W020151201522232490621
ស្លាកសញ្ញា នៃកិច្ចប្រជុំកំពូល G20 ឆ្នាំ២០១៦ នៅប្រទេសចិន

 

ថ្ងៃទី៤-៥ ខែកញ្ញា នេះ ប្រទេសចិននឹងក្លាយជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេសសេដ្ឋកិច្ចលូតលាស់ទាំង២០។ ប្រមុខរដ្ឋាភិបាល នៃប្រទេសទាំង២០ នឹងជួបប្រជុំគ្នារយៈពេលពីរថ្ងៃ នៅទីក្រុង Hangzhou ខេត្ត Zhejiang។ តើអ្វីជាក្រុមប្រទេសសេដ្ឋកិច្ចលូតលាស់ទាំង២០ ឬ G20?

inside banner

 

១. តើអ្វីជា G20?

G20 មកពីពាក្យអង់គ្លេសថា «Group of Twenty» គឺជាវេទិកានៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់​បំផុតទាំង២០ ទូទាំងពិភពលោក។ ទិសដៅសំខាន់នៃវេទិកានេះ គឺការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច ដែលត្រូវពិភាក្សាលើបញ្ហាសេដ្ឋកិច្ចសកល ដើម្បីធានាឲ្យមានស្ថេរភាព និងការលូតលាស់ប្រកបដោយចិរភាព។

 

២. តើសមាជិកG20 មានប្រទេសណាខ្លះ?

ប្រទេសទាំង២០មកពីទ្វីបសរុប៦ ដែលរួមមាន៖ អាហ្សង់ទីន, អូស្រ្តាលី, អាឡឺម៉ង់, រុស្ស៊ី, កូរ៉េខាងត្បូង, កាណាដា, ម៊ិចស៊ីកូ, អ៊ីតាលី, ឥណ្ឌា, បារាំង, អាហ្រ្វិកខាងត្បូង, តួគី, អារ៉ាប់ប៊ីសាអ៊ូឌីត, ជប៉ុន, អង់គ្លេស, ឥណ្ឌូណេស៊ី, ប្រេស៊ីល, អាមេរិច, សហភាពអឺរ៉ុប និងចិន (ម្ចាស់ផ្ទះ ២០១៦)។

 

៣. ហេតុអ្វីប្រទេសចិនជ្រើសរើសទីក្រុង Hangzhou ជាកន្លែងប្រជុំ?

Hangzhou គឺជាទីក្រុងបេះដូងនៃខេត្ត Zhejiang ភាគខាងកើតប្រទេសចិន នឹងក្លាយជាផ្ទះនៃកិច្ចប្រជុំមេដឹកនាំកំពូលនៃ G20 ពីថ្ងៃទី៤ ដល់៥ ខែកញ្ញា ឆ្នាំ២០១៦។ ទីក្រុងនេះ គឺជាកន្លែងប្រសព្វគ្នានៃដងទន្លេ Yangtze (យ៉ាងហ្ស៊េ) ហើយទីក្រុងនេះគឺជាទីក្រុងដ៏ល្បីឈ្មោះ និងជាទីក្រុងដែលមានការរីកចម្រើនលឿនរហ័សរបស់ចិនផងដែរ។ ចំនុចដ៏សំខាន់មួយទៀត គឺទីក្រុង Hangzhou មានទេសភាពធម្មជាតិស្រស់បំព្រង និងទាក់ទាញបំផុត ពិសេសបឹងខាងលិច (West Lake) ។

Picture-Hangzhou_article
ទិដ្ឋភាពទីក្រុងពាណិជ្ជកម្ម Hangzhou

 

៤. វិសាលភាព និងសក្តានុពលរបស់ G20

G20 មានប្រជាជនសរុបស្មើនឹង ២ភាគ៣ នៃប្រជាជនសរុបក្នុងលោក និងផលិតបានផលិតផលរហូតដល់៩០ភាគរយ នៃផលិតផលរបស់ពិភពលោក (GWP=Gross World Product) ។ លើសពីនេះ G20 គ្រប់គ្រងលើការដោះដូរពាណិជ្ជកម្មប្រមាណ៨០ភាគរយ នៃពាណិជ្ជកម្មពិភពលោក ហើយមានផ្ទៃដីប្រមាណ៦០ភាគរយនៃផែនដី។

 

៥. ប្រធាននៃ G20 ត្រូវបានជ្រើសរើសយ៉ាងដូចម្តេច?

ប្រធាន G20 ត្រូវផ្លាស់ប្តូរជាប្រចាំឆ្នាំ (មួយឆ្នាំម្តង) ដោយត្រូវឆ្លាស់គ្នា និងប្តូរវេនគ្នាក្នុងចំណោមក្រុមទាំង៥។ ក្រុមទី១៖ ឥណ្ឌា, រុស្ស៊ី, អាហ្វ្រិកខាងត្បូង និងតួគី ក្រុមទី២៖ អូស្រ្តាលី, កាណាដា, អារ៉ាប់ប៊ីសាអ៊ូឌីត, និងអាមេរិច ក្រុមទី៣៖ ចិន, ឥណ្ឌូណេស៊ី, ជប៉ុន និងកូរ៉េខាងត្បូង ក្រុមទី៤៖ បារាំង, អាឡឺម៉ង់, អ៊ីតាលី និងសហភាពអឺរ៉ុប និងក្រុមទី៥៖ អាហ្សង់ទីន, ប្រេស៊ីល និងម៊ិចស៊ីកូ។ ឧទាហរណ៍ជាក់ស្តែង៖ ឆ្នាំ២០១៦ ចិនដែលស្ថិតក្នុងក្រុមទី៣ ជាម្ចាស់ ហើយឆ្នាំ២០១៧ ដល់វេនក្រុមទី៤ ដែលមានអាឡឺម៉ង់ជាម្ចាស់ផ្ទះ និងឆ្នាំ២០១៨ អាហ្សង់ទីនក្រុមទី៥ ជាម្ចាស់ផ្ទះវិញម្តង។

