Picture1

ការណែនាំ

បើអាចជៀសវាងបាន សូមកុំប្រាប់ពីចំនួនប្រាក់បៀវត្សជាក់លាក់ពេក។ អ្នកត្រូវប្រាប់ពួកគេ ពីប្រាក់បៀវត្សដែលយើងចង់បាន ក្នុងចន្លោះណាមួយ ប៉ុន្តែ​យើងត្រូវចងចាំថា មុនពេលកំណត់ សូមស្រាវជ្រាវឲ្យបានច្រើន ពីកម្រិតប្រាក់​បៀវត្ស​សម្រាប់មុខតំណែងនេះ ឬក្នុងអង្គភាពនេះ។ ជៀសវាងក៏ទាមទារ​ទាប​ពេក ឬខ្ពស់ពេកបើយើងមិនបានស្រាវជ្រាវនោះទេ។

បើសិនជាអ្នកសម្ភាស​សួរ​បញ្ជាក់​ពី​ប្រាក់បៀវត្សបច្ចុប្បន្ន ឬការងារពីមុន យើងត្រូវតែស្មោះត្រង់ ដោយ​បង្ហាញ​ចំ​នួន​ពិតប្រាកដ ពីព្រោះយើងមិនអាច​លាក់​​គេបានទេ ប្រសិនបើគាត់ចង់​ដឹងនោះ។

លើសពីនេះ រឿងមួយដែលសំខាន់ជាងការបង្ហាញប្រាក់បៀវត្សដែល យើង​ចង់បាន គឺការបង្ហាញពីការប្តេជ្ញាចិត្ត និងសមត្ថភាពពិត​ប្រាកដ ដែល​បញ្ជាក់ថាអ្នកពិតជាអាចទទួលខុសត្រូវការងារនេះបានល្អ។

ចម្លើយដែលមិនគួរឆ្លើយ៖

  • តាមសមត្ថភាពជាក់ស្តែង និងអតិផរណាសព្វថ្ងៃ ខ្ញុំគិតថា ១,៥០០​ដុល្លារ សមស្របបំផុតសម្រាប់ខ្ញុំ
  • ប្រាក់ខែខ្ញុំបច្ចុប្បន្ន គឺ ១០០០ដុល្លារ ដូចនេះខ្ញុំត្រូវការ ១,៣០០​ដុល្លារ
  • ស្រេចតែលើគោលការណ៍ក្រុមហ៊ុនចុះ ខ្ញុំប៉ុន្មានក៏បានដែរ​ ឲ្យបាន​ធ្វើ​ការងារជាមួយក្រុមហ៊ុនរបស់លោក។

 ចម្លើយដែលល្អប្រសើរបំផុត៖

  • ខ្ញុំពេញចិត្ត នឹងបំពេញការងារនេះ ជាងការគិតគួរតែប្រាក់បៀវត្ស។ ស្របពេលជាមួយការពេញចិត្ត ជំនឿចិត្ត និងសមត្ថភាពពិតប្រាកដ ខ្ញុំគិតថា ខ្ញុំនឹងទទួលបានការផ្តល់ជូនប្រាក់បៀវត្សសមរម្យបំផុតមួយ សម្រាប់ បទពិសោធន៍ជាងប្រាំឆ្នាំក្នុងវិស័យនេះ។ បន្ថែមពីលើនេះ ខ្ញុំគិតថា ប្រាក់បៀវត្សពិតជាសមស្រប សម្រាប់ជីវភាព​រស់នៅក្នុង​ទីក្រុងភ្នំពេញនេះដែរ។​

ដោយ៖ ស សុធន

រក្សាសិទ្ធិដោយ៖ ចែកចាយ