សង្គមមានការរួមផ្សំតាមរយៈ មនុស្សរស់នៅជាគ្រួសារ ក្រុមកុលសម្ពន្ធ័ បក្ស -ល- ដោយពួក គេបានធ្វើឲ្យមានចលនានៃសង្គមកើតមាន។

maxresdefault

សង្គមល្អក៏ដោយសារមនុស្ស សង្គមអាក្រក់ក៏ដោយសារមនុស្សដែរ ដោយហេតុមនុស្ស ជា ជាចលនានៃសង្គម និងបង្កើតឲ្យមានភាពរឹងមាំ ក៏ដូចជាភាពទន់ខ្សោយនៃសង្គមដែរ។   បើមនុស្សខ្លាំងប្រាកដណាស់ធ្វើឲ្យសង្គមរឹងមាំមានគ្រឹះជាក់លាក់ តែបើមនុស្សខ្សោយ នឹងធ្វើឲ្យសង្គមខ្សោយដែរហើយ។ ហើយបើមនុស្សខ្សោយនោះប្រាកដណាស់ជា ទោរទន់ តាមបរិបទនៃសង្គម ដោយអោយសង្គមជាអ្នកដឹកនាំមនុស្ស មិនមែនមនុស្សជា អ្នកដឹកនាំ សង្គមទេ។ វាជាកំហុសរបស់មនុស្ស។​ ហើយក៏ជាបញ្ហានៃសង្គមជាពេលបច្ចុប្បន្ន ដោយ សង្គមជាអ្នកដឹកនាំ អុសទាញមនុស្ស ហើយគ្រប់គ្នាគ្រាន់តែសម្របខ្លួន ឬ សង្ងំបន្លំលាក់ ខ្លួនជាមួយអ្នកនៅជុំវិញ ដោយខ្លួនឯងខ្លាចខុសពីគេ មិនដូចគេ ចូលមិនចុះសម្រុងគេ រហូត ដល់ក្បត់ខ្លួនឯងព្រោះខ្លាចខ្មាស់គេ។​ ទាំងនេះអាចបង្ហាញថាសង្គមជាអ្នកដឹកនាំមនុស្ស ខុសពីសង្គមដើមដែរមនុស្សជាអ្នកដឹកនាំសង្គម។​

10-reasons-to-drink-beer-3

ភាពមិនប្រាកដនិយមឬមិនច្បាស់ការរបស់យុវជន មនុស្សមួយចំនួនបានបង្កចលាចល ដល់ សង្គមតួយ៉ាងមានមនុស្សមួយចំនួន គោរពស្រលាញ់ពេញចិត្ត ជឿជាក់ លើវិស័យមួយ (អប់រំ សេដ្ឋកិច្ច សង្គម នយោបាយ ឬក៏អាជីវកម្ម) តាំងពីដើមមកពួកគេបានខិតខំតស៊ូអភិវឌ្ឍខ្លួន និងននាលខ្លួនជាមួយវិស័យនោះ បន្តិចក្រោយមកក៏មានការប្រែប្រូលទៅចាប់វិស័យផ្សេងៗ ដែរខ្លួនបានជួបប្រទះ ឬមានការអុសទាញពីក្រុមណាមួយ។  ពេលដែលគេចូលខ្លួន ក្រុមអ្នក នយោបាយគេក៏ពេញចិត្តនយោបាយ ហើយពេលគេជួបអ្នកសេដ្ឋកិច្ចឬ អាជីវកម្មគេក៏ពេញ ចិត្តផ្នែកនោះ រហូតដល់ថ្នាក់ក្បត់ឆន្ទៈនិងឧត្តមគតិខ្លួនឯងដើម្បីសម្រប់ខ្លួនចូរចុះសង្គម​ ឬ ក្រុមណាមួយ ។ តើអ្វីជាភាពប្រាកដនិយមរបស់យុវជនខ្មែរ?

101226-sunday_mag-corruption

ហេតុនេះហើយបានជាបញ្ញាវន្តមួយចំនួនបានសន្មត់ថា សង្គមខ្មែរជាអ្នកដឹកនាំនិង ពង្វក់ មនុស្ស (ប្រជាពលរដ្ឋខ្មែរ) មិនមែនមនុស្សជាអ្នកគ្រប់គ្រងឬក៏ដឹកនាំសង្គមទេ។ បើដូច្នោះមែន តើអ្វីជាភាពរឹងមាំនៃសង្គមខ្មែរ?

ហើយក៏មានមនុស្សមួយចំនួនបានព្យាយាមបង្ហាញសមត្ថភាព ក៏ដូចជាចំណេះដឹង ចំនុចខ្លាំង របស់ខ្លួនឲ្យមហាជនបានដឹងនិងទទួលស្គាល់តាមរយៈការប្រឡូកជាមួយចលនាសង្គមនានា ចលនានយោបាយ ការបញ្ចេញមតិ ការពិភាក្សាផ្សេងៗ។ ជាសខ្ខីកម្ម ពួកគាត់បានភ្លេច ឬមិន បានដឹងខ្លួនថា គាត់កំពុងជាតែជាឧបករណ៍របស់គេឬសង្គមណាមួយ ឬអាចនិយាយ បានថា គេកំពុងមិនដឹងខ្លួនថាត្រូវបានគេរៀបចំនិងចាត់ទុកជាឧបករណ៍  ប្រើជាចលនានៃសង្គម ដើម្បីបម្រើគោលបំណងរបស់ក្រុមមួយចំនួនក្នុងសង្គម។  ​

10018_euromaydan-5-panorama

កំណែទម្រង់នៃសង្គមមួយមិនមែននិយាយតែមួយថ្ងៃ មួយខែ ឬមួយឆ្នាំនោះទេ តែត្រូវបន្តដូច ភ្លៀងរលឹម។ ធ្វើដូចម្តេចទៅសង្គមបានប្រសើរឡើង បើពេលសង្គមយើងកំពុងតែវង្វេងវង្វន់? ហូបចុកគ្រប់គ្រាន់ធ្វើមនុស្សមានកម្លាំងរស់នៅ តទៅមុខទៀត​ ហើយការអប់រំបាន បង្រៀន មនុស្សឲ្យចេះដឹងខុសដឹងត្រូវ។

តែច្បាប់មិនមែនជាឧបករណ៍ចាំចាប់កំហុសមនុស្ស ឬសង្គមនោះទេ តែច្បាប់ជាអ្នកតាមដាន ត្រូតពិនិត្យយ៉ាងម៉ត់ហ្នត់ ដើម្បីកែប្រែ និងអប់រំមនុស្សនិងសង្គមបាន ល្អត្រឹមត្រូវប្រសើរឡើង វិញ។​ ច្បាប់ខ្លាំង ប្រទេសខ្លាំង សង្គមនឹងរឹងមាំ ដោយសារមនុស្សប្រព្រឹត្តិត្រឹមត្រូវ ពេលនោះ ប្រាកដណាស់មនុស្សនឹងជាអ្នកដឹកនាំសង្គម។ តែច្បាប់ត្រូវតែជាយុត្តិធម៌ ច្បាប់មានតែមួយ មានទោសដាក់ទោស មានស្នាដៃត្រូវតែលើកទឹកចិត្ត ហើយមិនថាមន្ត្រី រាស្ត្រតូ្រវតែ ស្ថិតនៅ ក្រោមច្បាប់តែមួយ។

lawyer-03

រក្សាសិទ្ធិដោយ៖ គេហទំព័រចែកចាយ (Jak Jay)