ការចូមរួមសិក្ខាសាលាមួយ របស់សាន់តាក្លូស នៅរដ្ឋ ខូឡូរ៉ាដូ នៃសហរដ្ឋអាមេរិក
ការចូមរួមសិក្ខាសាលាមួយ របស់សាន់តាក្លូស នៅរដ្ឋ ខូឡូរ៉ាដូ នៃសហរដ្ឋអាមេរិក

ទិវាបុណ្យណូអែល ឬថ្ងៃបុណ្យណូអែល ជាទិវាមួយ ដែលសាសនាគ្រីស្ទ តែងតែប្រារព្ធ រៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ ការប្រសូត របស់ព្រះយេស៊ូវ គ្រីស្ទ ដែលសង្កេតឃើញ ភាគច្រើនជាទូទៅ នៅថ្ងៃទី ២៥ ខែធ្នូ ក្នុងន័យ សាសនានិង វប្បធម៍ ក្នុងចំណោម មនុស្សរាប់លាននាក់ នៅជុំវិញពិភពលោក។ នៅក្នុងទិវាបុណ្យនេះ ដែរ ក៏មានការកត់សំគាល់ឃើញថា គេតែងនាំគ្នា តែងខ្លួន ជាសាន់តា ក្លូស ដើម្បីសំដែង ឬត្រាប់លោក សាន់តា ដើម្បីធ្វើឲ្យទិវា ឬពិធីនេះ កាន់តែមានភាពរីករាយបន្ថែមទៀត។

សិស្ស សាន់តាក្លូស ថតរូបជុំគ្នា ក្នុងឆ្នាំ ២០១៤ នៃសាកលវិទ្យាល័យ សាន់តា នៅអាវដា រដ្ឋខូឡូរ៉ាដូ សហរដ្ឋអាមេរិក
សិស្ស សាន់តាក្លូស ថតរូបជុំគ្នា ក្នុងឆ្នាំ ២០១៤ នៃសាកលវិទ្យាល័យ សាន់តា នៅអាវដា រដ្ឋខូឡូរ៉ាដូ សហរដ្ឋអាមេរិក

តាមពិតទៅ សាន់តាក្លូស (Santa Claus) ឬ សេន្ទ នីកូឡាស (Saint Nicholas), សេន្ទ នីក (Saint Nick) ឬអាចហៅថា លោកឪពុកណូអែល  សាន់តា គឺជាការបង្ហាញនូវ អ្វីដែលមានដើមកំណើត រឿងព្រេងនិទាន ប្រវត្តិសាស្រ្តនិង រឿងនិទាន ដែល នៅប្រទេស លោកខាងលិច ជាច្រើន និទានឡើង ដោយអ្នកទាំងនោះ (សាន់តា) បាននាំយក នូវអំណោយជូនដល់កុមារគម្រូ ដល់ផ្ទះ នៅយប់នៅថ្ងៃទី ២៤ ខែធ្នូ មុន ថ្ងៃបុណ្យណូអែលចូលមកដល់ ។ ដូច្នេះហើយ វាបានក្លាយជាប្រពៃណី ទំនៀមទំលាប់របស់ប្រជាពលរដ្ឋ ទាំងនោះ ជាពិសេស អ្នកកាន់សាសនាគ្រីស្ទ តែម្តង។

សៀវភៅ៖ ចំណេះដឹងសកល ភាគ១ (បោះពុម្ពដោយ ហាតប៊ុក)

ប៉ុន្តែ តើអ្នកដឹងទេ ថា ដើម្បីក្លាយជាសាន់តាក្លូស នៅក្នុងការប្រារព្ធពិធីនេះ វាមិនមែនជារឿងងាយស្រួលនោះ ទេ សម្រាប់ប្រទេសដែលអនុវត្តប្រពៃណី ទំនៀមទម្លាប់នេះ ខ្ជាប់ខ្ជួន។ ហេតុនេះហើយ បានជាបុគ្គល ឬក្រុម ដែលចង់ក្លាយជាសាន់តាក្លូស ឬឪពុកណូអែល ដែលត្រឹមត្រូវតាមវិជ្ជាជីវៈ ត្រូវទៅចូលរួម ឬទទួលការបណ្តុះបណ្តាលពីសាកលវិទ្យាល័យដែលមានអជ្ញាប័ណ្ណត្រឹមត្រូវ ពីរដ្ឋ និងទាមទារយ៉ាងហោចណាស់ បញ្ចប់ការបណ្តុះបណ្តាល លើមុខវិជ្ជាបីផ្សេងគ្នា។ មុខវិជ្ជាទីមួយ ត្រូវសិក្សាពីវិធីរៀបចំប្រតិបត្តិការ កម្មវិធី ដែលក្នុងនោះ គេត្រូវ ស្វែងយល់ និងដឹងពីរបៀបក្នុងការបង្កើតការសប្បាយរីករាយឲ្យបានច្រើន ដើម្បីបង្កើនទីផ្សារ និងទាក់ទាញក្នុងការសំដែងសម្រាប់ចំណូលខ្ពស់។ មុខវិជ្ជាទី ២ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយតាមអ៊ីនធើណិត ជាមួយនឹងសហទំនាក់ទំនង ដើម្បីអាជីវកម្មសាន់តា កាន់តែមានឈ្មោះល្បី និងមុខវិជ្ជាទី ៣ ដែលតម្រូវឲ្យសិស្សរៀនពីវិធី និងការចូលរួមតាមរយៈកញ្ចក់ទូរទស្សន៍ ក៏ដូចជាការបង្កើតព្រឹត្តិការណ៍សហគមន៍ ដើម្បីប្រាក់ចំណេញខ្ពស់ផងដែរ។

ហេតុនេះហើយ ប្រសិនបើលោកអ្នក ពិតជាចង់ក្លាយជាសាន់តាក្លូសដែលល្បី និងស្វែងរកប្រាក់ចំណូលតាមវិជ្ជាជីវៈ បែបនេះ គួរសិក្សាពីមុខវិជ្ជាទាំងនេះ និងចូលរួមឲ្យបានសកម្ម ក្នុងព្រឹត្តិការណ៍នៃទិវាបុណ្យណូអែលដែលនឹងឈានមកដល់ឆាប់ៗខាងមុខនេះ៕

រក្សាសិទ្ធិដោយ៖ គេហទំព័រ ចែកចាយ (JakJay)

វិធីសាស្រ្តប្រមាញ់ការងារ (បោះពុម្ពផ្សាយដោយ ហាតប៊ុក)