ក្នុងថ្ងៃខួបកំណើតរបស់នារីជាម្ចាស់ស្នេហ៍ បុរសម្នាក់បានទិញកូន​តុក្តតាខ្លាឃ្មុំគួរ ឲ្យស្រលាញ់ ជូន ប៉ុន្តែគូស្នេហ៍មិនពេញចិត្តឡើយ។ អ្វីដែល​នាងចង់បាននោះ គឺ ចិញ្ចៀនមួយវង់ ហើយនាងក៏បោះកូនតុក្តតា​ខ្លាឃ្មុំ​នោះទៅលើថ្នល់។ បុរស​ជាសង្សារ ព្យាយាមរត់ទៅ យក  មកវិញ ប៉ុន្តែជា​អកុសល​ គាត់ក៏ត្រូវ​បានរថយន្តបុកពេញទំហឹង រហូតដល់ស្លាប់បាត់បង់​ជីវិត។

នៅក្នុងថ្ងៃបុណ្យសព​ មិត្តប្រុសរបស់ខ្លួន នារីម្នាក់នោះបានចាប់ឱប កូនខ្លាឃ្មុំ ដែល ម្ចាស់ចិត្តបានទិញ ហើយម៉ាស៊ីនសំឡេងបានបន្លឺចេញពី​កូនតុក្តតានោះថា តើអូន យល់ព្រមរៀបការជាមួយបងទេ?។ លើស​ពី​នោះ នាងក៏ឃើញចិញ្ចៀនដ៏ស្រស់ ស្អាតមួយ វង់ក្នុងខ្លួនកូនតុក្កតា​ខ្លាឃ្មុំ​តូច​គួរឲ្យស្រលាញ់ ទៀតផង។

f720febdb5bed82e6fea90d9a0ac6040

 

ដកស្រង់ពីសៀវភៅ៖ ភាសាស្នេហ៍ (ដោយហាតប៊ុក)