Leaders-over-the-years-239c7bi-1024x769

ជាការពិតណាស់, ការស្រាវជ្រាវបានបង្ហាញថា ភាពរួសរាយរាក់ទាក់និងយកចិត្តទុកដាក់នឹងអ្នកដទៃ​ (extroversion) ជាទូទៅគឺជាកត្តាលីករសំខាន់នៃការដឹកនាំជោគជ័យ។

ប៉ុន្ដែ ការវិភាគថ្មីមួយលើ ការសិក្សាចំនួន 25, ដែលដឹកនាំដោយលោក Dana Joseph បណ្ឌិតនៅសាកលវិទ្យាល័យនៃកណ្តាលរដ្ឋ Florida បង្ហាញថា ភាពរួសរាយរាក់ទាក់ធម្មតា គឺគ្រប់គ្រាន់ធ្វើឱ្យអ្នកជាអ្នកដឹកនាំលេចធ្លោម្នាក់បាន។ ឥឡូវនេះ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ភាពវិជ្ជមាន គឺជាគន្លឹះ៖ ជាទូទៅ មនុស្សដែលរីករាយ ធ្វើជាមេដឹកនាំល្អប្រសើរជាង មនុស្សដែលមិនសូវរីករាយ។

ការវិភាគនេះ បានផ្ដោតទៅលើទំនាក់ទំនងរវាងអត្តចរិកវិជ្ជមាន (ឬនិន្នាការទូទៅក្នុងការឆ្លើយតបជាវិជ្ជមានទៅនឹងស្ថានភាព) និងលក្ខណៈវិនិច្ឆ័យរបស់អ្នកដឹកនាំជាច្រើន រួមទាំងប្រសិទ្ធិភាពអ្នកដឹកនាំ។

RTX9HX81-628x330

គួរឱ្យចាប់អារម្មណ៍, មិនមែន អារម្មណ៍អវិជ្ជមានទាំងអស់ ផ្សារភ្ជាប់ទៅនឹងប្រសិទ្ធិភាពទាបនៃអ្នកដឹកនាំនោះទេ។ អ្នកដឹកនាំដែលច្រើនតែបង្ហាញនូវ កំហឹង (Anger) ត្រូវបានគេយល់ឃើញថា ជាមេដឹកនាំអន់ ជាងអ្នកដឹកនាំដែលបានបង្ហាញនូវអារម្មណ៍ ព្រួយបារម្ម (Anxiety)។

16341914-Cartoon-illustration-of-a-boss-who-is-upset-to-his-employee--Stock-Vector

មេដឹកនាំនៃបំលាស់ប្តូរ (Transformational Leaders) មានជំនាញ លើរឿងដូចជា បំផុសស្មារតី (Inspiring) និង លើកទឹកចិត្ត (Motivating) ក្រុមការងាររបស់ពួកគេ, ជម្រុញក្រុមការងាររបស់ពួកគេដោយបញ្ញា និង ណែនាំបង្ហាត់បង្ហាញ អ្នកក្រោមបង្គាប់របស់ពួកគេ។ (ឧទាហរណ៍ពេញនិយមរបស់មេដឹកនាំផ្លាស់ប្តូរគឺលោក Nelson Mandela) ។ ការសិក្សាបានរកឃើញថាមានការជាប់ទាក់ទងគ្នាខ្លាំង រវាង ភាពជាអ្នកដឹកនាំភាពនៃបំលាស់ប្តូរ និង ប្រសិទ្ធិភាពនៃភាពជាអ្នកដឹកនាំ។

ឥទ្ធិពលវិជ្ជមាន អនុញ្ញាតឱ្យ មនុស្សចេះបំផុសស្មារតី, លើកទឹកចិត្តនិងគោរពអ្នកដើរតាមរបស់ពួកគេ»។ “ឧទាហរណ៍ នៅពេលដែលអ្នកកំពុងផ្តល់សុន្ទរកថាមួយទៅមនុស្សមួយក្រុម បើសូម្បីតែ ខ្លួនអ្នក មានការលំបាក ក្នុងការគិតវិជ្ជមាននោះ អ្នកក៏នឹងលំបាកក្នុងការជម្រុញនិងលើកទឹកចិត្តទស្សនិកជនផងដែរ។

អ្វីដែលជាមេរៀនត្រូវយកតាមខ្លួន គឺថា ការជ្រើសរើស អ្នកគ្រប់គ្រង ដែលព្យាយាមព្យាករណ៍ថា បុគ្គលណាមួយ ដែលអាចជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធិភាព គឺ គួរតែផ្តោតសំខាន់ទៅ កម្រិតនៃភាពរីករាយជារួមនៃបេក្ខជននោះ។

ប្រហែលគ្នានេះដែរ ភាពរីករាយ គឺជាអ្វីមួយដែលបុគ្គលិកនៅក្នុងអង្គភាព បានអោយតម្លៃ ដោយអារម្មណ៍ ទៅលើអ្នកដឹកនាំរបស់គេ មុននឹងកត្តាអ្វីទាំងអស់។ អញ្ចឹងហើយ យោងតាមការរកឃើញនេះ ថៅកែក្រុមហ៊ុន គួរពិចារណាទៅលើ ការវាយតម្លៃនៃចរិកវិជ្ជមាន ជាផ្នែកស្តង់ដារមួយ សម្រាប់យុទ្ធសាស្រ្តជ្រើសរើសថ្នាក់ដឹកនាំក្រុមហ៊ុន។

ប្រភព៖ Business Insider, UK