How-to-Lead-an-Ideal-Islamic-Life-1024x682

 

ជីវិត ពិតជាមានតម្លៃខ្លាំងណាស់ ហើយមនុស្សយើង សឹងតែមិនជឿថា អាចយកជីវិត ឬ ពេលវេលាដែលមានតម្លៃមួយនេះ មកគិត ឬ ធ្វើរឿងដែលឥតចំាបាច់ ឬ ឥតប្រយោជន៍សោះឡើយ។ មូលហេតុ គឺដោយសារតែមនុស្សភាគច្រើន មិនដឹងថា តើរឿងអ្វីដែលមានប្រយោជន៍ ឬ គ្មានប្រយោជន៍ ដល់ការគិត។

 

រឿងមួយចំនួន ដែលយើងមិនគួរយកមកគិត ឬ ធ្វើ ដើម្បីអោយខាតបង់ពេលវេលា ព្រោះវាគ្មានប្រយោជន៍ទាល់តែសោះ៖

 

ខូចចិត្តនឹងនរណាម្នាក់ដែលមិនបានស្រឡាញ់អ្នក – អ្នកមិនអាចស្រឡាញ់នរណាម្នាក់ដែលមិនដែលមានអ្នកនៅក្នុងបេះដូងរបស់គេឡើយ។ បណ្តោយអោយវាទៅចុះ។

 

ព្យាយាមធ្វើរឿងក្លែងក្លាយ – វាត្រូវចំណាយពេលជាច្រើននិងថាមពល ដើម្បីក្លែងធ្វើជានរណាម្នាក់ដែលអ្នកមិនជា។ ធ្វើជាញញឹម នៅពេលដែលអ្នកកើតទុក្ខ។ ធ្វើជាសើច នៅពេលដែលរឿងកំប្លែង គ្មានអ្វីគួរឱ្យអស់សំណើច។ អ្នកត្រូវធ្វើជាមនុស្សនៃខ្លួនឯង។ ធ្វើជាមនុស្សដែលពិតប្រាកដ។

 

សោកស្តាយចំពោះអតីតកាល – ភាគច្រើននៃកំហុសរបស់យើង នឹងក្លាយទៅជាកំហុសដ៏តូចមួយ បើសិនជាយើងមើលជារូបភាពធំ។ សួរខ្លួនឯង – តើបញ្ហានេះ នៅតែសំខាន់ទេ នៅក្នុងរយៈពេល 10 ឆ្នាំខាងមុខ? បណ្តោយឱ្យវាទៅរលាយបាត់ចុះ។ វាបានកើតឡើងរួចទៅហើយ ហើយអ្នកមិនអាចផ្លាស់ប្តូរវាទេ។ ទទួលយកវា។ ស្វែងយល់អំពីវា។ បន្តដំណើរទៅមុខទៀត។

 

ព្រួយបារម្ភអំពីអនាគត – វា មិនបានសម្រេចអ្វីជាមុននោះទេ ជាជាង ការដែលធ្វើឱ្យអ្នកមានអារម្មណ៍ឈឺ។ ចូរប្រមូលយកថាមពលរបស់អ្នក ទៅបង្កើតអនាគតដែលអ្នកចង់បាន។

 

ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ – មនុស្សដទៃ អាចជាប្រភពមួយនៃការបំផុសគំនិត និង ការរៀនសូត្រសម្រាប់អ្នក, ប៉ុន្តែអ្នកត្រូវប្រាកដថា មិនបានធ្លាក់ចូលទៅក្នុងអន្ទាក់នៃការប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃទៀត។ ធម្មតា តែងតែជានរណាម្នាក់ដែលមានជាងអ្នក, ស្រស់ស្អាតជាងអ្នក, ទទួលបានជោគជ័យជាងអ្នក, ផ្សងព្រេងច្រើនជាងអ្នក, ទទួលឬមាន “សេចក្តីស្រឡាញ់” ច្រើនជាងអ្នក, និង មានគេសរសើរច្រើនជាងអ្នក។ នេះ គឺជា ជីវិត។ ដូច្នេះ ជំនួសឱ្យការប្រៀបធៀបខ្លួនឯងនឹងពួកគេទាំងនោះ អ្នកត្រូវព្យាយាមផ្តោតទៅលើការធ្វើអភិវឌ្ឍន៍ខ្លួនអោយទាន់សម័យបំផុត ដែលខ្លួនឯងអាចធ្វើបាន។

 

ការច្រណែន – ប្រសិនបើអតីតសង្សាររបស់អ្នក ធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយនរណាម្នាក់ផ្សេងទៀត ហេតុអ្វីត្រូវចាំបាច់ច្រណែននឹងគេ? អ្នក គួរតែមានការសប្បាយរីករាយចនៅពេលដែលម្នាក់នោះ រកឃើញនូវសុភមង្គលរបស់ពួកគេ។

 

សម្ភារៈដែលមិនចាំបាច់ – អ្នក ត្រូវការវត្ថុមួយចំនួនដែលចាំបាច់សម្រាប់ជីវិត (ទីជំរក, សម្លៀកបំពាក់ ។ល។) ប៉ុន្តែមានច្រើននៃវត្ថុច្រើនទៀតដែលមិនចាំបាច់ ដែលអាចទាញទម្លាក់អ្នក។ ឧទាហរណ៍ ប្រសិនបើអ្នកមាន សំលៀកបំពាក់ 40 ឈុត, អ្នក ប្រាកដជា នឹងត្រូវការទំហំទូខោអាវបន្ថែមទៀត។ ប្រសិនបើអ្នកមាន រថយន្ត ៥ គ្រឿង, អ្នកនឹងត្រូវការកន្លែងចតរថយន្តបន្ថែមទៀត និង ធានារ៉ាប់រងកាន់តែច្រើន។ សួរខ្លួនឯង – តើអ្នកពិតជាត្រូវការវាមែនទេ? ប្រសិនបើមិនដូច្នោះទេ ចូរបរិច្ចាគវា ដើម្បីអោយនរណាម្នាក់ដែលត្រូវការវា អាចប្រើប្រាស់វាបាន!

 

© រក្សាសិទ្ធិដោយ៖ គេហទំព័រចែកចាយ (jakjay.com)

………………………………………………….

ការលួចចម្លងអត្ថបទយកទៅធ្វើអាជីវកម្មដោយគ្មានការអនុញ្ញាត គឺជាទង្វើអសីលធម៌ និងខុសច្បាប់

…………………………………………………….