រាងកាយដែលមានកំដៅ។

 

  1. ប្រភេទឈាម O (ឈាម អូ)

ការស្រាវជ្រាវបាន បង្ហាញថា លទ្ធភាពនៃការខាំរបស់មូសទៅលើមនុស្សម្នាក់ដែលមានឈាមប្រភេទ O មួយគឺ 83% ។ អ្នកដែលមានឈាមប្រភេទ A គឺតិចបំផុត ទំនងនឹងខាំ ដោយសត្វមូស។

 

ដូច្នេះប្រសិនបើអ្នកឃើញថាខ្លួនអ្នក ស្ថិតនៅក្នុងផ្នែកមួយ ក្នុងចំណោមហានិភ័យទាំងនេះ, វាអាចជាពេលវេលាដើម្បីស្តុកទុកថ្នាំសម្រាប់បណ្តេញឬកំចាត់សត្វមូស!

 

 


ប្រភព៖ Bright Side

© រក្សាសិទ្ធិដោយ៖ គេហទំព័រចែកចាយ (jakjay.com)

………………………………………………….

ការលួចចម្លងអត្ថបទយកទៅធ្វើអាជីវកម្មដោយគ្មានការអនុញ្ញាត គឺជាទង្វើអសីលធម៌ និងខុសច្បាប់

…………………………………………………….