Atomic_bombing_of_Japan

នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ១៩៤៥ មេដឹកនាំ​ផ្តាច់ការ​អុីតាលី ​បេនីតូ មូសូលីនី ត្រូវ​បាន​ក្រុម​បះបោរចាប់ខ្លួន និង​បាញ់​សម្លាប់​ចោល ហើយពីរថ្ងៃក្រោយមក ​​ហ៊ីត្លែរ​បាន​សម្លាប់​ខ្លួនឯង ក្រោយពេលអាល្លឺម៉ង់​ណាហ្ស៊ី​ត្រូវ​ទទួលបរាជ័យ។ បើគិត ទៅនៅ​ក្នុង​ចំណោម​ប្រទេស​ទាំង៣ នៅ​ក្នុង​បក្ស​សម្ព័ន្ធ​ត្រីភាគី នៅ​សល់​តែ​ជប៉ុន​មួយ​ប៉ុណ្ណោះ ដែល​នៅ​មិនទាន់​ចុះចាញ់​សង្រ្គាម។ ពេលដែលកំលាំងសម្ព័ន្ធមិត្តដែលរួមមាន អាមេរិច បារាំង និងអង់គ្លេស កំពុងឡើងដៃ ដោយមានការជួយសហការពីសហភាពសូវៀត​យ៉ាង​សំងាត់​ផង ការកំចាត់ជប៉ុន ពេល នោះ គឺងាយស្រួលខ្លាំងណាស់។ ប៉ុន្តែសំណួរបានចោទសួរថា ហេតុអ្វីបានជាអាមេរិច សម្រេចចិត្ត ប្រើប្រាស់គ្រាប់បែកនុយក្លេអ៊ែរ ដើម្បីបញ្ចប់សង្រ្គាមទៅវិញ?

two books held together with a red gift ribbon

មានមូលហេតុធំៗ បី ដែលធ្វើឲ្យអាមេរិច សម្រេចចិត្តបែបនេះ៖

១. មិនចង់ចំណាយជីវិតទាហានអាមេរិចច្រើន៖ មិន​ចាំបាច់​បញ្ជូន​កម្លាំង​ទ័ព​ធម្មតា​ឲ្យ​ចូល​ឈ្លានពាន​ប្រទេស​ជប៉ុន ពីព្រោះ​មេទ័ព​អាមេរិក​ព្យាករ​ថា​ គម្រោងសម្រាប់កំចាត់ប្រទេសជប៉ុន​នឹង​បណ្តាល​ឲ្យ​ទាហាន​អាមេរិក​ស្លាប់​រហូតដល់​ទៅ ១លាននាក់ ដោយសារ​តែ​គេមើលឃើញ​ពី​ភាព​ប្តូរផ្តាច់​របស់​ទាហាន​ជប៉ុន នៅ​ក្នុង​សមរភូមិ​មុនៗ ជាពិសេស នៅ​កោះ​អ៊ីវ៉ូជីម៉ា និង​អូគីណាវ៉ា ដែល​កងទ័ព​ជប៉ុន ថ្វីដ្បិត​តែ​ទទួលបរាជ័យ តែ​បាន​បង្ក​ការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​ដល់​កងទ័ព​អាមេរិក។

២. ចង់បញ្ឈប់សង្គ្រាមឲ្យបានឆាប់៖ កាន់តែឆាប់កាន់តែប្រសើរសម្រាប់គ្រប់ភាគី ពិសេសប្រទេស ក្នុងសម្ព័ន្ធមិត្ត ពីព្រោះរយៈពេលជាង៥ឆ្នាំកន្លងទៅ បានចំណាយធនធាន និងជីវិតមនុស្សអស់ យ៉ាង ច្រើនសន្ធឹកសន្ធប់។ អាមេរិចជឿថា ក្រោយគ្រាប់បែកបរិមាណូត្រូវបានទម្លាក់ ជប៉ុនពិតជាសុំចុះចាញ់ ជាមិនខានឡើយ។

សៀវភៅ៖ ចំណេះដឹងសកល ភាគ១ (បោះពុម្ពដោយ ហាតប៊ុក)

៣. បង្ហាញពីឥទ្ធិពលរបស់ខ្លួន៖ តាមពិតទៅ អាមេរិចបានចាប់ផ្តើមសាកល្បងផលិត​អាវុធប្រល័យ​លោក​នេះ តាំងពីដើមឆ្នាំ១៩៤០ម្លេះ ពោលមុនពេលអាមេរិច សម្រេចចិត្តចូលក្នុងសង្គ្រាមទៅទៀត។ ដូចនេះអាមេរិច​ជឿជាក់ថា ការប្រើប្រាស់អាវុធប្រភេទថ្មី និងអស្ចារ្យនេះ ពិតជាអាច​បង្កើន​ឥទ្ធិពល​របស់​អាមេរិក​នៅលើ​ពិភពលោក​ផងដែរ។

bomb
ឥទ្ធិពលគ្រាប់បែកទាំងពីរគ្រាប់ ដែលបានទម្លាក់លើទីក្រុង Hiroshima និង Nagasaki កាលពីខែសីហា ឆ្នាំ១៩៤៥

សូមជម្រាបជូនថា៖ គ្រាប់បែកបរិមាណូពីរគ្រាប់ត្រូវបានទម្លាក់ទៅលើទឹកដីប្រទេសជប៉ុន ទីមួយគឺ ថ្ងៃ​ទី៦ ខែ​សីហា ឆ្នាំ​១៩៤៥ គ្រាប់បែក​នុយក្លេអ៊ែរ​ដែល​គេ​ឲ្យឈ្មោះ​ថា ​Little Boy ត្រូវ​បាន​​អាមេរិក​ទម្លាក់​ពីលើ​យន្តហោះ ទៅលើ​ទីក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា ហើយ​៣ថ្ងៃក្រោយ​មក នៅថ្ងៃ​ទី៩ សីហា គ្រាប់បែកទី២ ដែល​មាន​ឈ្មោះថា Fat Man ​​ត្រូវបានអាមេរិក​​ទម្លាក់ទៅលើ​ទីក្រុង​ណាកាសាគី។ ការ​វាយប្រហារ​ទាំង​ពីរលើក​នេះ បានបណ្តាល​ឲ្យ​ប្រជាជន​ជប៉ុន​ប្រមាណ ១២ម៉ឺននាក់​ត្រូវ​ស្លាប់​ ហើយ​នៅថ្ងៃ​ទី១៥ សីហា អធិរាជ​ហ៊ីរ៉ូហ៊ីតូ​ក៏​បាន​ប្រកាស​​ចុះចាញ់​សង្រ្គាម​ដោយ​ឥតលក្ខខណ្ឌ ហើយនៅថ្ងៃ​ទី២ ខែ​កញ្ញា ឆ្នាំ​១៩៤៥ ​សង្រ្គាម​លោកលើកទី២​ត្រូវ​បញ្ចប់​ជាផ្លូវការ៕

អធិរាជជប៉ុន ចុះកិច្ចព្រមព្រៀងចុះចាញ់សង្គ្រាម លើនាវាចម្បាំងអាមេរិច ដែលនេះត្រូវបានគេចាត់ទុក ជាការបញ្ចប់សង្គ្រាមលោកលើកទី២
អធិរាជជប៉ុន ចុះកិច្ចព្រមព្រៀងចុះចាញ់សង្គ្រាម លើនាវាចម្បាំងអាមេរិច ដែលនេះត្រូវបានគេចាត់ទុក ជាការបញ្ចប់សង្គ្រាមលោកលើកទី២