១) យោងតាមអ្នកវិទ្យាសាស្រ្តជាច្រើន បង្ហាញថា មនុស្សជាសត្វតែមួយគត់ នៅលើផែនដី ដែលមាន ទឹកភ្នែកផ្លូវអារម្មណ៍ (Emotional Tears)។

1-pixabay.com_-610x406

២) ផ្ទុយនឹងជំនឿតៗគ្នា ញើសមិនមានក្លិនអាក្រក់ណាឡើយ។ ក្លិនខ្លួន កើតឡើង នៅពេលដែល បាក់តេរីនៅលើស្បែក ចិញ្ចឹមខ្លួនពួកវា នៅក្នុងញើស។ ដូច្នេះ សារធាតុសំណល់របស់បាក់តេរី បង្កើតបានជា ក្លិនអាក្រក់នេះ។

3-commons.wikimedia.org_-610x490

៣) ករណីដែលអ្នកធ្លាប់ ងឿងឆ្ងល់ថា តើសាច់ដុំណា ដែលខ្លាំងបំផុតនៅក្នុងខ្លួនរបស់អ្នក ចំលើយនោះគឺ អណ្តាត។ ហើយ ឆ្អឹង ដែលរឹងបំផុតនោះគឺ ឆ្អឹងថ្គាម។

4-www.flickr.com-Mark-Mitchell--610x911

៤) គ្រោងឆ្អឹងរបស់មនុស្ស បន្តផ្លាស់ប្តួរដោយខ្លួនវា រៀងរាល់ ១០ឆ្នាំ។ មានន័យថា រាល់១០ឆ្នាំម្តង អ្នកនឹងមានគ្រោងឆ្អឹងថ្មី។

Humanmaleskeleton-610x460

៥) ញញឹមម្តងៗ ប្រើសាច់ដុំ ១៧ កន្លែង ហើយ ជ្រួញចិញ្ចើមម្តងៗ ប្រើប្រាស់សាច់ដុំចំនួន ៤៣ កន្លែង។

6-pixabay-610x404

៦) នៅពេល អ្នក អៀន (ឡើងពណ៌ក្រហមនៅលើមុខ) ក្រពះអ្នក ក៏ចេះអៀនដែរ (ឡើងពណ៌ក្រហមក្នុងស្រទាប់ខាងក្នុងរបស់ក្រពះ)។

7-en.wikipedia.org_-610x406

៧) មនុស្សពេញវ័យជាមធ្យម បង្កើតឡើងដោយ អាតូម ចំនួន ៧ អក់ទីលាន ( លេខសូន្យ ២៧ នៅពីក្រោយ ១)។ ហើយបើធៀបនឹង កាឡាក់ស៊ី នៅក្នុងលំហ មានតែ ៣០០ កោដិ ប៉ុណ្ណោះ។

8-en-610x374

៨) ទោះបីជា មិនមែនជាសត្វដែលលឿនរហ័សជាងគេ ឬ ខ្លាំងជាងគេ តែមនុស្ស ជាសត្វដែល រត់បានឆ្ងាយជាងគេបំផុត នៅលើភពផែនដី។ ជាការពិត អ្វីដែលមនុស្សជាច្រើន មិនដែលបានកត់សំគាល់ នោះគឺថា បុព្វបុរសយើង រាប់ពាន់ឆ្នាំមុន ធ្លាប់ រត់ដេញចាប់ចំណីរបស់ខ្លួន រហូតទាល់តែសត្វដែលជាចំណីនោះ ស្លាប់ដោយអស់កម្លាំងនឹងរត់។

9-en.wikipedia.org_-610x385

៩) នៅក្នុងរយៈពេល ១ម៉ោងកន្លះ រាងកាយរបស់មនុស្ស មានសមត្ថភាពផលិតបាន កំដៅគ្រប់គ្រាន់នឹងអាចដំាទឹក ១ធុងពុះ។

