អភិវឌ្ឍការអាន៖

  • ជ្រើសរើសសៀវភៅដែលត្រូវនឹងចំណង់ចំណូលចិត្ត និង​ជំនាញ​របស់អ្នក
  • ត្រូវចេះកត់ត្រានូវចំណុចសំខាន់ៗដែលបានអាន
  • សូមពន្យាការវិនិច្ឆ័យរហូតដល់អ្នកបានអានចប់
  • ចេះសង្ខេបឡើងវិញនូវចំនុចសំខាន់ៗ ដែលអ្នកបានអាន​ ​ដើម្បី​បញ្ជាក់អំពីការយល់ដឹងរបស់អ្នក
  • ចេះធ្វើកំណត់ចំណាំដើម្បីបន្តការអាននៅពេលក្រោយ
  • ព្យាយាមអត់ធ្មត់ និងប្តេជ្ញាចិត្តថា នឹងអានឲ្យចប់សព្វគ្រប់
  • ត្រូវចេះវិភាគទៅលើអត្ថបទដែលអ្នកបានអាន ដើម្បី​ពង្រីក​ចំណេះដឹងបន្ថែម

pretty_girl_reading_book

អភិវឌ្ឍការសរសេរ៖

  • ត្រូវចេះរៀបចំផែនការសរសេរ (ដឹងអំពីទិសដៅ និង​គោល​បំណង​ដែលត្រូវសរសេរ)
  • ស្វែងរកព័ត៌មាន និងឯកសារពាក់ព័ន្ធបន្ថែម​ដើម្បី​ធ្វើឲ្យ​កាន់តែ​ប្រសើរ
  • សរសេរនូវចំនុចសំខាន់ដែលត្រូវសរសេរនៅលើក្រដាសព្រាង
  • សរសេរដោយមានជាផ្នែកៗ
  • ពិនិត្យ​ និងសរសេរម្តងទៀត
  • ផ្តល់ជូនអ្នកដទៃដើម្បីទទួលការស្ថាបនា
  • កែតម្រូវម្តងទៀត

How-To-Write-Good-Report-Writing

អភិវឌ្ឍការនិយាយ៖

  • ជ្រើសរើសប្រធានបទ ដែលពាក់ព័ន្ធជាមួយនឹងអ្នកស្តាប់
  • ត្រៀមជាស្រេចនូវអ្វីដែលត្រូវនិយាយ និងអនុវត្តន៍នៅផ្ទះជាមុន​
  • រក្សាក្រសែភ្នែក ទៅកាន់អ្នកដែលកំពុងស្តាប់
  • ចេះជ្រើសរើសពាក្យពេចន៍ ដែលធ្វើឲ្យអ្នកស្តាប់ងាយយល់
  • និយាយពាក្យឲ្យបាន ត្រឹមត្រូវ និងច្បាស់ៗ
  • ចេះលើកដាក់សំលេង សង្កត់ន័យ និងនិយាយម្តង​ទៀតនូវ​ចំនុចសំខាន់ៗ
  • និយាយដោយមានកាយវិការ

obama-speech-one

អភិវឌ្ឍការស្តាប់៖

  • ចាប់ផ្តើមស្តាប់ដោយការបើកចំហចិត្ត និង​យក​ចិត្តទុកដាក់
  • រក្សាក្រសែភ្នែក ទៅកាន់អ្នកកំពុងនិយាយ ដើម្បីលើកទឹកចិត្ត និងបង្ហាញពីការចាប់អារម្មណ៍ចំពោះគេ
  • កត់ត្រាទុកអ្វីដែលជាចំនុចសំខាន់ៗ
  • មិនត្រូវវិនិច្ឆ័យ រហូតដល់អ្នកបានដឹងរាល់សារទាំងអស់
  • ផ្តល់ព័ត៌មានត្រលប់ទៅកាន់អ្នកនិយាយជាសំនួរ ឬ​សញ្ញា​ផ្សេងៗ ដើម្បីបង្ហាញពី​ការយល់របស់អ្នក
  • មិនត្រូវរំខាន ឬនិយាយកាត់នៅពេលគេកំពុងនិយាយ
  • ចេះវិភាគទៅលើសារ ដែលបានផ្តល់ដោយអ្នកនិយាយ។

Art-of-Listening

ខាងលើគ្រាន់តែជាទុនបម្រុងតិចតួចស្តួចស្តើង ដែលមានលក្ខណៈសង្ខេបៗប៉ុណ្ណោះ។ ប៉ុន្តែវាក៏​​អាចជាវិភាគទាន ក្នុងការអភិវឌ្ឍន៍​ជំនាញ​របស់​អ្នកដែរ។

រក្សាសិទ្ធិដោយ៖ ចែកចាយ (Jak Jay)