ជាទូទៅ មេអំបៅខ្មៅ ត្រូវបានចាត់ទុកជានិមិត្តរូបនៃការស្លាប់ និងសំណាងអាក្រក់ ខណៈពេលដែលមេអំបៅមេធ្មប់ខ្មៅ (Black Witch Moth) ត្រូវបានចាត់ទុក ប្រផ្នូលនៃជោគវាសនាអាក្រក់មួយ។ នៅក្នុងប្រទេសហ្វីលីពីន មេអំបៅខ្មៅហិចហើរនៅជុំវិញបុគ្គលណាម្នាក់ បង្ហាញថា សាច់ញ្ញាតិនៃមនុស្សម្នាក់នោះ ទើបនឹងស្លាប់ថ្មីៗ។

នៅប្រទេសម៉ិកស៊ិក មេអំបៅមេធ្មប់ខ្មៅ ត្រូវបានគេហៅថា Mariposa de la Muerte ឬ មេអំបៅនៃការស្លាប់។ វា ហៅតាមឈ្មោះ Duppy Bat, ដែលមានន័យថា ព្រលឹងដែលបាត់បង់ទៅ, សម្រាប់តំបន់នៅ Jamaica និង Sorciére Noire, ឬ ហៅថា គ្រូមន្ដអាគមងងឹត (Dark sorcerer) សម្រាប់ កោះការាបៀន។

មិនមែនរឿងព្រេងអំពី មេអំបៅមេធ្មប់ខ្មៅ គឺអវិជ្ជមានទាំងអស់នោះទេ។ ក្នុងវប្បធម៍ហាវ៉ៃ, មេអំបៅមេធ្មប់ខ្មៅ គឺជាព្រលឹងនៃមនុស្សម្នាក់ស្លាប់នាពេលថ្មីៗ ដែលបានមកដើម្បីនិយាយលាចុងក្រោយ។ មេអំបៅមេធ្មប់ខ្មៅទាំងនេះ ត្រូវបានគេស្គាល់ថាជា ប្រជៀវលុយ (Moneybats) នៅផ្នែកមួយចំនួននៃតំបន់ Bahamas ហើយត្រូវបានគេជឿថា ទាក់ទាញទ្រព្យសម្បត្ដិ។

 

ប្រភព៖

asian-recipe.com

desertusa.com

aquaticsportsadventures.com

 

© រក្សាសិទ្ធិដោយ៖ គេហទំព័រចែកចាយ (jakjay.com)

………………………………………………….

ការលួចចម្លងអត្ថបទយកទៅធ្វើអាជីវកម្មដោយគ្មានការអនុញ្ញាត គឺជាទង្វើអសីលធម៌ និងខុសច្បាប់

…………………………………………………….