maxresdefault
កិច្ចប្រជុំកំពូលលើកទី១០ នៃមេដឹកនាំ G20 ឆ្នាំ២០១៥ នៅទីក្រុង Antalya ប្រទេសតួគី

 

៦. កិច្ចប្រជុំកំពូលមេដឹកនាំ G20

G20 បង្កើតនៅឆ្នាំ១៩៩៩ ប៉ុន្តែសម្រាប់កិច្ចប្រជុំកំពូលដឹកនាំប្រទេស G20 វិញ គឺចាប់ផ្តើមពីឆ្នាំ២០០៨មក។ ខាងក្រោម គឺជាកិច្ចប្រជុំកំពូលពីទី១ ដល់ទី១៣ ដោយឆ្នាំខ្លះប្រព្រឹត្តិទៅរហូតដល់ពីរដង៖

  • លើកទី១៖ ថ្ងៃទី១៤-១៥ វិច្ឆិកា ២០០៨ នៅទីក្រុង Washington DC សហរដ្ឋអាមេរិច
  • លើកទី២៖ ថ្ងៃទី២ មេសា ២០០៩ នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស
  • លើកទី៣៖ ថ្ងៃទី២៤-២៥ កញ្ញា ២០០៩ នៅទីក្រុង Pittsburgh សហរដ្ឋអាមេរិច​
  • លើកទី៤៖ ថ្ងៃទី២៦-២៧ មិថុនា ២០១០ នៅទីក្រុង Toronto ប្រទេសកាណាដា
  • លើកទី៥៖ ថ្ងៃទី១១-១២ វិច្ឆិកា ២០១០ នៅទីក្រុង សេអ៊ូល ប្រទេសកូរ៉េខាងត្បូង
  • លើកទី៦៖ ថ្ងៃទី៣-៤ វិច្ឆិកា ២០១១ នៅទីក្រុង Cannes ប្រទេសបារាំង
  • លើកទី៧៖ ថ្ងៃទី១៨-១៩ មិថុនា ២០១២ នៅទីក្រុង San José del Cabo ប្រទេសម៊ិចស៊ីកូ
  • លើកទី៨៖ ថ្ងៃទី៥-៦ កញ្ញា ២០១៣ នៅទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី
  • លើកទី៩៖ ថ្ងៃទី១៥-១៦ វិច្ឆិកា ២០១៤ នៅទីក្រុង Brisbane ប្រទេសអូស្រ្តាលី
  • លើកទី១០៖ ថ្ងៃទី១៥-១៦ វិច្ឆិកា ២០១៥ នៅទីក្រុង Antalya ប្រទេសតួគី
  • លើកទី១១៖ ថ្ងៃទី៤-៥ កញ្ញា ២០១៦ នៅទីក្រុង Hangzhou ប្រទេសចិន
  • លើកទី១២៖ ថ្ងៃទី៧-៨ កក្កដា ២០១៧ នៅទីក្រុង Hamburg ប្រទេសអាឡឺម៉ង់
  • លើកទី១៣៖ ២០១៨ នៅទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។

 

៧. ខ្លឹមសារសំខាន់ៗសម្រាប់កិច្ចប្រជុំកំពូល G20 ២០១៦

  • របៀបវារៈសំខាន់ៗ៖ ការបង្កើតឱកាសថ្មីសម្រាប់វឌ្ឍនភាព, ជម្រុញប្រសិទ្ធភាព និងប្រសិទ្ធផលនៃអភិបាលកិច្ចសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកល, ជម្រុញការវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិ និងការបញ្ចូល និងទំនាក់ទំនងការអភិវឌ្ឍន៍។
  • ប្រធានបទ៖ កសាងនវានុវត្តន៍, ធ្វើឲ្យរឹងមាំ, បង្កើនទំនាក់ទំនង និងការរួមបញ្ចូលសេដ្ឋកិច្ចពិភពលោក។
  • បាវចនា (ពាក្យសំខាន់ទាំង៤)៖ នវានុវត្តន៍, បើកចំហរ, អភិវឌ្ឍន៍ និងធម្មជាតិបៃតង។

 

 


ប្រែសម្រួលដោយ៖ គង់ សាមឿន

ប្រភព៖ សារព័ត៌មានចិន Chinadaily.com

© រក្សាសិទ្ធិដោយ៖ គេហទំព័រចែកចាយ (jakjay.com)

………………………………………………….

ការលួចចម្លងអត្ថបទយកទៅធ្វើអាជីវកម្មដោយគ្មានការអនុញ្ញាត គឺជាទង្វើអសីលធម៌ និងខុសច្បាប់

…………………………………………………….