murderer

 

 

ឃើញនិងលឺ តាមទូរទស្សន៍ ឬ បណ្តាញផ្សព្វផ្សាយនានា អំពីគ្រោះថ្នាក់ចរាចរណ៍រាល់ថ្ងៃ ប្រជាជនខ្មែរ ប្រហែលជាគិតថា គ្រោះថ្នាក់គឺជាឃាតករទី១ ដែលកំពុងតែសម្លាប់ប្រជាជនខ្មែររៀងរាល់ថ្ងៃ។

 

យោងតាមរបាយការណ៍របស់គេហទំព័រ World Life Expectancy ដែលបានប្រើប្រាស់ទិន្នន័យរបស់អង្គការសុខភាពពិភពលោកត្រឹមឆ្នាំ២០១៤ បានអោយដឹងថា បើទោះជាមិនមែនជាឃាតករទី១ ក៏ពិតមែន ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍ គឺជាឃាតករកំពូលមួយក្នុងចំណោមឃាតករកំពូលទាំង១០។

 

ខាងក្រោមនេះ គឺជាបញ្ជីនៃកត្តាដែលសំលាប់ប្រជាជនកម្ពុជាជារៀងរាល់ថ្ងៃ ក្នុងចំណោម ឃាតករទាំង ៥០ ដែលបានបង្ហាញដោយគេហទំព័រ World Life Expectancy៖

 

១. ជម្ងឺសសៃឈាមបេះដូង៖ Coronary​ Heart Disease

២. ជម្ងឺរបេង៖ Tuberculosis

៣. ជំងឺដាច់សរសៃឈាមខួរក្បាល៖ Stroke

៤. ជំងឺគ្រុនផ្តាសាយ និងជំងឺរលាកសួត៖ Influenza and Pneumonia

៥. មេរោគហ៊ីវ និងជំងឺអេដស៍៖ HIV/AIDS

៦. មហារីកថ្លើម៖ Liver Cancer

៧. មហារីកសួត៖ Lung Cancer

៨. គ្រោះថ្នាក់ចរាចរណ៍លើផ្លូវថ្នល់៖ Road Traffic Accident

៩. អំងឺទឹកនោមផ្អែម៖ Diabetes Mellitus

១០. ការរងរបួសផ្សេងៗ

 

 

ប្រភព៖ World Life Expectancy

© រក្សាសិទ្ធិដោយ៖ គេហទំព័រចែកចាយ (jakjay.com)

………………………………………………….

ការលួចចម្លងអត្ថបទយកទៅធ្វើអាជីវកម្មដោយគ្មានការអនុញ្ញាត គឺជាទង្វើអសីលធម៌ និងខុសច្បាប់

…………………………………………………….