iphone-banner
Steve Jobs បង្ហាញទូរស័ព្ទ Iphone 3 ដំបូងកាលពីឆ្នាំ២០០៧

 

ស្ទីវចប (Steve Jobs) ត្រូវបានគេចាត់ទុកជាជនបដិវត្តន៍បច្ចេកវិទ្យាមួយរូប ដែលធ្វើឲ្យមាន ការផ្លាស់ប្តូរពិភពលោក តាមរយៈការបង្កើតប្រភេទទូរស័ព្ទដ៏ឆ្លាតវៃ (Smart Phone) ឈ្មោះ IPhone។ កាលនៅមានជីវិត លោកធ្លាប់ជាមហាសេដ្ឋីលំដាប់ថ្នាក់ទី១១០ (២០១១) និងជា​មនុស្ស​ដ៏មាន​ឥទ្ធិពលជាងគេទី១៧ក្នុងលោក (២០១០)។ ក្រោយលាចាកលោកដោយសារ​ជំងឺមហារីក​លំពែង ក្នុងខែតុលា ឆ្នាំ២០១១ លោកបានបន្សល់ទុកនូវកេរ្តិ និងគំនិតទស្សនៈជាច្រើន សម្រាប់​មនុស្សជាតិ។ ខាងក្រោម គឺជាសម្រង់គំនិតទស្សនៈល្អៗរបស់សហស្ថាបនិកក្រុមហ៊ុន Apple។

 

១. ពេលវេលារបស់អ្នកមានកំណត់ សូមកុំចំណាយវាដោយឥតប្រយោជន៍សម្រាប់ជីវិតអ្នកដទៃ។ Your time is limited, so don’t waste it living someone else’s life.

២. មានវិធីតែមួយគត់ដើម្បីធ្វើការងារមួយឲ្យបានល្អ នោះគឺ «ស្រលាញ់ការងារដែលអ្នកធ្វើ»។ The only way to do great work is to love what you do.

៣. កុំបណ្តោយឲ្យការរំខានពីខាងក្រៅ នៃការយល់ឃើញអ្នកដទៃ ប៉ះពាល់ដល់សម្លេងខាងក្នុង របស់ អ្នក។ Don’t let the noise of others’ opinions drown out your own inner voice.

៤. សមិទ្ធិផលដ៏អស្ចារ្យក្នុងអាជីវកម្មមួយ មិនអាចកើតឡើងដោយបុគ្គលតែម្នាក់នោះទេ។ វាកើតឡើង ដោយសារការរួបរួមធ្វើដោយក្រុមមនុស្ស។ Great things in business are never done by one person. They’re done by a team of people.

៥. «ការឆ្នៃប្រឌិត» គឺជាកត្តាវាស់វែងភាពខុសគ្នារវាងអ្នកដឹកនាំ និងអ្នកក្រោមបង្គាប់។ Innovation distinguishes between a leader and a follower.

៦. នៅតែឃ្លាន នៅតែល្ងង់។ Stay hungry, stay foolish.

៧. ពេលបញ្ហាកើតមាននៅពេលអ្នកបង្កើតអ្វីមួយ រឿងដែលល្អបំផុតគឺអ្នកត្រូវតែទទួលយកបញ្ហានោះ ហើយធ្វើឲ្យបានល្អប្រសើរបំផុតសម្រាប់ការបង្កើតអ្វីថ្មីៗផ្សេងទៀត។ Sometimes when you innovate, you make mistakes. It is best to admit them quickly, and get on with improving your other innovations.

៨. ទៅបង្កើតអ្វីដែលថ្មីៗនៅថ្ងៃស្អែក ប្រសើរជាងអង្គុយកើតទុក្ខនឹងរឿងដែលកើតឡើងពីម្សិលមិញ។ Let’s go invent tomorrow rather than worrying about what happened yesterday.

៩. មនុស្សចាស់អង្គុយចុះ ហើយសួរថា «អានេះស្អីគេ?» ប៉ុន្តែក្មេងវិញសួរថា «តើខ្ញុំអាចប្រើវា បានអីខ្លះ?»។ Older people sit down and ask, ‘What is it?’ but the boy asks, ‘what can I do with it?’

១០. «ការឌីសាញ»​ មិនមែនគ្រាន់តែធ្វើវាឲ្យស្អាត និងឲ្យគេចូលចិត្តនោះទេ។ ការឌីសាញ គឺធ្វើយ៉ាងណាឲ្យវាដំណើរការបានយ៉ាងល្អ។ Design is not just what it looks like and feels like. Design is how it works.

១១. មានតែមនុស្សដែលគិតឆ្កួតៗថា ចង់ផ្លាស់ប្តូរពិភពលោក ទើបអាចធ្វើការងារនោះបាន។ The ones who are crazy enough to think that they can change the world, are the ones’ who do.

 


ប្រែសម្រួល និងរៀបរៀងដោយ៖ ស សុធន

ដកស្រង់ពី៖ Brainy Quotes និង Good Reads

© រក្សាសិទ្ធិដោយ៖ គេហទំព័រចែកចាយ (jakjay.com)

………………………………………………….

ការលួចចម្លងអត្ថបទយកទៅធ្វើអាជីវកម្មដោយគ្មានការអនុញ្ញាត គឺជាទង្វើអសីលធម៌ និងខុសច្បាប់

…………………………………………………….