10cb4db0a8c3d8cfa16d3ddd3e2e94f48719

១. គ្មាន​សាលារៀន​​​​​ណាមួយ​​​​ល្អ​ប្រៀប​ផ្ទឹម​បាន​នឹង​​​ផ្ទះ​របស់​យើង​ទេ ហើយ​ក៏​គ្មាន​​គ្រូណាម្នាក់​​វិសេសវិសាល​ ដូច​គុណធម៌​​ឪពុកម្ដាយ​​របស់​យើង​​ដែរ។ There is no school equal to a decent home and no teacher equal to a virtuous parent. មហាត្មាស់ ហ្គាន់ឌី (Mahatmas Gandhi) ទស្សនវិទូអហិង្សា ឥណ្ឌា

២. ម្តាយឪពុកមិនដែលចាកចេញពីអ្នកទេកាលអ្នកនៅក្មេង។ ដូចនេះ​ហើយ សូមកុំ​ចាកចោល​គាត់ ពេលដែលពួកគាត់ចាស់។ Parents, they didn’t leave you when you were young. So, don’t leave them when they are old. រីទូ ហ្គាទួរី (Ritu Ghatourey)

សៀវភៅ៖ ការលើកទឹកចិត្ត និងអភិវឌ្ឍន៍ខ្លួនឯង (បោះពុម្ពផ្សាយដោយហាតប៊ុក)

៣. កូនៗ បានរៀនសូត្រពីអ្វីដែលអ្នកធ្វើ ច្រើនជាងអ្វីដែលអ្នក​បង្រៀន។​ Children learn more from what you are than what you teach. ដ៊ូ បូយស៍ (W.E.B. Du Boisសកម្មជនសិទ្ធិមនុស្ស និងសង្គមវិទូ​អាមេរិច(1868 –1963) 

៤. អ្នកមិនអាចដឹងពីទំហំនៃក្តីស្រលាញ់របស់ម្តាយឪពុកបានទេ លុះត្រាតែ​អ្នកក្លាយ​ជាម្តាយឪពុកគេ។​We never know the love of our parents for us; till we have become parents. អនាមិក (Anonymous)

៥. ស្វាមីល្អ មិនត្រូវចូលដំណេកមុនគេនៅពេលយប់ និង​មិនត្រូវក្រោក​ពី​គេង ​ក្រោយគេ​នៅពេលព្រឹក។​A good husband is never the first to go to sleep at night or the last to awake in the morning. ហូណ័រ ដឺ បលហ្សាក (Honoré de Balzac) កវីបារាំង (1799 – 1850)

៦. បុរសជោគជ័យ គឺបុរសដែលអាចរកលុយបានច្រើន ជាង​ការចាយ​វាយ​របស់ប្រពន្ធ។ ឯនារីជោគជ័យ គឺនារីដែលអាចរក​បានបុរសបែបនេះ។ A successful man is one who makes more money than his wife can spend. A successful woman is one who can find such a man. ឡាណា ថូន័រ (Lana Turner) តារាភាពយន្ត ជនជាតិអាមេរិច (1921 –1995)

៧. កុំរង់ចាំ ក្នុងការធ្វើឲ្យកូនរបស់អ្នកក្លាយជាបុរសល្អ តែត្រូវធ្វើឲ្យគេក្លាយជា​ក្មេងប្រុសល្អ។ Don’t wait to make your son a great man- make him a great boy. អនាមិក (Anonymous)

happy-family-outside-with-good-family-life

៨. ឪពុករបស់ខ្ញុំមិនប្រាប់ពីរបៀបរស់នៅទេ តែគាត់រស់នៅ​ឲ្យខ្ញុំមើល។ My father didn’t tell me how to live; He lived, and let me watch him do it. ក្លារិន ខេលឡែន (Clarence B.Kelland) អ្នកនិពន្ធ ជនជាតិអាមេរិច

៩. កូនៗត្រូវការវត្តមាន ជាងកាដូរបស់អ្នក។ Your children need your presence more than your presents. ចេសេ ចេកសុន (Jesse Jackson) សកម្មជនទាមទារ សិទ្ធិសេរីភាព សម្រាប់ ប្រជាជន អាមេរិចស្បែកខ្មៅ

១០. ជោគ​ជ័យ ជាការទទួលបាន​​​អ្វីដែលអ្នក​ស្រលាញ់។ ចំនែក​សុភមង្គល​ ជា​ការ​ស្រលាញ់​អ្វីដែល អ្នកបានទទួល។ Success is getting what you want. Happiness wants what you get. ដាល ខារណេហ្គេ (Dale Carnegie) អ្នកនិពន្ធ និងជាសាស្រ្តាចារ្យ ជនជាតិអាមេរិច

១១. ឲ្យជំនាញពិតប្រាកដមួយដល់កូន ប្រសើរជាងឲ្យមាសមួយពាន់ដុំ។ Giving your son a skill is better than giving him one thousand pieces of gold. សុភាសិតចិន (Chinese Proverb)

១២. អាពាហ៍ពិពាហ៍ភាគច្រើននឹងល្អប្រសើរ បើស្វាមី និង​ភរិយា​យល់​ច្បាស់​ដូច​គ្នាថា ពួកគេកំពុង ស្ថិត នៅលើផ្លូវតែមួយ។ Many marriages would be better if the husband and the wife clearly understood that they are on the same side. ហ្ស៊ីក ហ្ស៊ីកឡារ (Zig Ziglarអ្នកនិពន្ធ ជនជាតិអាមេរិច

១៣. ឪពុកឆ្លាតបង្កើតបានកូនស្រីឆ្លាត ម្តាយឆ្លាតបង្កើតបានកូនប្រុសឆ្លាត។ Clever father clever daughter, clever mother clever son. សុភាសិតរុស្ស៊ី (Russian Proverb)

១៤. ពេលអ្នកបង្រៀនកូនប្រុសរបស់អ្នក មានន័យថាអ្នកក៏កំពុងបង្រៀន​ចៅ​របស់អ្នកដែរ។ When you teach your son, you teach your son’s son. ច្បាប់ប្រពៃណីជនជាតិជីហ្វ (The Talmud)

១៥. ឪពុកម្នាក់អាចចិញ្ចឹមកូនមួយរយនាក់រស់ តែកូនមួយរយនាក់​មិនអាច​ចិញ្ចឹមឪពុកម្នាក់​រស់បាន ទេ។ One father is enough to govern one hundred son, but not a hundred sons one father. ចច ហ័រប៊ឺត (George Herbert) កវីនិពន្ធ ជនជាតិអង់គ្លេស

rebecca-danzenbaker-family-photographer-FEATURED1

ដកស្រង់ និងប្រែសម្រួលពី៖ Daily Quotes, Good Reads, Brainy Quotes

two books held together with a red gift ribbon