Close up of Curriculum Vitae title page

នៅតាមគ្រឹះស្ថានសិក្សា ក៏ដូចជាឧត្តមសិក្សា ការលើកទឹកចិត្តឲ្យសិស្សនិស្សិតប្រឹងប្រែងខិតខំរៀនសូត្រយកសញ្ញាបត្រដើម្បីភ្ជាប់ជាមួយពាក្យស្នើសុំការងារ បាននឹងកំពុងពេញនិយម។

សញ្ញាបត្រ រឺ វិញ្ញាបនបត្រទាំងនោះ នឹងធ្វើឲ្យពាក្យស្នើសុំរបស់ពួកគេកាន់តែមានទម្ងន់និងអទិភាព។ ក្នុងកាលៈទេសៈនេះ បទពិសោធន៍គឺជារឿងមួយដែលគ្រប់គ្នាពើបប្រទះ។ គ្រប់អង្គភាពការងារបានរារែកនឹងទទួលយកបេក្ខជនដោយសារតែពួកគេគ្មានបទពិសោធន៍។

វិធីសាស្រ្តប្រមាញ់ការងារ (បោះពុម្ពផ្សាយដោយ ហាតប៊ុក)

ឆ្លៀតក្នុងឱកាសបែបនេះ មានអង្គភាពខ្លះបានអនុញ្ញាត្តឲ្យសិស្សនិស្សិតធ្វើការស្ម័គ្រចិត្តដោយចេញជាលិខិតបញ្ជាក់អំពីការងាររបស់ពួកគេនៅពេលដែលពួកគេបានបញ្ចប់ការងាររបស់ពួកគេ។ ក្រោយពីពួកគេបានទទួលការងារពួកគេ តែងតែរអ៊ូថាចាយមិនគ្រប់។ ដូចច្នេះពួកគេក៏ខិតខំរកការងារផ្សេង រឺ ធ្វើការងារបន្ថែមពីលើការងារបស់ពួកគេ។

តើដល់ពេលណា បានគ្រប់គ្នាមានសេរីភាពផ្នែកហិរញ្ញវត្ថុ?

ដល់ពេលហើយដែលយុវជនគ្រប់រូប ធ្វើការផ្លាស់ប្តូរ ចេញពីការសរសេរពាក្យស្នើសុំការងារធ្វើទៅជាការសរសេរគម្រោងអាជីវកម្មវិញ (Business Plan)។

13599008-the-business-plan-for-a-company-or-business-establishment-planning-a-young-entrepreneur

ព្រោះមានតែអាជីវកម្មទេ ដែលអាចធ្វើឲ្យពួកគេមានសេរីភាពខាងហិរញ្ញវត្ថុ។ គ្រប់គ្នាច្បាស់ជាសួរថា តើយើងមានទុនឯណាទៅរកស៊ី បើពួកយើងសុទ្ធតែជាអ្នកក្របែបនេះ? តាមពិតទៅទុនគឺពិតជាសំខាន់ តែអ្វីដែលរិតតែសំខាន់ជានទុនទៅទៀតនោះគឺ គំនិត។ គ្រប់គ្នាត្រូវមានគំនិតនឹងយល់ច្បាស់ថាតើខ្លួនចង់រកស៊ីអ្វី? តើអាជីវកម្មរបស់ខ្លួនត្រូវការចំណាយដើមទុនប៉ុន្មាន? នោះអ្នកនឹងឃើញថា យើងបានច្បាស់លាស់ជាស្រេចជាមួយការចាប់ផ្តើមរបស់ខ្លួន។ ប្រសិនបើលោកអ្នកបានមានគម្រងអាជីវកម្មក្នុងដៃរួចហើយប្រភពទុនរបស់អ្នកអាចរកបានដូចជា៖ ១. គ្រួសារ ២. ធនាគារ ៣. មិត្តភ័ក្រ ៤. អ្នកវិនិយោគ ៥. ផ្សេងៗ ការសរសេរCVរកការងារធ្វើពិតជារឿងមួយដែលហួសសម័យហើយ។ ដល់ពេលហើយ ដល់ពេលដែលកូនខ្មែរ ងាកមករកភាពជាសហគ្រិន។ សូមចងចាំថាមិនមែនមានតែកូនចិនទេដែលពូកែរកស៊ី វាគ្រាន់តែជាពាក្យចាស់គំរិលតែប៉ុណ្ណោះ។ ថ្ងៃនេះគឺជាថ្ងៃដែលល្អបំផុតសម្រាប់ការចាប់ផ្តើមនៅរឿងគ្រប់យ៉ាង។

two books held together with a red gift ribbon

ចងក្រងដោយ ឯម ចក្រី