video_games_1

ខាងក្រោមនឹងបង្ហាញពីរឿង១៥យ៉ាងដែល វីដេអូហ្គេមអាចជួយយើងឲ្យឆ្លាតវៃ និងមានសុខភាពល្អ ដែលក្នុងនោះរួមមាន៖

១. មនុស្សដែលចូលចិត្តលេងហ្គេម វាយប្រហារ ឬសង្គ្រាមអាចជួយបង្កើនការគិតរបស់ពួកគេលឿន និង ច្បាស់លាស់២៥ភាគរយលើសមនុស្សធម្មតា

២. ហ្គេមបើកបរប្រណាំង ជួយបង្កើនការចងចាំ ការផ្តោតអារម្មណ៍ និងសមត្ថភាពផ្សេងៗទៀត

៣. វីដេអូហ្គេម ក៏អាចបង្កើនភាពរឹងមាំផ្នែករាយកាយផងដែរ ដូចជាហ្គេមប្រលងរាំជាដើម

៤. អាចជួយបង្កើនប្រសិទ្ធភាពក្នុងការមើល

៥. អាចជួយបង្កើនជំនាញក្នុងការវះកាត់ សម្រាប់គ្រូពេទ្យ

៦. អាចជួយបង្កើនល្បឿនក្នុងការអាន

៧. ក្មេងៗដែលចូលចិត្តលេងហ្គេមកីឡា និងជួយបង្កើនជំនាញ របស់ពួកគេក្នុងការលេងកីឡាផ្សេងៗផងដែរ

៨. ជួយឲ្យអ្នកជំងឺ បន្ថយការឈឺចាប់

៩. ជួយឲ្យមនុស្សបន្ថយភាពភ័យខ្លាច

១០. ជួយឲ្យក្មេងៗអាចសម្របខ្លួនបានយ៉ាងល្អនឹងសង្គម និងស្ថានភាពផ្សេងៗ

១១. ជួយឲ្យមនុស្សយល់ដឹងពីវិទ្យាសាស្រ្តផ្សេងៗ

១២. ធ្វើឲ្យមនុស្ស កាន់តែចរិតលក្ខណៈល្អប្រសើរឡើង

១៣. ជួយឲ្យអ្នកជំងឺមហារីក គិតវិជ្ជមានបានច្រើន

១៤. ជួយឲ្យមនុស្សមានគ្រប់គ្រងក្តីស្រមៃខ្លួនឯងបានកាន់តែច្រើន

១៥. ជួយក្មេងឲ្យបង្កើនប្រសិទ្ធភាពនៃចលនា។

ប៉ុន្តែទោះបីយ៉ាងនេះក្តី មានកត្តាមួយចំនួនត្រូវចៀសវាងផងដែរ ពិសេស គឺការងប់នឹងវាខ្លាំងពេក។ យើងត្រូវកំណត់ពេលវេលាលេងឲ្យបាន ត្រឹមត្រូវ មិនត្រូវធ្វើឲ្យប៉ះពាល់ដល់ពេលវេលាផ្សេងទៀត សម្រាប់បំពេញការងារ ឬ ការរៀនសូត្ររបស់យើងឡើយ។ ការលេងចាំបាច់ត្រូវស្ថិតក្នុងកម្រិតកំណត់ណាមួយ។

ប្រភព៖ Business Insider