10-en.wikipedia.org_-610x813

១០) ក្នុង១ថ្ងៃ សាច់ដុំភ្នែករបស់មនុស្ស មានចលនា ប្រហែល ១០០,០០០ ដង។ ហើយ ដើម្បីអោយ សាច់ដុំជើងរបស់អ្នក មានចលនាដូចនឹងសាច់ដុំភ្នែកខាងលើ អ្នកត្រូវដើរប្រហែលជា ៨០ គីឡូម៉ែត្រ។

11-en-610x478

១១) បើទោះជា ខួរក្បាល ដំណើរការ សញ្ញាណនៃភាពឈឺចាប់, តែតាមពិតទៅ ខួរក្បាលខ្លួនវា មិនមានការឈឺចាប់អ្វីទាំងអស់។

12-commons.wikimedia.org_-610x695

១២) មនុស្សដែលកាន់តែឆ្លាត គឺជាមនុស្សដែលមានការយល់សប់ច្រើន នៅពេលគេង។ មនុស្សដែលមាន IQ ខ្ពស់ ថែមទាំងអាចប្រឆាំងនឹងជម្ងឺផ្លូវចិត្ត។ មនុស្សមួយចំនួន ថែមទាំងជឿជាក់ថា ពួកគេ មានភាពវ័យឆ្លាត នៅក្នុងសុបិន្ត ជាងនៅពេលដែលពួកគេភ្ញាក់ឡើង។

13-commons.wikimedia.org_-610x413

១៣)​ ច្រមុះរបស់អ្នក អាចចងចំារហូតដល់ ៥០,០០០ ក្លិន។ លើសពីនេះទៅទៀត មនុស្សស្រី អាចហិតក្លិន និងបែងចែកក្លិន​ បានល្អជាងមនុស្សប្រុស។

16-pixabay-610x406

១៤) ខណៈពេលដែល រោមមុខរបស់យើង មានអត្ថប្រយោជន៍ខ្លះ រោមមួយចំនួនទៀតដែលមានលើដងខ្លួនរបស់អ្នក គ្មានប្រយោជន៍អ្វីទាំងអស និង អាចជម្រុះចោល ដោយគ្មានផលប៉ះពាល់ត្រឡប់ឡើយ។

18-en.wikipedia.org_-610x813

១៥) ខួរក្បាល មានដំណើរការ ដោយប្រើថាមពលដូច អំពូលភ្លើង ១០ វ៉ាត់ ខណៈពេលពេលដែលយើងកំពុងគេង។ ការពិតទៅ ខួរក្បាល គឺកាន់តែរស់រវើក នៅពេលយប់ ជាជាងនៅពេលថ្ងៃ។

20-it.wikipedia.org_-610x424

១៦) គេប៉ាន់ប្រមាណថា រាងកាយមនុស្ស មានសរសៃឈាមប្រហែល ៩៦,០០០ គីឡូមែត្រ។

23.-3dprintcom1-610x455

១៧) នៅពេលដែលយើង នៅជាទារក ក្បាលរបស់យើង មានប្រវែង ១ភាគ៤ នៃខ្លួនទាំងមូល ប៉ុន្តែ មុនពេលដែលយើងមានអាយុ ២៥ ឆ្នាំ ក្បាលរបស់យើង មានប្រវែង ១ភាគ៨ នៃខ្លួនទាំងមូល។ នេះមកពីក្បាលរបស់មនុស្ស រីកធំធាត់ យឺតឆ្ងាយ ជាងរាងកាយដទៃទៀតនៃខ្លួនមនុស្ស។

24-commons.wikimedia.org_-610x407

១៨) ភ្នែករបស់យើង តាំងពីកំនើត រហូតដល់ធំ នៅតែរក្សាទំហំដដែល។ ប៉ុន្តែច្រមុះ និង ត្រចៀក មិនដែលឈប់ រីកធំធាត់នោះទេ។

21-pixabay-610x831

១៩) ធ្មេញ គឺជាភ្នែកមួយនៃរាងកាយមនុស្ស ដែលមិនអាចជួសជុលខ្លួនវាបាន។

22-en.wikipedia.org_-610x407

ប្រភព៖ Science Daily